
សម្តេចបានបន្តថា ព្រឹកមិញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទាក់ទងមកប្រាប់សម្តេចថា នៅព្រឹកនេះ បានរកឃើញករណីថ្មី២នាក់ទៀតហើយ ដែលនាំឲ្យអ្នកឆ្លងនៅខេត្តព្រះសីហនុកើនដល់ ៣៣នាក់ ប៉ុន្តែបានជាសះស្បើយម្នាក់វិញ និងបានបញ្ជូនមកកាន់រាជធានីភ្នំពេញហើយ។
សម្តេចបានបន្ថែមថា មានតែចិនមួយគត់ ដែលប្រកាសពីភាពជោគជ័យនៃការប្រយុទ្ធនឹងវីរុសកូវីដ១៩ ខណៈដែលប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកជាដើម ត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសថា ប្រទេសមហាអំណាចមួយនេះ នឹងអាចក្លាយជាមជ្ឈមណ្ឌលនៃការរីករាលដាលនៃការឆ្លងថ្មីនៃវីរុសកូវីដ១៩។គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មាន១៩៦ ប្រទេសនិងដែនដី បូកនឹងនាវាមួយគ្រឿងទៀត សរុប១៩៧ហើយ ដែលបានផ្ទុះវីរុសកូវីដ១៩ ខណៈដែល ប្រទេសអ៊ីតាលី ឈរនៅលំដាប់ទី១ ជាប្រទេសដែលមានករណីឆ្លងថ្មីនិងស្លាប់ច្រើនជាងគេ នៅតំបន់អឺរ៉ុប ៕
© 2023 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។