ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញករណីឆ្លងថ្មី ៣៩ នាក់បន្ថែមទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា


ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៩នាក់ បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ភាគច្រើនត្រូវបានរកឃើញនៅ នៅរាជធានីភ្នំពេញ ព្រៃវែង កណ្ដាល និងខេត្តព្រះសីហនុ។
រកឃើញករណីឆ្លងថ្មី ៣៩នាក់ទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី ១៣ (រូបភាព៖​ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)
ដោយ

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹក​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​ទាំងអស់មាន​១.២៦៤នាក់ ក្នុងនោះ មាន​ដល់ទៅ៧៥១នាក់ គឺជាករណីឆ្លង​ចូលក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ ទោះយ៉ាងណា​ចំនួន​អ្នក​ដែលបាន​ជាសះស្បើយ​ក៏មាន​ការកើនឡើង​សរុប​ដល់ទៅ ៦២៤នាក់ រួមទាំង​​នៅព្រឹកថ្ងៃទី ១៣ ខែមីនានេះ អ្នកជាសះស្បើយថ្មី​មានចំនួន៤នាក់ផងដែរ។

តាំងពីថ្ងៃទី ០៤ ខែមីនាមក ខេត្តព្រះសីហនុ​នៅតែបន្ដ​បិទជាបណ្ដោះអាសន្ន​សម្រាប់​ការធ្វើដំណើរ​ចេញចូល​ពីសំណាក់​ប្រជាពលរដ្ឋ លើកលែងតែ​ការដឹកជញ្ជូនទំនិញ​តែប៉ុណ្ណោះ​ ក្រោយពេលដែលខេត្ត​នេះ ត្រូវបាន​រកឃើញ​អ្នកឆ្លង​កូវីដ-១៩​ក្នុងចំនួន​ច្រើន​ជាបន្ដបន្ទាប់។ ទោះយ៉ាងណា ខេត្តព្រះសីហនុ​ក៏បាន​ចាប់ផ្ដើម​បើក​ឲ្យដំណើរការឡើងវិញ​នូវទាំង​អាជីវកម្ម​មួយចំនួនបណ្ដើរៗផងដែរ បន្ទាប់ពីទីតាំងទាំងនោះ ត្រូវបាន​ផ្អាក​ដំណើរការ​ដើម្បី​តាមដាន​ និងទប់ស្កាត់​ការឆ្លង​មេរោគ​កូវីដ-១៩។ គិតមកទល់ព្រឹកនេះ ចំនួន​អ្នកឆ្លង​កូវីដ-១៩ នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើនឡើង​ដល់ទៅជាង១០០នាក់ហើយ។

ខេត្តកណ្ដាល និងខេត្ត​ព្រៃវែង​ឯណោះវិញ ក៏កំពុង​ក្លាយជា​ចំណុចក្ដៅមួយ​ក្នុងការ​ឆ្លង​រីករាលដាល​នៃមេរោគកូវីដ-១៩ បន្ទាប់ពីរាជធានី​ភ្នំពេញ និងខេត្ត​ព្រះសីហនុ​ផងដែរ ដោយនៅរយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ចំនួន​អ្នកឆ្លង​រកឃើញថ្មីៗ​នៅ​ក្នុងខេត្តទាំងពីរនេះ មានការកើនឡើងជាបន្ដបន្ទាប់។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​ចូលរួម​​អនុវត្ត​វិធានការ​ការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមាន​មនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​នៅបន្ត​ចាក់​វ៉ាក់សាំង AstraZeneca ដដែល ខណៈ​ប្រទេស​ជាច្រើន​​ផ្អាក​បណ្ដោះ​អាសន្ន

ព័ត៌មាន
វៀតណាម​នឹង​បន្ត​ការ​ចាក់វ៉ាក់សាំង AstraZeneca ដដែល ដោយសារថា​ខ្លួន​ពុំ​មាន​កំណត់ត្រា​ណា​មួយ​អំពី​ករណី​ឈាម​កក​ក្នុង​សរសៃ​ដូច​ដែល​ត្…

ប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៤ រួមគ្នាផលិតវ៉ាក់សាំង ១ពាន់លានដូសឲ្យតំបន់អាស៊ី ដើម្បីប្រជែងជាមួយចិន

ព័ត៌មាន
ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗចំនួន៤ រួមមាន សហរដ្ឋអាមេរិក, ឥណ្ឌា, អូស្ត្រាលី, និងជប៉ុន បានយល់ព្រមប្រមែរប្រមូលលុយរួមគ្នា សម្រាប់ការផលិត និងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ