សំណង់-​អចលនទ្រព្យ

ឆ្នាំ​២០១៧ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ថ្មី​៥២​ទីតាំង បាន​ស្នើ​សុំ​ច្បាប់​សាងសង់


របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយ​ជាផ្លូវ​ការ​កាល​ពីថ្ងៃទី២៨ធ្នូ បង្ហាញថា ចំនួនគម្រោង​អភិវឌ្ឍន៍បុរីលំនៅដ្ឋាន​នៅកម្ពុជា​ដែល​បានចុះបញ្ជី​គិត​ចាប់តាំងពី​ឆ្នាំ​២០០០​ ដល់ដំណាច់ ឆ្នាំ២០១៧ មានចំនួន​សរុប​១៨៨ ទីតាំង​ ក្នុងនោះ​៥២ ទីតាំងត្រូវ​បាន​​ស្នើសុំធ្វើការសាងសង់នៅក្នុងឆ្នាំ២០១៧។​
ផ្ទះគំរូ នៃ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត ឌឹ ផាម
ដោយ

ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ មាន​តែ​ខណ្ឌ​ចំនួន​១០​ប៉ុណ្ណោះ​ដែល​មាន​ការ​វិនិយោគ​សំណង់​​លក្ខណៈ​ជា​បុរី​លំនៅដ្ឋាន ក្នុង​នោះរួម​មាន ​ខណ្ឌ​ព្រែកព្នៅ មាន ៦​ទីតាំង ខណ្ឌ​ជ្រោយ​ចង្វា ១៣​ទីតាំង ខណ្ឌ​សែនសុខ ១៤ ទីតាំង ខណ្ឌ​ប្ញស្សីកែវ ៤៣​ទីតាំង ខណ្ឌ​ទួលគោក ៣​ទីតាំង ខណ្ឌ​ចម្ការមន មាន​៥​ទីតាំង ខណ្ឌ​ពោធិ៍​សែនជ័យ ២៣​ទីតាំង ខណ្ឌ​មានជ័យ ១៧​ទីតាំង ខណ្ឌ​ច្បារ​អំពៅ ១៦​ទីតាំង និង​ខណ្ឌ​ដង្កោ ១២​ទីតាំង។

សំណង់​​លំនៅដ្ឋាន​ថ្មីៗ​កំពុង​រីក​ចម្រើន​ខ្លាំង​នេះ គឺ​​ដើរ​ទន្ទឹម​គ្នា​នឹង​​កំណើន​​​សេដ្ឋកិច្ច​ និង​​ការ​​លើក​ទឹកចិត្ត​​​ពី​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​​សំណង់​អគារ​ថ្មីៗ​​ឲ្យ​​បាន​កាន់​​តែ​ច្រើន។​

កំណើន​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​ផ្តល់​ការ​ងារ​ជូន​ប្រជាពលរដ្ឋ​​សរុប​​​ប្រមាណ​​ពី ​២៥​​ម៉ឺន ​ទៅ ២៦​ម៉ឺន​​នាក់​​ក្នុង​មួយ​ថ្ងៃ។ ដោយឡែក នៅ​រាជ​ធានី​ភ្នំពេញ មាន​​ចំនួន​កម្មករ​ប្រមាណ ១២​ម៉ឺន ទៅ ១៣​ម៉ឺន​​នាក់៕




អត្ថបទបន្ទាប់


ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​ឆ្នាំ​២០១៧ កើន​ជាង​២០%

ព័ត៌មាន
របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​​ពេជ្រ​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ទំហំ​ន…

ក្រុមហ៊ុន CP ត្អូញ​ត្អែរ​ពី​តម្លៃ​អគ្គិសនី​កម្ពុជា​​ខ្ពស់និង​ស្នើ​ឲ្យ​រដ្ឋ​បន្ធូរ​ពន្ធ​ខ្លះ

ព័ត៌មាន
ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន CP កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ