ការចាក់វ៉ាក់សាំងនៅសឹង្ហបុរី

សិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត ១០០%ហើយ


អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសសិង្ហបុរីបានកើនឡើងដល់ ៩៦% នៃចំនួនប្រជាជនដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ហើយបច្ចុប្បន្ន ប្រទេសនេះ ក៏កំពុងបន្តសម្រុកយុទ្ធនាការយ៉ាងសកម្មដើម្បីគ្រប់គ្រងការចាក់ដូសជំរុញ ចំពេលមានការព្រួយបារម្ភអំពីមេរោគបំប្លែងថ្មី អូមីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ពលរដ្ឋសឹង្ហបុរីអង្គុយរងចាំចាក់វ៉ាក់សាំងកូវីដ ១៩

ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​សម្រេចការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ច្រើន​ជាងគេ​។ ក្រៅ​តែ​ពី​ការ​សម្រេច​បាន​ជិត ១០០% ក្នុង​ការ​ចាក់​ជូន​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ហើយ​នោះ សឹ​ង្ហ​បុរី​ក៏​បាន​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូ​ស ជូន​ពលរដ្ឋ​ចំនួន​ប្រហែល ៨៦% នៃ​ចំនួន​ប្រជាជន​សរុប​ផង​ដែរ ខណៈ​ប្រទេស​នេះ បាន​ចាក់​ដូ​ស​ជំរុញ​ដល់​ទៅ​ប្រមាណ ២៦%​ហើយ នៃ​ប្រជាជន​សរុប​។

បើ​ទោះបីជា ប្រទេស​សិង្ហ​បុរី​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ច្រើន​ជា​គេ​ក្នុង​តំបន់​ក៏​ពិតមែន ប៉ុន្ដែ​ប្រទេស​តំបន់​អាស៊ាន​មួយ​នេះ នៅ​តែ​បន្ត​អនុវត្ត​វិធានការ ហាមឃាត់​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង មិន​ឱ្យ​ចូល​ផ្សារ​ទំនើប​ចាប់តាំងពី​ពាក់កណ្តាល​ខែតុលា​មក​ម្ល៉េះ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​នឹង​រឹត​បន្តឹងបន្ថែម​ទៀត​ចាប់ពី​ថ្ងៃ​ទី ១ ខែមករា​តទៅ ហើយនឹង​អនុញ្ញាត​ឱ្យ​តែ​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ប៉ុណ្ណោះ ដែល​អាច​ចូល​កន្លែងធ្វើការ​បាន​។

សូម​ជម្រាប​ដែរ​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​លើក​ឡើង​ថា ការ​ដាក់​ការ​រឹតត្បិត​វិធានការ​កូ​វី​ដ​១៩​ជា​ថ្មី​ឡើង​វិញ​នៅ​សិង្ហ​បុរី វា​ជា​ជម្រើស​វិធីសាស្ត្រ​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​។ ខណៈ​ដែល​ក្រសួងសុខាភិបាល​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា ក៏​បាន​ប្រកា​សរិត​ត្បិត​ជើងហោះហើរ​ពី​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​សរុប​ចំនួន​៧​ប្រទេស​រួច​ហើយ រួម​មាន ប្រទេស​ប៊ូ​ស្វា​ណា អេស​ស្វា​ទី​នី ឡេ​ស​សូ​តូ ម៉ូ​ហ្សំ​ប៊ិ​ច ណា​មី​ប៊ី ហ្សេ​ម​បា​វ៉េ និង​អា​ហ្វ្រិ​ច​ខាងត្បូង​ផ្ទាល់​តែ​ម្តង ក្រោយ​បាន​ទទួល​ដំណឹង​ថា ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ដែល​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់​។

ទោះបី​សិង្ហ​បុរី មានការ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ក៏​ដោយ​ចុះ ប៉ុន្ដែ ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​នេះ នៅ​តែ​មាន​ខ្ទង់ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​បច្ចុប្បន្ន​ប្រទេស​នេះ មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ជាង​១​ពាន់​នាក់ ខណៈ​ដែល​កាលពី​អំឡុង​ខែតុលា មាន​ដល់​ទៅ​ជាង ៣ ទៅ​៤​ពាន់​នាក់​។ សិង្ហ​បុរី មាន​ករណី​ឆ្លង​ច្រើន ក៏​ដោយសារ​តែ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​សម្រេច​បើក​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ​ជា​បណ្ដើរ​ៗ ដើម្បី​សម្រប​ខ្លួន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩៕

អត្ថបទ ស៊ើង ​និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ១៩ផលិតដោយវៀតណាម ត្រូវបានពន្យារពេលចាក់សាកល្បង ព្រោះរកអ្នកស្ម័គ្រចិត្តចាក់មិនបាន

ព័ត៌មាន
ប្រទេសវៀតណាម បានសង្ងំផលិតវ៉ាក់សាំងកូវីដ១៩ អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយបច្ចុប្បន្ន វ៉ាក់សាំងដែលផលិតដោយប្រទេសក្បែរខាងកម្ពុជាមួយនេះ បានឆ្…

ធនាគារកាណាឌីយ៉ា អះអាងអំពីការប្តេជ្ញាចិត្តគាំទ្រលើវប្បធម៌តាមរយៈការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំនៅខេត្តសៀមរាប

ព័ត៌មាន
ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និង ជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ