អត្ថបទក្រុមហ៊ុន

ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ


នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១០ នៅសហគ្រិនខ្មែរ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១០” នៅសហគ្រិនខ្មែរ

ក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងមក ទោះបីស្ថិតនៅក្នុងបរិការណ៍ កូវីដ-១៩។  សមិទ្ធិផលសំខាន់ៗទាំងនោះរួមមានកម្មវិធីស្នូលទាំងបួនរបស់ សហគ្រិនខ្មែរ ដូចជា៖

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរក្នុងឆ្នាំ២០២១ ដែលបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចចំនួន ៣២ ក្នុងចំណោមធុរកិច្ចដែលបានដាក់ពាក្យចូលរួមសរុប ចំនួន ៣៦១ មកពី ២០ ខេត្ត និងរាជធានី។

កម្មវិធីបណ្តុះបណ្តាលធុរកិច្ចថ្មីលើផ្នែកបច្ចេកវិទ្យា អង្គរ៥០០ ដែលបានផ្តល់ការគាំទ្រធុរកិច្ចបង្កើតថ្មីចំនួន ៧៥ ឬ ស្មើនឹង ១៩៨ សហគ្រិន ក្នុងការផ្តួចផ្តើមគំនិត និងពង្រីកអាជីវកម្មបន្ថែម។ កម្មវិធី​ប្រកួត ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ដែល​បាន​រក​ឃើញ​មា្ចស់ពានរង្វាន់​ទាំង ១៤ ពីកម្មវិធីប្រកួតពាន រង្វាន់ទាំង ៣ប្រភេទ​ រួមមាន ពានរង្វាន់​ពន្លកសហគ្រិនខ្មែរ ពានរង្វាន់​សហគ្រិនខ្មែរក្នុងធុរកិច្ចថ្មី និង ពានរង្វាន់​សហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីកិច្ចពិភាក្សាលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានការចូលរួម ពីភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងលទ្ធភាពទទួលបាន ហិរញ្ញប្បទានសម្រាប់ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មី និងកម្មវិធីជា ច្រើនផ្សេងៗទៀត ដែលកំពុងបន្ដលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែរស់រវើក។

ទន្ទឹមនេះ ក្រុមប្រឹក្សាបរធនបាល ក៏បានអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ថែមទាំងបានផ្ដល់អនុសាសន៏មក សហគ្រិនខ្មែរដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលរួមបញ្ចូល ការបន្ដពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ការជម្រុញឱ្យសហគ្រាសធុនតូចនិងមធ្យម ប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម និងបន្ដលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជា ឱ្យបានទូលំទូលាយបន្ថែមទៀត។

ជាចុងក្រោយ, ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារ ទទួលបានវឌ្ឍនភាពល្អប្រសើរក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាង 7-Elevenនៅប៉េកាំងរងការផាកពិន័យពីអាជ្ញាធរចិន ក្នុងរឿងដាក់ឈ្មោះតៃវ៉ាន់ជាប្រទេស

ព័ត៌មាន
ក្រុមហ៊ុនជប៉ុនដែលជាប្រតិបត្តិករហាង 7-Eleven នៅក្នុងទីក្រុងប៉េកាំង ត្រូវបានរងការពិន័យ ចំពោះការកំណត់អត្ដសញ្ញាណកោះតៃវ៉ាន់ជាប្រទេសឯករាជ្យន…

សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាមីយ៉ាន់ម៉ាមិនបញ្ចប់ត្រឹមកម្ពុជានោះទេ តែនឹងបន្តដល់ប្រធានអាស៊ានថ្មីនៅឆ្នាំបន្ទាប់ទៀត

ព័ត៌មាន
តួនាទីរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ នេះ វាហាក់កំពុងក្លាយជាប្រធានបទក្ដៅ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសការប្តេជ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ