គោរមងារ​អ្នកឧកញ៉ា

ឧកញ៉ា ៦រូបទៀត ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារទៅជា អ្នកឧកញ៉ា


យ៉ាងហោចណាស់ មានឧកញ៉ា ចំនួន ៦រូបទៀត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំឡើងគោរមងារពីឧកញ៉ា ទៅជាអ្នកឧកញ៉ា។ ការដំឡើងគោរមងារ អ្នកឧកញ៉ា ទាំង៦រូបនេះ គឺធ្វើឡើងសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យពីព្រះបរមរាជវាំង។
ឧកញ៉ា ៦រូបទៀត ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារទៅជា អ្នកឧកញ៉ា
ដោយ

យោងតាម​ព្រះរាជក្រឹត្យ​ នស/រកត/១២២០/១៤១៤ ដែលបានធ្វើឡើង​នៅព្រះបរមរាជវាំង​នៅថ្ងៃទី ២៦ ខែ​ធ្នូ​ឆ្នាំ ២០២០ បាន​ឲ្យដឹងថា សម្តេច ព្រះបរមនាថ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ឧកញ៉ា ទៅជា​អ្នកឧកញ៉ា ចំនួន ៦​រូប ក្នុងនោះ រួមមាន៖

១, ឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា។

២, ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា។

៣, ឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវឌ្ឍនៈ ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា។

៤, ឧកញ៉ា ឈុន លាង ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា។

៥, ឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា។

៦, ឧកញ៉ា សំអាង វឌ្ឍនៈ ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា។

គួរបញ្ជាក់ថា បើតាម​វចនានុក្រមខ្មែរ​របស់​សម្តេចសង្ឃរាជជួន ណាត បានបញ្ជាក់ថា បើប្រើ​តាម​លំដាប់​ថ្នាក់​ស័ក្ដិ​ធំតូច តាម​ច្បាប់​នៃ​ទម្រង់​ស័ក្ដិ គឺ​លោកអ្នកឧកញ៉ា ​ស័ក្ដិធំជាង អ្នកឧកញ៉ា  ហើយអ្នកឧកញ៉ា ធំជាងឧកញ៉ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កញ្ចប់ប្រូម៉ូសិន​ដ៏​សម្បើម​ទាំង៥ ផ្ដល់​ជូន​ក្នុង​ពេលតែមួយ​សម្រាប់​ចុង​ឆ្នាំ​ពីបុរី ប៉េង ហួត

ព័ត៌មាន
ដើម្បីជាការថ្លែងអំណរគុណទៅដល់អតិថិជន និងអបអរសាទរឱកាសឆ្លងឆ្នាំសាកល២០២០ ឈានចូលឆ្នាំ២០២១ខាងមុខនេះ បុរី ប៉េង ហួត បានរៀបចំកញ្ចប់កាដូពិសេ…

សំណង់តម្លៃជាង ៧ពាន់លានដុល្លា បានទទួលលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាលនៅ ១១ខែ ឆ្នាំ២០២០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏សកម្មភាពនៃដំណើរការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ