ដំណើរមកកាន់ប្រទេសនៃតំបន់មេគង្គ

ភ្ញៀវទេសចរចិន ៤លាននាក់ នឹងធ្វើដំណើរមកកាន់ប្រទេសនៃតំបន់មេគង្គចំនួន៤រួមទាំងកម្ពុជា


អ្នកការទូតជាន់ខ្ពស់ចិនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា ក្រោយពេលដែលចិនបើកព្រំដែនប្រទេសឡើងវិញ នៅក្នុងឆ្នាំ២០២៣ នេះ រដ្ឋាភិបាលចិនរំពឹងថា នឹងមានភ្ញៀវទេសចររបស់ខ្លួនជាង ៤ លាននាក់នឹងធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នៃប្រទេសតាមដងទន្លេមេគង្គចំនួន៤ រួមទាំងកម្ពុជាផងដែរ។
ភ្ញៀវទេសចរចិន ៤លាននាក់ នឹងធ្វើដំណើរមកកាន់ប្រទេសនៃតំបន់មេគង្គចំនួន៤រួមទាំងកម្ពុជា រូបភាព CNN

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៣ ថា ភ្ញៀវទេសចរជនជាតិចិនប្រមាណជា ៤ លាននាក់នឹងមកកាន់ប្រទេសនៃតំបន់ទន្លេមេគង្គរួមមាន ថៃ កម្ពុជា វៀតណាម និង ឡាវ។

លោកបានបញ្ជាក់ថា នៅក្រោយពេលដែលចិនរំសាយគោលការណ៍រឹតត្បិតប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩ ប្រទេសថៃ កម្ពុជា ឡាវ និង វៀតណាម គឺបានក្លាយទៅជាគោលដៅសាកល្បង នៃការបើកចំហរដល់ពលរដ្ឋចិនធ្វើដំណើរទេសចរក្រៅប្រទេសដំបូងគេមួយ ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា នៅក្នុងខែមករា នៃឆ្នាំ២០២៣ភ្ញៀវទេសចរចិនបានធ្វើដំណើរ ៤០ម៉ឺនដងទៅកាន់ប្រទេសវៀតណាម និង ឡាវ ហើយ ប្រមាណជា ១០ម៉ឺនដង បានធ្វើដំណើរទៅកាន់ប្រទសថៃ និង ២ម៉ឺន៤ពាន់ដងមកកាន់ប្រទេសកម្ពុជា ។

លោក Wang Wenbin បានបន្តទៀតថា ក្រៅពីវិស័យទេសចរណ៍ ចិនក៏មានគម្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូនជាច្រើនទៀតជាមួយនឹងប្រទេសទាំងនេះនៅក្រោមក្រមខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ ។

លោកបានបញ្ជាក់ថា ជាក់ស្តែងក្រោយពេលដែលចិន និង ឡាវ ប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវដែកល្បឿនលឿនរួមគ្នាមក សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញកំពុងតែមានសន្ទុះកើនឡើង ហើយនៅពេលនេះ ចិន និង ថៃ ក៏មានចក្ខុវិស័យជំរុញកិច្ចសហប្រតិបត្តិការតាមច្រកនេះថែមទៀត ខណៈដែលគម្រោងតភ្ជាប់នេះកំពុងតែមានការរីកចម្រើន ។

លោកបានឲ្យដឹងថា នៅឆ្នាំ ២០២២ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គ មានតម្លៃប្រមាណជាង ៤១៦ ពាន់លានដុល្លារ កើនឡើង ៥% ធៀបនឹងឆ្នាំ២០២១ ហើយ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ទីផ្សារទំនិញកសិកម្មពីប្រទេសនៅតំបន់មេគង្គចូលមកចិន គឺមានសន្ទុះកើនឡើងដល់ទៅ ២២% ៕

អត្ថបទ ៖ សរ​ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃអះអាងថា វិបត្តិធនាគារនៅអាមេរិក និងអឺរ៉ុបមិនរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុថៃទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានផ្តល់ការធានាសារជាថ្មី ថា ស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសថៃនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ វិបត្តិធនាគារនៅ…

ប្រធានាធិបតីស្រីលង្កាប្រកាសដំណើរស្ដារប្រទេសជាថ្មី ក្រោយទទួលបានកញ្ចប់ថវិកាជិត៣ពាន់លានដុល្លារពី IMF

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វិចក្រេម៉េស៊ីងហ្គេ (Ranil Wickremesinghe) កាលពីថ្ងៃពុធទី២២មីនា បានប្រាប់សភាថា ប្រទេសនេះកំពុង «ចាប់ផ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ