រុស្ស៊ី និងអាមេរិក

រុស្ស៊ី និងអាមេរិកប៉ះទង្គិចគ្នានៅអង្គការសហប្រជាជាតិ ជុំវិញការបង្កើនទ័ពរុស្ស៊ីនៅជិតប្រំដែនអ៊ុយក្រែន


ភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ជុំវិញការបង្កើនកងទ័ពរបស់ទីក្រុងមូស្គូ នៅជិតប្រទេសអ៊ុយក្រែន ត្រូវបានលើកយកមកពិភាក្សាក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយប្រទេសទាំងពីរបានបន្ដសាចទឹកដាក់គ្នា ក្រោមការចោទប្រកាន់គ្នាទៅវិញទៅមកថា "ញុះញង់"។ នេះបើយោងតាមការចុះផ្សាយដោយសារព៌តមាន Reuters។
រូបតំណាង

រុ​ស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក ដោយ​កិច្ចប្រជុំ​នោះ បាន​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំង​ពីរ​តទល់​មុខ​គ្នា​ជា​សាធារណៈ ទាក់ទង​នឹង​សកម្មភាព​យោធា​រុ​ស្សី​នៅ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​ជា​អ្វី​ដែល​សហរដ្ឋអាមេរិក និង ប្រទេស​ដទៃ​ទៀត​ហៅ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង សន្តិសុខ​អន្តរជាតិ​។

ក៏​ប៉ុន្តែ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​មិន​អាច​ចាត់វិធានការ​ណាមួយ លើស​ពី​ការ​និយាយ​សម្របសម្រួល​ជុំវិញ​ស្ថានភាព​ដ៏​តានតឹង​នេះ​ទេ ដោយសារ​រុ​ស្ស៊ី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​មហាអំណាច​វេតូ​ទាំង​ប្រាំ​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ រួម​ជាមួយនឹង​សហរដ្ឋអាមេរិក ចិន បារាំង និង​អង់គ្លេស​ផង​ដែរ​។ អំណាច Veto ឬ Veto power គឺ​ស​ម្ដៅ​ដល់​អំណាច​នៃ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អន្តរជាតិ​។

បើ​យោង​តាម​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield ដោយ​បាន​លើក​ឡើង​នូវ​អំណះអំណាង ទៅ​កាន់​ក្រុមប្រឹក្សាសន្ដិសុខ UN ដែល​មាន​សមាជិក ១៥ រូប​ថា "​ការ​គំរាមកំហែង​នៃ​ការ​ឈ្លានពាន​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ការ​បង្កហេតុ ឬ​ញុះញុង​ឲ្យ​មាន​សង្គ្រាម ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី​ក៏​កំពុង​មានការ​ធ្លាក់​ចុះ​ស្រាប់​ផង​នោះ​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោកស្រី Thomas-Greenfield បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា បាន​ដាក់​ទាហាន​ជាង ១​សែន​នាក់​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន​ជាមួយ​រុ​ស្ស៊ី និង បេឡា​រូស ដើម្បី​រៀបចំ "​ធ្វើ​សកម្មភាព​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​" ។ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ UN រូប​នេះ បាន​បន្ថែម​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​បានឃើញ​ភស្តុ​តាង​ដែល​ថា ទីក្រុង​មូ​ស្គូ​គ្រោង​នឹង​ដាក់​ពង្រាយ​ទាហាន​ចំនួន ៣ ម៉ឺន នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​បេឡា​រុស្ស​នៅ​ដើមខែ​កុម្ភៈ​នេះ​។

ដោយឡែក ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​របស់​អង្គការសហប្រជាជាតិ​លោក វ៉ា​ស៊ី​លី ណេ​ប៊ី​ន​សៀរ ( Vassily Nebenzia) បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​អា​មេ​រិ​ក ហើយ​បាន​តប​ទៅ​វិញ​ថា អា​មេ​រិ​ក​លើក កិច្ច​ពិភាក្សា​នេះ​ឡើង គឺជា​ការ​ញុះញង់ និង ចង់​ឲ្យ​មាន​សង្គ្រាម​កើតឡើង​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ត្រូវការ​សំឡេង​បោះ​ឆ្នោត​យ៉ាង​ហោច​ណាស់​៩​សំឡេង នៃ​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ទាំង​១៥​ប្រទេស ដើម្បី​អាច​ចាប់ផ្ដើម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ​បាន បន្ទាប់​ពី​រុ​ស្ស៊ី​បាន​ជំទាស់​កិច្ចប្រជុំ​នេះ​។ ក្នុង​នោះ សមាជិក​១០​ប្រទេស​បាន​បោះ​ឆ្នោត​គាំទ្រ រីឯ​រុ​ស្ស៊ី និង​ចិន​បោះ​ឆ្នោត​មិន​គាំទ្រ ខណៈ​ឥណ្ឌា ហ្គា​បុ​ង និង​កេ​ន​យ៉ា​បោះ​ឆ្នោត​អនុបវាទ​៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ាចំគម្រប់ខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារ

ព័ត៌មាន
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន កាលពីថ្ងៃចន្ទទី៣១មករា បានដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃខួបមួយឆ្នាំនៃការ…

សហគ្រិនខ្មែរ និង OBOR សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ បើកដំណើរការ កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ

ព័ត៌មាន
សហគ្រិនខ្មែរ និងក្រុមហ៊ុន OBOR ព្រមទាំងស្ថាប័នហិរញ្ញវត្ថុឈានមុខគេចំនួន៥ នៅកម្ពុជា បានចូលរួមបើកសម្ពោធកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ