បិទសាលារៀននៅកម្ពុជា

មានសាលារៀន៦០ទៀត នៅខេត្តចំនួន៦ មិនទាន់បើកទ្វារឲ្យសិស្សចូលរៀននៅឡើយទេ


សាលារៀនប្រមាណ៦០ នៅតាមខេត្តមួយចំនួន មិនទាន់បើកដំណើរការឲ្យសិស្សចូលរៀនវិញនៅឡើយទេ តាំងពីការផ្អាកដោយសារតែបញ្ហាកូវីដ-១៩ មក។ ការមិនទាន់បើកដំណើរការឡើងវិញនេះ ដោយសារសាលាទាំងនោះ ត្រូវបានរដ្ឋាភិបាលយកទៅធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ។
មានសាលារៀន៦០ទៀត នៅខេត្តចំនួន៦ មិនទាន់បើកទ្វារឲ្យសិស្សចូលរៀននៅឡើយទេ
ដោយ

ស្របពេល​សាលា​ជាច្រើន បានបើក​បវេសនកាល​ឆ្នាំសិក្សា ២០២០-២០២១ ជិត១ខែ ​សាលា​មួយចំនួន​នៅតាម​ខេត្ត​ជាប់បណ្តោយ​ព្រំដែនថៃ មិនទាន់​បើកទ្វារ​ឲ្យសិស្ស​ចូលរៀន​នៅឡើយទេ មកដល់ពេលនេះ។ រដ្ឋមន្តីក្រសួងអប់រំ យុវជន​ និងកីឡាឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការបន្តបិទទ្វារនេះ ដោយ​សារសាលាទាំងនោះ ត្រូវបានយកទៅ​ធ្វើជាមណ្ឌល​ចត្តាឡីស័ក សម្រាប់​ដាក់ពលករ​មកពី​ប្រទេស​ថៃ។ 

ទោះបីសាសារៀនទាំងនោះមិនទាន់បើកទ្វារឲ្យសិស្សចូលរៀនក៏ដោយ ប៉ុន្តែ​មិនមាន​ន័យថា សិស្សទាំង​នោះមិនបានរៀននោះទេ។ ពោលគឺសិស្សទាំងនោះ​ត្រូវបាន​យកទៅផ្ញើ និងដាក់បញ្ចូល​ឲ្យរៀន​ជាមួយ​សាលារៀនដទៃ ដែលមាន​ទីតាំងនៅក្បែរនោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន​។

គួររំលឹកថា​ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យសាលារដ្ឋទាំងអស់បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ កាលពីថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១​ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា។ ព្រឹត្តិការណ៍នេះ​ សំដៅដល់ការឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ ក្នុងសហគមន៍៕ 

សូមរងចាំទស្សនាសេចក្តីរាយការណ៍បន្ថែមជុំវិញបញ្ហានេះ! 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមសងប្រាក់ទៅឲ្យអាណាព្យាបាលសិស្ស

ព័ត៌មាន
លោកប្រយុទ្ធ ចាន់អូចារ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមប្រគល់ប្រាក់ដែលជាថ្លៃឈ្នួលសាលាឲ្យទៅអាណាព្យាលបាលសិស្សវិញ អំឡុងពេលដែល…

Apple នឹងសហការជាមួយ Hyundai ដើម្បីផលិតរថយន្តម៉ាក Apple

ព័ត៌មាន
បន្ទាប់ពីការសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ ក្រុមហ៊ុនយក្សអាមេរិក Apple នឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ