វ៉ាក់សាំង Moderna

វ៉ាក់សាំង Moderna ចំនួន ១,៦លានដូសត្រូវបានបញ្ឈប់ការប្រើប្រាស់ក្នុងប្រទេសជប៉ុនក្រោយរកឃើញសារធាតុអាចចម្លងរោគ


ក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុនបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Moderna របស់ក្រុមហ៊ុនអាមេរិក ចំនួន ១លាន ៦សែនដូស ដែលត្រូវបានប្រើប្រាស់នៅប្រទេសជប៉ុន ពេលនេះត្រូវបានដកហូត និង បញ្ឈប់ការប្រើប្រាស់ភ្លាមៗ ក្រោយរកឃើញមានសារធាតុអាចចម្លងមេរោគក្នុងដបវ៉ាក់សាំង។ ក្រុមហ៊ុន Moderna បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលព័ត៌មានថា មានបញ្ហាសាធារធាតុដែលអាចចម្លងរោគមាននៅក្នុងដបវ៉ាក់សាំងកូវីដ-១៩របស់ខ្លួនមែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei។
ប្រភេទវ៉ាក់សាំង Moderna
ដោយ

​ក្រសួងសុខាភិបាល​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​សម្រេចចិត្ត​ដកហូត​វ៉ាក់សាំង​មួយ​ចំនួន ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ ក្រុមហ៊ុន​ឱសថ​តា​កី​ដា​(Takeda)​របស់​ជប៉ុន ដែល​ជា​អ្នកគ្រប់គ្រង​ការ​ចែកចាយ​វ៉ាក់សាំង​ម៉ូ​ឌឺ​ណា​នៅ​ក្នុង​ប្រទេស​។

ក្រុមហ៊ុន​Moderna បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ទទួល​ព័ត៌មាន​ថា មាន​បញ្ហា​សា​ធារ​ធាតុ​ដែល​អាច​ចម្លងរោគ​មាននៅ​ក្នុង​ដប​វ៉ាក់សាំង​កូ​វី​ដ​-១៩​របស់​ខ្លួន​មែន​។

មន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​ម្នាក់​បាន​និយាយ​ថា ក្រុមហ៊ុន Takeda របស់​ជប៉ុន​ដែល​ជា​អ្នក​ចែកចាយ​វ៉ាក់សាំង​នេះ Moderna នៅ​ក្នុង​ប្រទេស គឺ​បាន​រក​ឃើញ​ករណី​ដប​វ៉ាក់សាំង​មាន​សារធាតុ​អាច​ចម្លង​មេរោគ​នេះ នៅ​ថ្ងៃ​ទី ១៦ ខែសីហា ហើយ​បាន​ជូនដំណឹង​ពី​បញ្ហា​ទៅ​កាន់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​។

ក្រុមហ៊ុន Moderna បាន​បញ្ជាក់​ថា សារធាតុ​ដែល​អាច​ចម្លង​មេរោគ​ដែល​រក​ឃើញ​នៅ​ក្នុង​ដប​វ៉ាក់សាំង​គឺ​អាច​បណ្ដាល​មក​ពី​បញ្ហា​រោងចក្រ​ផលិត នៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។

ទាំង​ខាង​អាជ្ញាធរ​ជប៉ុន និង​ខាង​ក្រុមហ៊ុន Moderna បាន​និយាយ​ថា ការ​ផ្អាក​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ Moderna នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ គឺ​គ្រាន់តែ​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ ពោល​គឺ​នៅ​មិន​ទាន់​មាន​បញ្ហា​គ្រោះថ្នាក់​កើតឡើង​ដោយសារ​តែ​ថ្នាំ​វ៉ាក់សាំង​នេះ​នៅឡើយ​ទេ​។ បើ​ទោះបីជា គ្រាន់តែ​ជា​ករណី​សង្ស័យ​ក៏​ពិតមែន ប៉ុន្ដែ ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន បាន​សម្រេច​លុប​ចោល​កម្មវិធី​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​កម្មករ​របស់​ខ្លួន​ដែល​បាន​គ្រោង​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦​ខែសីហា​។ 

ក្រុមហ៊ុន​ឱសថ​ជប៉ុន Takeda បាន​អះអាង​ថា ក្រុមហ៊ុន​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​របាយការណ៍​នេះ និង​បន្ដ​ប្ដេជ្ញា​ធ្វើ​ការងារ​យ៉ាង​សកម្ម​ជាមួយ​ដៃគូ​របស់​ខ្លួន និង​និយ័ត​ករ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​។

គួរ​បញ្ជាក់​ដែរ​ថា មក​ទល់​ពេល​នេះ មាន​ប្រជាជន​ជប៉ុន​ប្រហែល ៥០% បាន​ចាក់​វ៉ាក់សាំង​១​ដូ​ស និង ជាង ៤០% បាន​ទទួល​វ៉ាក់សាំង​គ្រប់​២​ដូ​ស​។ ក្នុង​នោះ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បានឱ្យ​ដឹង​ថា ប្រជាជន​ប្រមាណ ៦០% នឹង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស​នៅ​ចុងខែ​កញ្ញា ហើយ​ជប៉ុន​ក៏​នៅ​តែ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ បើ​ទោះបីជា​មានការ​សម្រេចចិត្ត​ដកហូត​វ៉ាក់សាំង Moderna ផ្អាក​ការ​ប្រើប្រាស់​ក៏​ដោយ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ព្រមានថាកូវីដ១៩នៅអាស៊ីប៉ាស៊ីហ្វិកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរខណៈមេរោគបំប្លែងថ្មីឌែលតាបន្តរីកសាយភាយ

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានព្រមានថា ជំងឺកូវីដ១៩នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែស្ថិតក្នុងដំណាក់កាលមួយធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ…

អាមេរិកជំនួសតំណែងអូស្ត្រាលីក្លាយអ្នកគ្រប់គ្រងទីផ្សារធំនាំចេញសាច់គោបង្កកទៅចិន ក្រោយពីជម្លោះពាណិជ្ជកម្មរវាងចិន-អូស្ត្រាលី

ព័ត៌មាន
អូស្ត្រាលី ត្រូវបានគេស្គាល់ថាជាប្រទេសនាំចេញសាច់គោធំមួយក្នុងពិភពលោក ប៉ុន្ដែ តាំងពីមានជម្លោះក្ដុងក្ដាំងជាមួយចិនមក ការនាំចេញសាច់គោរបស់អូស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ