ស្ថានការណ៍កូវីដ១៩នៅតំបន់អឺរ៉ុប

WHO ប្រាប់អាមេរិក ឲ្យតាមមើលគំរូស្ថានការណ៍កូវីដ១៩នៅតំបន់អឺរ៉ុប ដើម្បីបញ្ជៀសការឆ្លងឡើងវិញ


ស្របពេលដែលអាមេរិកចាប់ផ្ដើមបើកប្រទេសជាថ្មីឡើងវិញ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់ទៅកាន់សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់សង្កេតមើលស្ថានការណ៍ករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតឡើងជាថ្មីម្តងទៀតនៅតំបន់អឺរ៉ុប ដើម្បីយកវាធ្វើជាមេរៀន ជាគំរូក្នុងការបញ្ជៀសករណីឆ្លងឡើងវិញ ព្រោះថា ឥឡូវនេះជំងឺកូវីដ១៩បាន និងកំពុងឡោមព័ទ្ធនៅទូទាំងអឺរ៉ុបសារជាថ្មីទៀតហើយ។ ជាក់ស្ដែងក្នុងរយៈពេលមួយខែចុងក្រោយនេះ អឺរ៉ុបរកឃើញការកើនឡើងជាង ៥០% នៃករណីឆ្លងថ្មី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CBS របស់អាមេរិក។
ក្រុមគ្រូពេទ្យកំពុងសង្គ្រោះអ្នកជំងឺកូវីដ ១៩

លោក ហាន  ឃ្លុង (Hans Kluge) នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបបាននិយាយថា បើទោះបីជា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩មានការឡើងខ្ពស់នៅក្នុងទ្វីបអឺរ៉ុបក៏ដោយ តែអត្រាអ្នកឆ្លងនៅតែមានការហក់ឡើង ព្រោះថា ក្នុងពេលជាមួយគ្នានេះ អត្រាចាក់វ៉ាក់សាំងក្នុងប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតស្ថិតនៅទាបបំផុត ស្របពេលដែលតំបន់អឺរ៉ុបក៏ចាប់ផ្ដើមបន្ធូរបន្ថយនូវវិធានការសុខភាពសាធារណៈ និងគម្លាតសង្គមឡើងវិញ។ ប្រការនេះ ត្រូវបានគេចាត់ទុកថា អាចនឹងបង្កឱ្យមានរលកឆ្លងទីបួននៅក្នុងតំបន់នេះផងដែរ។

ដូចនេះហើយ នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោករូបនេះ បានអះអាងថា បើទោះបីជាមានការបើកដំណើរការប្រទេសឡើងវិញក៏ដោយ តែវិធានការកូវីដ១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃ គម្លាតសង្គម ជាពិសេសនៅក្នុងសាលារៀន ត្រូវតែបន្តអនុវត្ត ។

ជាក់ស្ដែង ជំងឺកូវីដកំពុងរាលដាលឆ្លងក្នុងសាលារៀនជាច្រើននៅប្រទេសអង់គ្លេស ក្រោយសិស្សសាលាបានបោះបង់ចោលនូវវិធានការ ការពារកូវីដ១៩។ លើសពីនេះទៅទៀត វាត្រូវបានគេគិតថា អាចនឹងមានការបិទប្រទេសម្ដងទៀតនៅរដូវរងាខាងមុខនេះ។

សូមជម្រាបថា អង្គការសុខភាពពិភពលោកបានព្រមានថា ទ្វីបអឺរ៉ុបអាចនឹងមានអ្នកស្លាប់កន្លះលាននាក់ទៀតនៅខែកុម្ភៈឆ្នាំក្រោយ ខណៈត្រឹមតែរយៈពេល 4 សប្តាហ៍ចុងក្រោយនេះ អត្រាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងទ្វេដង។ គួរបញ្ជាក់ថា អឺរ៉ុបជា ចំណុចកណ្តាល នៃការផ្ទុះឡើងវិញជាថ្មីទៀតនៃជំងឺកូវីដ១៩ជាសកល ដែលបង្កឡើងដោយមេរោគបំប្លែងថ្មី ឌែលតា។

ទោះជាស្ថានការណ៍កាន់តែអាក្រក់ទៅៗក្ដី ប៉ុន្ដែសម្រាប់ថ្ងៃបុណ្យណូអែលដែលខិតជិតមកដល់ឆាប់ៗនេះ ពលរដ្ឋនៅតំបន់អឺរ៉ុបនៅតែអាចប្រារព្ធកម្មវិធីបុណ្យនេះបានជាធម្មតា ប៉ុន្តែត្រូវតែមានសុវត្ថិភាព ដោយព្យាយាមរក្សាគម្លាតសង្គម អនុវត្តវិធានារកូវីដ និងកាត់បន្ថយចំនួនមនុស្សនៅពេលជួបជុំ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លី ហួរ វេរលុយ ផ្ដល់រង្វាន់ពី ៥០ដុល្លារ ដល់ ៥០០ដុល្លារ ដល់អតិថិជននិងភ្នាក់ងារលីហួរវេរលុយ

ព័ត៌មាន
លីហួរ វេរលុយ ដែលជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា បាននិងកំពុងផ្ដល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជននិងភ្នាក់ងារលីហ…

ថៃកំពុងរៀបចំទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ទាំង ២ ប្រភេទរបស់ក្រុមហ៊ុនអាមេរិក ហើយគ្រោងនឹងចែកចាយនៅដើមឆ្នាំ ២០២២

ព័ត៌មាន
ក្រសួងសុខាភិបាលថៃកំពុងរៀបចំទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ទាំង ២ប្រភេទ ដែលផលិតដោយក្រុមហ៊ុន Merck និង ក្រុមហ៊ុន Pfizer របស់អាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ