ទីក្រុង​រណប បាវិត

Virtue Resources ​ចុះ MOU ជាមួយ​ដៃគូ​យុទ្ធសាស្រ្ត​ចំនួន​១៧​​ក្នុង​ការ​សាងសង់​​ទីក្រុង​រណប​២០០​លាន​ដុល្លារ​នៅ​បាវិត


ក្រុមហ៊ុន Virtue Resources Group បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ដៃគូ​យុទ្ធសា​ស្ត្រ​ចំនួន​១២ ដែល​មក​ពី​ចំនួន​១៧​ប្រទេស​ក្នុង​ការ​សាងសង់​ទីក្រុង​រណប​នៅ​ក្រុង​​បាវិត ក្នុង​ដំណាក់​កាល​ទី​១ លើ​​​ផ្ទៃដី​ចំនួន​៥០​ហិកតា។ ហើយ​នៅ​ចុង​ឆ្នាំ​នេះ ក្រុមហ៊ុន Virtue Resources Group រំពឹង​ថា នឹង​ចុះ​កិច្ចព្រមព្រៀង​ចុង​ក្រោយ ក្នុង​ការ​សម្រេច​ជ្រើស​ពេល​វេលា​សមស្រប​មួយ​ដើម្បី​ចាប់​ផ្តើម​ការ​សាងសង់​គម្រោង​​របស់​​ខ្លួន។
រូបប្លង់​នៃ​ទីក្រុង​រណប​​នៅ​ក្រុង​បាវិត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Empire World Groups Asia។
ដោយ

ក្រុមហ៊ុន​​ដៃគូ​យុទ្ធសា​ស្ត្រ​ទាំង​១២​ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន​អភិវឌ្ឍន៍​និង​សំណង់ ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​កម្សាន្ត​និង​កាស៊ីណូ ក្រុមហ៊ុន​ស្ថាបត្យកម្ម ក្រុមហ៊ុន​អភិវឌ្ឍន៍​សួន​ទឹក  និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​នឹង​រួម​គ្នា​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង​ដំណាក់​កាល​ទី១ ដែល​ផ្ទៃ​ដី​៥០​ហិកតា​នៃ​គម្រោង​ទីក្រុង​រណប ​Empire World City ដែល​មាន​ផ្ទៃដី​សរុប ៨០០​ហិកតា នៅ​ក្រុង​​បាវិត ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​វៀតណាម។

ការ​អភិវឌ្ឍ​ដំណាក់​កាល​ទី១ នៅ​លើ​ផ្ទៃដី​៥០​ហិកតា​នេះ អាច​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ និង​រយៈពេល ៦​ឆ្នាំ សម្រាប់​ការ​អភិវឌ្ឍ។ ក្រុមហ៊ុន Empire World ជា​ក្រុមហ៊ុន​ដឹកនាំ​ការ​អភិវឌ្ឍ​​ទីក្រុង​រណប​មួយ​នេះ និង​មាន​ក្រុមហ៊ុន Virtue Resource​s Corporation ជា​ក្រុមហ៊ុន​មេ។

ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មន្ត្រី​ជាន់​ខ្ពស់​​មក​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រុមហ៊ុន និង​ភ្ញៀវ​សំខាន់ៗ​​ផ្សេង​​ទៀត​ប្រមាណ​ជិត ១០០០​ពាន់​​នាក់។

លោក Chew Teck​ Kong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Virtue Resources Corporation បាន​និយាយ​ថា ​គម្រោង​នេះ​ក៏​អាច​នឹង​ជួយ​ដល់​ការ​លូតលាស់​របស់​កម្ពុជា និង​ជា​ពិសេស លើ​វិស័យ​ទេសចរណ៍។

ការ​អភិវឌ្ឍ​គម្រោងនេះ ​ត្រូវ​បាន​លោក Eric Loo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Empire World ដែល​ជា​ក្រុមហ៊ុន​ដឹកនាំ​ការ​អភិវឌ្ឍ​ផ្ទាល់ មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន នៅ​ក្នុង​តំបន់ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​ជា​ច្រើន។ ចំណែក​ក្រុង​​បាវិត គឺ​ជា​​មណ្ឌល​​កណ្តាល​រវាង​​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។ ការ​កសាង​ផ្លូវ​និង​ខ្សែ​ក្រវាត់​របស់​ចិន និង​ការ​​កសាង​ផ្លូវ​ល្បឿន​លឿន នឹង​ធ្វើ​ឲ្យ​មាន​ការ​តភ្ជាប់​មក​កាន់​ទីក្រុង​រណប​កាន់តែ​ងាយ​ស្រួល និង​ចំណាយ​រយៈ​ពេល​ខ្លី។

ក្រុមហ៊ុន Virtue Resources Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Empire World គ្រោង​នឹង​​វិនិយោគ​សាងសង់​ទីក្រុង​រណប Empire World City នៅ​ក្រុង​​បាវិត ដែល​​ក្នុង​នោះ​មាន​ផ្ទៃដី​​ប្រមាណ​ ៨០០ ​ហិកតា ដែលរួម​មាន មជ្ឈ​មណ្ឌល​កម្សាន្ត លំនៅដ្ឋាន សួន​ឧទ្យាន និង​តំបន់​ឧស្សាហកម្ម​។ ទីក្រុង​រណប​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​​ពេល​ប្រមាណ ១៥​ឆ្នាំ ដើម្បី​បញ្ចប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៨​ខែ​​ កម្ពុជា​នាំ​អង្ករ​ចេញ​​​បាន​ជាង​៣៧​ម៉ឺន​តោន ក្នុង​នោះ​ជិត​ពាក់​កណ្ដាល​នាំ​ចេញ​ទៅ​អឺរ៉ុប

ព័ត៌មាន
គិតចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០១៧​​នេះ កម្ពុជា​នាំចេញ​អង្ករ​​បាន​ចំនួន​ជាង​៣៧​ម៉ឺន​តោន ដែល​ក្នុង​នោះ ជា​ប្រភេទ​អង្ករ​ក្រអូប…

ហេតុអ្វី​គួរ​ចូលរួម​ពិព័រណ៍​អចលន​ទ្រព្យ​កម្ពុជា​លើក​ទី២?

ព័ត៌មាន
ទើប​តែ​បាន​រៀបចំ​ពិព័រណ៍​អចលន​ទ្រព្យ​លើក​ទី១ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ក្រុមហ៊ុន Realestate.com.kh បាន​សម្រេច​ប្រារព្ធ​ពិព័រណ៍​អច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ