អត្ថបទពាណិជ្ជកម្ម!

សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID


ស្រ្តីកម្ពុជាចំនួន ៥០នាក់បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជាសហគ្រិន និងជាគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលលើផ្នែកអាជីវកម្ម ពីវគ្គបណ្តុះបណ្តាលពិសេស ដែលទទួលជំនួយគាំទ្រ ពីគម្រោងសហគ្រិននារីសកម្ម ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID និង ក្រុមហ៊ុន Support Her Enterprise (SHE) Investments ក្រោមកម្មវិធីបណ្តុះអាជីវកម្មលើកដំបូង ហៅថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល។
សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID
ដោយ

គម្រោង​សហគ្រិន​នារីសកម្ម​ ដែលអនុវត្ត​ដោយអង្គការ​ផេក​កម្ពុជា និងផ្តល់មូល​និធិដោយ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដែលជា​គម្រោង​ដែលមាន​រយៈពេល​៥ឆ្នាំ គាំទ្រដល់​សហគ្រិន​ស្រី្ត​កម្ពុជា និងយុវជន​ទូទាំង​ប្រទេស​កម្ពុជា ឲ្យទទួល​បាន ឧបករណ៍ និងគំាទ្រ​លើរចនា​សម្ព័ន្ធ ដែលពួកគេ​ត្រូវការ ក្នុងការ​កសាង​អាជីវកម្ម​ប្រសើរ​ឡើង និងជួយ​ពង្រឹង​សមត្ថភាព​ពួកគេ ដែលជា​ថ្នាក់ដឹកនាំ​ស្រី្ត។ SHE Investments គឺជា​សហគ្រាស​សង្គម​មួយដែល​មានទីតាំង​នៅភ្នំពេញ និង បង្កើតសាខា​ថ្មីបន្ថែម នៅ​ខេត្តបួនទៀត ​ ក្នុងឆ្នាំ២០២០។

សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID

លោកស្រី Hanh Nguyen អនុប្រធាន​បេសកកម្ម របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ប្រចាំប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “យើងជឿជាក់​ថាសហគ្រាស​ឯកជន គឺជាកម្លាំង​ប្រកប​ដោយ​អនុភាព​បំផុត​តែមួយគត់​សម្រាប់​លើក​កម្ពស់​ជីវភាព ពង្រឹង​សហគមន៍ និងពន្លឿន​ប្រទេស​ជាដៃគូ​ឲ្យអាច​ពឹង​ផ្អែក​លើខ្លួនឯង”។ លោកស្រី Hanh បន្ថែមថា “ផ្តល់ស្រ្តី​កម្ពុជា​នូវឧបករណ៍​ទាំងឡាយ ក្នុងការពង្រីក​អាជីវកម្ម​ពួកគេ និងអភិវឌ្ឍ​សហគមន៍​របស់ពួកគេ នឹងជួយ​ក្នុងការ​ដាក់​ប្រទេស​ក្នុង​ផ្លូវនោះ”។

ក្រោមគម្រោង​សហគ្រិន​នារីសកម្ម SHE Investments (SHE) បានផ្តល់នូវ​កម្មវិធី​លើវគ្គ​ការបណ្តុះ​ពន្លក​អាជីវកម្ម​ចំនួនពីរ​ ដល់ស្រី្ត​ដែលជា​ម្ចាស់​អាជីវកម្ម ដែលមាន​និយោជិត​ដល់ ៥នាក់ ក្នុងភ្នំពេញ និងបណ្តុះបណ្តាល​ស្រ្តីវ័យ​ក្មេងកម្ពុជា ឲ្យក្លាយជា​គ្រូបង្គោល ដូច្នេះ ពួកគេ​អាចបន្ត​គំាទ្រ​ដៃគូ​របស់​ពួកគេ​តាមរយៈ កម្មវិធី​បណ្តុះបណ្តាល​វគ្គ​ការបណ្តុះ​អាជីវកម្ម របស់ SHE Investments នាពេល​អនាគត។

សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID

លោកស្រី សាប៊ីន យោគ្គ ប្រធាន​គម្រោង​សហគ្រិន​នារី​សកម្ម បាន​លើកឡើងថា​ “ “ក្នុងកិច្ច​សហការ​ដ៏ជិតស្និត​ជាមួយ​អង្គការ​ដៃគូ​ទាំងឡាយ​ យើងយល់ថា ផលប៉ះពាល់​ពីជម្ងឺ​កូវីដ ១៩ គឺប៉ះពាល់​ខ្លាំង សហគ្រិន​ស្រ្តី​វ័យក្មេង លើសពី ៨០ភាគរយ ត្រូវបាន​រាយការណ៍​ថា បានបាត់​បង់​ចំណូល”។  លោកស្រី​បន្ថែមទៀតថា “យើងមាន​សេចក្តីសោមនស្ស​ដែលអង្គការ​ដៃគូ​របស់យើង​ដូចជា SHE Investments បានរក​ឃើញ​នូវមធ្យោបាយ​យ៉ាង​ឆាប់រហ័ស ដើម្បីបន្ត​វគ្គបណ្តុះ​អាជីវកម្ម និងសកម្ម​ទាំងឡាយ​ផ្សេងៗទៀត ដែលផ្តល់​ការគាំទ្រ​នៅពេល​តម្រូវការ​ចាំបាច់បំផុត”។ 

សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID

លោកស្រី ស៊ីលៀរ៍ ប៉យ សហស្ថបនិក និងជាប្រធាន​គ្រប់គ្រង SHE Investments​ បាន​គូសបញ្ជាក់ដែរថា “នៅពេល ជម្ងឺកូវីដ ១៩ចាប់ផ្តើម​វាយប្រហារ​ប្រទេស​កម្ពុជា យើងបាន​ពិចារណាថា នឹងផ្អាក​កម្មវិធី​ទាំងឡាយ​ជាបណ្តោះ​អាសន្ន”។ លោកស្រីបន្ថែមថា ថ្នាក់បណ្តុះ ពន្លឿន​អាជីវកម្ម​តែមួយគត់ និងដំបូងគេ​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ស្រី្ត ដែលត្រូវបាន​បង្រៀន​ជាភាសាខ្មែរ និង​ដោយស្រី្តខ្មែរ។ លោកស្រី ស៊ីលៀរ៍ ប៉យ សង្កត់ធ្ងន់ថា “ទោះបីជាយ៉ាង​ក៏ដោយ យើងបាន​ទទួលស្គាល់​យ៉ាងឆាប់រហ័សថា ស្រ្តីដែល​យើងធ្វើការជាមួយ ដែលត្រូវការ​យើងបំផុត​ក្នុង​បច្ចុប្បន្ន ដែលពុំធ្លាប់​មានពីមុន”។

សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID

កម្មវិធីការបណ្តុះ​អាជីវកម្ម របស់ SHE Investments ផ្តល់សិក្ខា​សាលា​ពេញមួយថ្ងៃ តាមលំដាប់​លំដោយ ដែលប្រើពេល​ច្រើនជាង ៦ខែ ផ្តោតលើ​ការកសាង ចំណេះដឹង និងជំនាញ​អាជីវកម្ម ក៏ដូចជា​ជំនាញក្នុងការ​ដោះស្រាយបញ្ហា ជំនាញ​ក្នុងការគិត និងការគាំទ្រ​លើការ​ដឹកនាំដៃគូ។ ការប្រើប្រាស់​កម្មវិធី​បណ្តុះបណ្តាល ផ្អែកលើ​ភស្តុតាង​ដែលចម្រុះគ្នា និងទ្រឹស្តី​បង្ហាត់បង្ហាញ​ទាំងឡាយ អ្នកសម្រប​សម្រួល SHE Investments ក៏ជាស្រី្តខ្មែរផងដែរ ហើយរាល់​អ្នកចូលរួម​ក្នុងកម្មវិធី​ទាំងអស់ សុទ្ធតែ​ជាស្រី្តវ័យក្មេង​ដែលមាន​អាយុ ពី២២ ទៅ៣៥ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី​អក្ខរកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ទទួល​បាន​ពានរង្វាន់​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​សង្គម

ព័ត៌មាន
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ - កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ​អ៊ីនធឺណិត របស់ក្រុមហ៊ុន Smar…

កណ្ដុរ​អាហ្វ្រិក​ដែល​ជួយ​ដោះមីន​នៅកម្ពុជា​ទទួល​មេដាយ​មាសពីចក្រភពអង់គ្លេស

ព័ត៌មាន
សត្វកណ្តុរ​យក្ស​អាហ្រ្វិក​មួយ​ ឈ្មោះ ម៉ាហ្កាវ៉ា (Magawa) បាន​ទទួល​រង្វាន់​មេដាយ​មាស​ដ៏​មាន​កិត្យានុភាព​មួយ សម្រាប់​ការងារ​របស់​វា​ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ