KHQR Code

ស្កែន KHQR Code ជាមួយអេស៊ីលីដា អាចទូទាត់ឆ្លងប្រទេសថែមទៀតផង!


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេ១នៅកម្ពុជា ថ្មីៗនេះបានសម្រេចដាក់ឲ្យដំណើរការនូវសេវាទូទាត់តាម KHQR Code ដែលជាគំនិតផ្ដួចផ្ដើមរបស់ថ្នាក់នាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីអនុញ្ញាតឲ្យមានការទូទាត់កាន់តែងាយស្រួលបំផុត ពិសេសអាចស្កែន QR Code ធនាគារផ្សេងៗ ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និង សេវាកម្មផ្សេងៗក៏បាន។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា
ដោយ

អ្វីដែលពិសេសជាងនេះទៅទៀតនោះ តាមរយៈអេស៊ីលីដាម៉ូបាល ការទូទាត់ KHQR Code នេះ អ្នកប្រើប្រាស់ក៏អាចធ្វើការស្កែនទូទាត់ឆ្លងនៅក្នុងប្រទេសថៃបានផងដែរ។ 

គឺជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា តាមរយៈការស្កែន KHQR Code នេះ ជាមួយនឹងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែអាចធ្វើការទូទាត់បាននៅទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចស្កែន KHQR Codeនេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម ហើយក៏អាចស្កែនជាមួយ VISA QR Code ជាអន្តរជាតិផងដែរ។

KHQR Code ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំធនាគារជាតិ ហើយធនាគារជាតិក៏បានដាក់ចេញនូវសេចក្ដីប្រកាសស្ដីពីគំរូបរិច្ឆិនភាពបច្ចេកទេស KHQR Codeនេះ សម្រាប់ការទូទាំងតាំងពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២០មកម្ល៉េះ។

ការដាក់ឱ្យដំណើរការសេវាទូទាត់តាម KHQR Code នេះ នឹងចូលរួមលើកកម្ពស់នវានុវត្តន៍ប្រព័ន្ធទូទាត់សងប្រាក់ ជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថាន កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រីកសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃតិចជាងគេ និងការចាក់វ៉ាក់សាំងច្រើនជាងគេ ធៀបនឹងប្រទេសក្នុងតំបន់

ព័ត៌មាន
កម្ពុជាជាប្រទេសដែលបានឆ្លើយតបល្អជាងគេក្នុងវិបត្តិកូវីដ១៩ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ានដទៃទៀត នេះបើគិតត្រឹមចុងខែតុលាឆ្នាំ២០២១។ ឆ្លើយតបបា…

តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបចុះហត្ថលេខាថ្មីៗនេះ នឹងជួយកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះ?

ព័ត៌មាន
ដូចការគ្រោងទុក នៅទីបំផុត ក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រសួងពាណិជ្ជកម្ម កូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នា នៅថ្ងៃទី២៦ ខែតុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ