ការធ្វើតេស្តរកកូវីដ១៩ មានជាង១ពាន់ករណី

ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានកូវីដ៣៥ ករណី ក្នុង​ចំណោម១១១២ករណី ដែលបានធ្វើតេស្ត


គិតមកទល់ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ បើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ចំនួនករណីដែលបានធ្វើតេស្តរកមេរោគ Covid-19 មានចំនួន១ ១១២ករណី ដោយក្នុងនោះបានរកឃើញថា មានផ្ទុកវីរុស Covid-19 ៣៥ករណីហើយ ពោលគឺ មាន០២ករណីថ្មីទៀត ត្រូវបានប្រកាសរកឃើញនៅព្រឹកនេះ។
រាជរដ្ឋាភិបាលវិធានការបង្ការបន្ទាន់ភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ០៤ករណីទៀតនៅយប់មិញ
ដោយ

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ថែម​ថា  ក្រៅពី​អ្នក​ដែល​សង្ស័យ​ថា មាន​ផ្ទុក​ជាង​១​ពាន់​ករណី​នេះ​ហើយ ក្រសួង​ប៉ាន​ប្រមាណ​ថា សមាជិក​របស់​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​មាន​ផ្ទុក​វីរុស Covid-19 ប្រហែលជា​អាច នឹង​មាន​ឆ្លង ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ ក្រសួង​មិន​ទាន់​បាន​រក​ឃើញ​ថា មាន​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​នៅឡើយ​ទេ ។ ចំពោះ​ការ​ធ្វើតេស្ត​នោះ​ទៀត​សោត លោក​ជំទាវ​បាន​ច្រានចោល​នូវ​ព័ត៌មាន ដែល​ថា ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​ចំនួន​១ ១១២​ករណី  នេះ គឺ​គិតលុយ​ចំពោះ​ចំពោះ​អ្នករក​ឃើញ​អវិជ្ជមាន​។ លោក​ជំទាវ​ថា នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ ព្រោះថា ក្រសួង​បាន​ប្រកាស​ហើយ​ថា ការ​ធ្វើតេស្ត​រក​វីរុស Covid-19 មិន​មានការ​គិតថ្លៃ​អ្វី​ទាំងអស់​។

យ៉ាងណាមិញ លោក​ជំទាវ បាន​លើកទឹកចិត្ត​ដល់​សាធារណៈជន ព្យាយាម​គោរព​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នានា​របស់​ក្រសួងសុខាភិបាល ជុំវិញ​ការ​ផ្អាក​នូវ​ពិធី​ជួបជុំ​ផ្សេង​ៗ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការរកឃើញវ៉ាក់សាំងរបស់ចិន មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ

ព័ត៌មាន
ក្រោយស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួនមុននេះថា អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ត្រយោធា នៃវិទ្យាស្…

ព្រះបរមរាជវាំង នឹងត្រូវផ្អាកមិនឲ្យភ្ញៀវចូលទស្សនាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កូវីដ១៩

ព័ត៌មាន
ព្រះបរមរាជវាំង បានចេញសេចក្តីជូនដំណឹងមួយ សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ ដោយមិនទាន់អាចកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ