បច្ចេកវិទ្យា និងទូរគមនាគមន៍

Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យនិងផ្ដាច់កញ្ចប់សេវាកម្មដែលមិនត្រូវការ


មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យនិងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានាដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។
Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យនិងផ្ដាច់កញ្ចប់សេវាកម្មដែលមិនត្រូវការ
ដោយ

បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោមទៅតាមការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករសេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើតនិងដាក់ឲ្យប្រើប្រាស់នូវលេខកូដពិសេស *1200# ដើម្បីឲ្យអ្នកប្រើប្រាស់សេវាទូរសព្ទអាចពិនិត្យនិងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានាដែលពួកគេមិនត្រូវការ ។ 

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឲ្យអតិថិជនប្រើប្រាស់នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។ 

លោកបានបញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលនិងលុបចោលនូវកញ្ចប់សេវាកម្មនានាដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឲ្យអតិថិជនពិនិត្យព័ត៌មានអំពីស៊ីមកាតលេខទូរសព្ទរបស់ពួកគាត់។ 

និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឲ្យប្រតិបត្តិករប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឲ្យអតិថិជនប្រើប្រាស់លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឲ្យពួកគេពិនិត្យនិងលុបចោលនូវកញ្ចប់សេវាកម្មណាដែលពួកគេមិនត្រូវការ ។ ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់អំពីការកាត់ប្រាក់ថ្លៃសេវានានាដោយមិនបានឲ្យពួកគេដឹងមុនពីសំណាក់ប្រតិបត្តិករមួយចំនួន ។ 

បន្ទាប់ពីមានការណែនាំនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយនៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការដែលតម្រូវឲ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនឲ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។ 

គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគនិងដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕ 




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស ANT Group របស់មហាសេដ្ឋី Jack Ma រងការបង្ក្រាបជាថ្មីទៀតពីរដ្ឋាភិបាលចិន

ព័ត៌មាន
ក្រុមហ៊ុន ANT Group របស់មហាសេដ្ឋីចិន លោក Jack Ma កំពុងរងនូវការបង្ក្រាបជាថ្មីទៀតហើយ ពីសំណាក់រដ្ឋាភិបាលចិន ដោយអាជ្ញាធរបានបញ្ជាឲ្យក្រុមហ…

ការនាំចេញទំនិញកម្ពុជាទៅចិនកើនជាង ៥០% នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនបានបង្កការរំខានធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិននោះទេ។ ជាក់ស្តែង កម្ពុជានាំចេញទំនិញទៅកាន់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ