ទេសចរណ៍អំឡុងចូលឆ្នាំចិន

ចូលឆ្នាំចិន ២ថ្ងៃ ភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដ


នៅរយៈពេល ២ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន (១២-១៣ កុម្ភៈ) យ៉ាងហោចណាស់មានភ្ញៀវទេសចរប្រមាណ ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដនៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ រាជធានីភ្នំពេញមានចំនួនច្រើនជាងគេ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់នៅថ្ងៃទី ១៤ ខែកុម្ភ។
ចូលឆ្នាំចិន ២ថ្ងៃ ភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដ (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

បើតាម​តួលេខ​ពី​ក្រសួង​ទេសចរណ៍ ក្នុងចំណោម​ភ្ញៀវទេសចរ​៦០ម៉ឺននាក់ដែលបាន​ចេញ​ធ្វើដំណើរកម្សាន្ដនោះ ការធ្វើដំណើរ​កម្សាន្ដ​នៅក្នុងរាជធានីភ្នំពេញ​មានច្រើនជាងគេ ប្រមាណ ១០ម៉ឺននាក់ បន្ទាប់មកគឺខេត្ត​សៀមរាប​ប្រមាណជាង ៧,៣ម៉ឺននាក់ ខេត្តកែប ជាង​៦,៥ម៉ឺននាក់ ខេត្តព្រះសីហនុប្រមាណ​៦ម៉ឺននាក់ និងខេត្ត​កំពតជិត៦ម៉ឺននាក់ រួមទាំង​ខេត្ត​ផ្សេងៗទៀត។

បើតាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅអំឡុងពេល​ថ្ងៃបុណ្យចូលឆ្នាំចិននេះ ដូចការគ្រោងទុក ចលនាភ្ញៀវ​នាថ្ងៃទី២ មាន​សន្ទះខ្លាំង​ជាងថ្ងៃទី១ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​ដើរកម្សាន្ត​នៅតាមគោលដៅ​ជិតៗ ឬវិលល្ងាច៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាពីរយ៉ាង ជួយឲ្យធនាគារអេស៊ីលីដា «ចំណេញបានជាង១៤១ លានដុល្លារនៅឆ្នាំ២០២០»

ព័ត៌មាន
បើទោះបីជាវិបត្តិកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជាច្រើនក៏ដោយចុះ ប៉ុន្ដែធនាគារអេស៊ីលីដានៅតែរកបានប្រាក់ចំណេញដល់ទៅជា…

ថ្ងៃតែមួយ កម្ពុជា រកឃើញ​កូវីដ-១៩​បំប្លែងខ្លួន​ថ្មី ៣ករណី ខណៈថៃ​បានរកឃើញ​១ករណី!

ព័ត៌មាន
នៅថ្ងៃតែមួយ ពោលគឺថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេស​កម្ពុជា និងថៃ បានប្រកាស​រកឃើញ​ករណី​កូវីដ-១៩ ប្រភេទថ្មី​ ដែលជាករណីនាំចូល​។ ក្នុងនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ