ខេត្តសក្ដានុពល​ សម្រាប់​ការវិនិយោគ​អចលនទ្រព្យ

អ្នកជំនាញ៖ ខេត្តចំនួន៦ នៅកម្ពុជាកំពុងមានសក្តានុពលវិនិយោគក្នុងវិស័យសំណង់


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការអះអាងថា ខេត្តដែលកំពុងមានសក្តានុពលក្នុងការ វិនិយោគលើវិស័យអចលនទ្រព្យ និង សំណង់បន្ទាប់ពីរាជធានីភ្នំពេញ គឺមានខេត្តព្រះសីហនុ សៀមរាប កំពត កែប កោះកុង និង ខេត្តបាត់ដំបង។ ហើយសម្រាប់រយៈពេល៣ ទៅ៥ឆ្នាំខាងមុខទៀត ខេត្តទាំង៦នេះ នឹងរឹតតែមានសន្ទុះខ្លាំងក្លាក្នុងការអភិវឌ្ឍ។
នេះជារមណីយដ្ឋានឋានសួគ៌បូកគោនៅខេត្តកំពត (រូបថត៖ ហ្វេសប៊ុក Thansur Sokha Hotel)
ដោយ

ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម បានឲ្យដឹងថា អចលនទ្រព្យ​ស្ថិតនៅក្នុងខេត្ត​ដែលមាន​សក្តានុពល​ទៅលើការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​តាមបែបធម្មជាតិ គឺមានតម្រូវការ​អចលនទ្រព្យ​ខ្លាំងនឹងបាន​កើនឡើង​តម្លៃជាបន្តបន្ទាប់។

ជាក់ស្តែង​គម្រោងមួយចំនួន​នៅក្នុងខេត្ត​ទាំង៦នោះ មានការដោះដូរ​ទិញលក់​អចលនទ្រព្យ​យ៉ាងមម៉ាញឹក។​ ជាងនេះទៀត អ្វីដែលជា​ការកត់សម្គាល់​ក្នុងពេល​ជាមួយគ្នានេះ អ្នកវិនិយោគ​បានពង្រីក​ការវិនិយោគ​ដោយបាន​បោះទុន​ធ្វើការវិនិយោគ​ជាបន្តបន្ទាប់​ទៅលើវិស័យ​សំណង់​លក្ខណៈបុរី ស្របតាម​បណ្តោយ​ផ្លូវតភ្ជាប់​ទៅកាន់ខេត្ត​សក្តានុពល​ទាំងនោះ មានផ្លូវជាតិលេខ​៣ ផ្លូវជាតិលេខ៤ និង ផ្លូវជាតិលេខ ៦ជាដើម។

អ្នកជំនាញអចលនទ្រព្យ បានធ្វើការសន្និដ្ឋានថា វិស័យសំណង់​កម្ពុជា នៅតែបន្ត​ជាមួយនឹង​ភាពរឹងមាំ​នៅក្នុងរយៈពេល ៥ឆ្នាំតទៅមុខ​ទៀត ខណៈអំណាច​ទិញក្នុងស្រុក និង អន្តរជាតិ​នៅមាន​សន្ទុះខ្លាំង ដោយមាន​ការគាំទ្រ​ពីខាងវិស័យធនាគារ ពិសេស​បូករួមនឹង​ស្ថិរភាព កំណើន​សេដ្ឋកិច្ច និង ស្ថិរភាពនយោបាយ។

លោកច្រឹក សុខនីម បញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ​នៅក្នុងរាជធានីភ្នំពេញ​បន្តរីកចម្រើន​ខ្លាំងនៅ​ភាគខាងជើង ឈៀងខាងលិច និងខាងកើត​ឈៀងខាងត្បូង ខណៈនៅតំបន់​នោះ​មានកំណើន​ប្រជាជន រស់នៅច្រើន និងប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​ធំទូលាយ ផ្តល់ភាពទាក់ទាញ​ដល់ការវិនិយោគ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ផ្ដល់ហិរញ្ញប្បទាន ៩០ លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍កម្មវិធីសំខាន់ចំនួន ២

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី ៣០ តុលាកន្លងទៅនេះ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ២ ដើម្បីចូលរួ…

ត្រីមាសទី៣/២០១៩ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃ SCG ធ្លាក់ចុះ​ជា​បន្ត

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ដ៏ធំ​បំផុត​មួយ នៅប្រទេសថៃ គឺក្រុមហ៊ុន SCG បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ធ្លាក់​ជា​បន្តនូវ​ប្រាក់ចំណេញ​របស់​ខ្លួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ