ការចាក់វ៉ាក់សាំងដូសទី៣ និងបើកយុទ្ធនាការចាក់ដូសទី៤

កម្ពុជាជំរុញការចាក់វ៉ាក់សាំងដូសទី៣ និងបើកយុទ្ធនាការចាក់ដូសទី៤ ចំពេលអូមីក្រុងឆ្លងចូលសហគមន៍


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមបណ្ដាខេត្តទាំងអស់ ក៏ដូចជា ចាប់ផ្ដើមយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ស្របពេលដែលវត្តមានមេរោគបំប្លែងថ្មី «អូមីក្រុង» កំពុងឆ្លងចូលសហគមន៍ និងត្រូវបានរកឃើញជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាក៏មានផែនការនឹងបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតផងដែរ ដើម្បីបន្ដចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋ។
ពលរដ្ឋកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំង

ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា បែប​នេះ បាន​ធ្វើ​ឡើង​នា​ឱកាស​សម្ដេច​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង ទៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​។

យ៉ាងណាមិញ បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នៅ​ក្នុង​សារ​សំឡេង នៅ​ថ្ងៃ​ទី ១១ ខែមករា កម្ពុជា បាន​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​«​អូ​មី​ក្រុង​» ១០​ករណី​បន្ថែម​ឆ្លង​ចូល​ក្នុង​សហគមន៍ ដែល​ធ្វើ​ឱ្យ​ករណី​អូ​មី​ក្រុង​ក្នុង​សហគមន៍​កើន​ដល់​១៤​ករណី​ហើយ​។

បើ​តាម​សម្ដេច​បាន​សង្កត់ធ្ងន់​ថា ការ​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នៅ​តាម​បណ្ដា​ខេត្ត​ទាំងអស់​គឺជា​អាទិភាព​ចម្បង​បំផុត ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។ ក៏​ប៉ុន្តែ យ៉ាងណា​ក៏​ដោយ សម្ដេច ហ៊ុន សែន ក៏​បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ពិសេស​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ដោយ​ក្រសួងសុខាភិបាល បាន​ជ្រើស​យក​វ៉ាក់សាំង​ប្រទេស Pfizer សម្រាប់​ចាក់​ដូ​ស​ទី​៤ និង​បាន​កំណត់ រាជធានី​ភ្នំពេញ គឺជា​គោលដៅ​ដំបូង​គេ​។

បើ​តាម​សម្ដេច ហ៊ុន សែន បច្ចុប្បន្ន កម្ពុជា នៅ​មាន​វ៉ាក់សាំង​ក្នុង​ស្តុក​ចំនួន​១០​លាន​ដូ​ស ក៏​ពិតមែន ប៉ុន្តែ ដើម្បី​បំពេញតម្រូវការ ក៏​ដូច​ជា​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ជា​បន្តបន្ទាប់ សម្ដេច​ក៏​បាន​បញ្ជា​ឱ្យ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំនួន​៥​លាន​ដូ​ស​បន្ថែម ក្នុង​គោលបំណង​ឱ្យ​ពលរដ្ឋ​កម្ពុជា  មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ គ្រប់​ៗ​គ្នា​។ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ស្នើ​ឱ្យ​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់ ខិតខំ​ជំរុញ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ដែល​កម្ពុជា បាន​និង​កំពុង​មានការ​វាយលុក​ដោយ​មេរោគ​បំ​លែង​ថ្មី អូ​មី​ក្រុង​។ សរុប​មក​ទល់​ថ្ងៃ​ទី​១០​ខែមករា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង​ប្រមាណ ២០០​ករណី​ហើយ ក្នុង​នោះ ដែល​ភាគច្រើន​ជា​ករណី​នាំ​ចូល និង​មាន​៤​ករណី ជា​ករណី​ឆ្លង​ចូល​សហគមន៍​។

បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុជា​ទូទៅ ជាង ១៤​លាន​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់​។ ដោយឡែក គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែមករា កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ប្រមាណ ១២​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ប្រមាណ ៣​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្កាស្នើចិនឲ្យជួយសម្រួលដល់លក្ខខណ្ឌសងបំណុល

ព័ត៌មាន
ប្រធានាធិបតីប្រទេសស្រីលង្កាបានស្នើសុំទៅកាន់ប្រទេសចិន ដែលជាម្ចាស់បំណុលរបស់ខ្លួន ឲ្យពិនិត្យមើលឡើងវិញនូវរយៈពេលសងបំណុល ដើម្បីរួមចំណែកជួយសម្រ…

ទីបំផុត ឥណ្ឌូនេស៊ីនឹងធ្វើការសម្រេចចិត្តអំពីការបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញឆាប់ៗនេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី នៅថ្ងៃចន្ទទី ១០ មករានេះ បានអះអាងថា រដ្ឋាភិបាលសង្ឃឹមថា នឹងអាចសម្រេចឲ្យមានការនាំចេញធ្យូងថ្មឡើងវិញ នៅក្នុងប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ