ករណីបាក់រលំអគារក្នុងខេត្តកែប

បញ្ចប់ការរុករក អ្នកស្លាប់មាន ៣៦នាក់ និងរបួស ២៣នាក់ ក្នុងករណី​បាក់រលំអគារ​នៅក្នុងខេត្តកែប


ករណី​អគារ​បាក់រលំ​សង្កត់មនុស្ស​ នៅក្នុងខេត្តកែប គិតមកដល់ម៉ោង ១១ : ៤៧ នាទី មនុស្សស្លាប់ ៣៦នាក់ និង ជនរងគ្រោះ ២៣នាក់ (៥៩នាក់) ខណៈដែល​ការរុករក​ត្រូវបាន​បញ្ចប់ហើយ។ នេះបើតាម​តួលេខបឋមពីក្រុមជួយសង្គ្រោះ៧១១ តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិ ទទក។
គិតមកដល់ម៉ោង ១០៖១៥នាទីព្រឹកនេះ អ្នកស្លាប់កើនដល់ ២៩នាក់ហើយ (រូបភាព៖ ហេង ភារម្យ)
ដោយ

អគារមួយដែល​កំពុងសាងសង់ នៅក្រុងកែប បានបាក់កាល​ពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០។

ក្នុងហេតុការណ៍នេះ គេក៏ឃើញមានវត្តមាន​សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ក៏មានវត្តមាន​នៅទីតាំងកើតហេតុផងដែរ ដើម្បីបញ្ជាផ្ទាល់​ក្នុងការជួយសង្គ្រោះ​ជនរងគ្រោះ។

បើតាម​ការអះអាង​របស់​ អភិបាលខេត្តកែប លោកកែន សត្ថា បាន​ឲ្យដឹងថា ប្តីប្រពន្ធដែល​ជាម្ចាស់អាគារនេះ​ក៏ត្រូវបាន​ឃាត់ខ្លួនផងដែរ ដើម្បីសាកសួរ​បន្ថែម ហើយលោក​បានបន្តថា អ្នកទាំងពីរ​នេះមានបំណង​ធ្វើជាផ្ទះសំណាក់​មុនពេលបាក់នេះ។

សូមបញ្ជក់ថា ការរលំបាក់អគារនេះ គឺជាលើកទី២​ហើយ នៅកម្ពុជា ដែល​កាលពីមុន​បាន​កើតឡើង​នៅក្នុងខេត្តព្រះសីហនុ ដែលបាន​សម្លាប់មនុស្ស និងរងរបួស​ជាច្រើននាក់ផងដែរ ពោលគឺ រំលងពីគ្នា​តែប្រមាណជាង ៧ខែ​ប៉ុណ្ណោះ កម្ពុជា​មានហេតុការណ៍បាក់រលំអគារនេះ ចំនួន២លើកហើយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គិតមកដល់ម៉ោង ១០៖៥០នាទីព្រឹកនេះ អ្នកស្លាប់កើនដល់ ៣១នាក់ហើយ!

ព័ត៌មាន
គិតមកទល់នឹងម៉ោង ១០៖ ៥០នាទី ព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ក្នុងហេតការណ៍រលំបាក់អគារសង្កត់មនុស្សនៅក្នុងខេត្តកែប បានក…

សម្ដេច ហ៊ុន សែន ៖ គ្មានការដកតំណែងអភិបាលខេត្តកែបទេ

ព័ត៌មាន
សម្ដេចហ៊ុន សែន នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសថានៅក្នុងសន្និសីទក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ