បច្ចុប្បន្នភាពកូវីដ-១៩គិតត្រឹមព្រឹកថ្ងៃទី ២៥កុម្ភៈ២០២១

រកឃើញឆ្លង​កូវីដ-១៩ ចំនួន ៦៥នាក់ទៀត​ នៅព្រឹកនេះ, ៥៨នាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥នាក់បន្ថែមទៀត នៅក្នុងព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ មាន៥៨នាក់ជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង៧នាក់ទៀតជាករណីនាំចូល។
រកឃើញអ្នកឆ្លងកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

សរុប​គិតត្រឹមថ្ងៃទី ២៥ កុម្ភៈ ចំនួន​អ្នកឆ្លងកូវីដ-១៩ ដែលបាន​រកឃើញ​នៅកម្ពុជា​មាន​៦៩៧នាក់ ក្នុងនោះ មាន​១៩៤នាក់ហើយ ជាអ្នកឆ្លង​ដែលបាន​រកឃើញ​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។ រីឯចំនួន​អ្នក ដែល​ជាសះស្បើយសរុប​មាន​៤៧៧នាក់។

ក្នុងចំណោម​អ្នកដែលត្រូវបានរកឃើញ​វិជ្ជមាន​កូវីដ-១៩ថ្មីចំនួន ៥៨នាក់នោះ ភាគច្រើន​គឺជាជនជាតិចិន និងវៀតណាម ហើយក៏មានជនជាតិខ្មែរ​ខ្លះផងដែរ។

ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ អាជ្ញាធរ​ក៏បាន​សម្រេចបិទ​បណ្តោះអាសន្ន​នូវទីតាំង​ជាង​៦០កន្លែង​រួចហើយ​ដោយក្នុងនោះ ភាគច្រើន​ជាក្លឹបកម្សាន្ដ​ និងអគារស្នាក់នៅរួម។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​អះអាងថា​ព្រឹត្តិការណ៍​ឆ្លង​ក្នុងសហគមន៍​លើកទី ៣នេះ គឺជាការឆ្លង​ធ្ងន់ធ្ងរមួយ​មិនធ្លាប់មាន​ឡើយ​សម្រាប់​កម្ពុជា​ និងបានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់មាន​ការ​ប្រុងប្រយ័ត្នខ្ពស់​ បើមិនចាំបាច់​កុំចេញពីផ្ទះ ហើយត្រូវបន្ដធ្វើអនាម័យ គោរពតាមវិធានការ​របស់​ក្រសួងសុខាភិបាល ដែលបាន​ដាក់ចេញ ពោលគឺ​ត្រូវ​ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែង​មាន​មនុស្ស​ច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់​ចេញចូល និងប្រើម៉ាស៊ីន​ត្រជាក់​ច្រើនពេក និងកុំ​ប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋសភាអាមេរិកនឹងបោះឆ្នោតសម្រេចលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច១,៩ទ្រីលានដុល្លារនៅសប្ដាហ៍នេះ

ព័ត៌មាន
ក្រោយពីទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិករួចមក នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារអាមេរិក នឹងត្រ…

គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ដ៏ធំជាងគេមួយក្នុងពិភពលោក

ព័ត៌មាន
គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ជប៉ុននៅថ្ងៃទី ២៤ កុម្ភៈ បានសម្រេចអនុម័តលើការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ដ៏ធំជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ