ហាងលក់រាយ​លំដាប់ពិភពលោក

ហាង 7-Eleven គ្រោងបើកឲ្យបាន៦សាខានៅកម្ពុជាក្នុងឆ្នាំនេះ ខណៈសាខាដំបូងនឹងបើកនៅខែមិថុនា


ក្រុមហ៊ុនលក់រាយដ៏ល្បីនៅលើពិភពលោក 7-Eleven ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិក និងមានហាងទំនិញជាង ៧ម៉ឺនហាង នៅជុំវិញពិភពលោក នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួននៅកម្ពុជា នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១នេះ នៅតំបន់ព្រែកព្នៅ និងសាខាទី២នៅតំបន់ព្រែកលៀបតាមបណ្ដោយផ្លូវជាតិលេខ៦អា។ បើតាមផែនការក្រុមហ៊ុន CP All ដែលជាក្រុមហ៊ុននាំចូលហាង 7-Eleven មកកម្ពុជា គ្រោងនឹងបើកឲ្យបានយ៉ាងណាស់ចំនួន៦សាខានៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ប្រាប់ខេមបូណូមីស។
7-Eleven គ្រោងបើកឲ្យបាន៦សាខានៅកម្ពុជាក្នុងឆ្នាំនេះ ខណៈសាខាដំបូងនឹងបើកនៅខែមិថុនា រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា ក្រោយទទួលបានសិទ្ធិអាជីវកម្មពីក្រុមហ៊ុនលក់រាយដ៏ធំបំផុតនៅលើពិភពលោក 7-Elevenហើយនោះ បើមិនមានអ្វីប្រែលប្រួលទេ ក្រុមហ៊ុន CP ALL Cambodia គ្រោងនឹងបើកដំណើរការហាងទំនិញម៉ាក 7-Eleven នៅកម្ពុជាសាខាទី១នៅពាក់កណ្តាលខែមិថុនានេះ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នសំណង់ហាងរៀបចំហាងលក់រាយមួយនេះ កំពុងសាងសង់ជាបណ្ដើរៗហើយផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិអាជីវកម្មលើហាងទំនិញ 7-Eleven គឺក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP ALL Public Company Limited របស់ប្រទេសថៃ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន 7-Eleven នៅសហរដ្ឋអាមេរិក។

កម្ពុជាបានក្លាយជាប្រទេសទី១៩ ដែលនឹងមានវត្តមានហាងទំនិញ 7-Eleven។ ហាងទំនិញលក់រាយដ៏ធំបំផុតនៅលើពិភពលោក 7-Eleven ត្រូវបានដឹងថាមានសាខាសរុបប្រមាណ៧ម៉ឺនកន្លងនៅប្រមាណជិត២០ប្រទេស។

ទាក់ទងទៅនឹងទំនាក់ទំនងការវិនិយោគពាណិជ្ជកម្មរវាងកម្ពុជា និងថៃនេះដែរ ឯកឧត្តម អ៊ូក សោភ័ណ បានគូសបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយក្រុមហ៊ុនថៃនិងក្រុមហ៊ុនខ្មែរមួយចំនួន បង្កើតឲ្យមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅក្នុងប្រទេសថៃ កាលពីចុងខែមេសា ហើយបានបើកដំណើរការផ្លូវការនៅថ្ងៃទី ២០ ខែឧសភានេះ ដែលក្រុមប្រឹក្សានេះ មានតួនាទីយ៉ាងសំខាន់ ក្នុងជំរុញទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា ជាមួយនឹងប្រទេសថៃ ជាពិសេសការសម្រួលដល់ក្រុមហ៊ុនថៃក្នុងការវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និង ថៃ នៅដើមឆ្នាំនេះ កំពុងជួបទុក្ខដោយសារកូវីដ-១៩ រាតត្បាតមិនចាញ់គ្នាប៉ុន្មានទេ ហើយបើមើលទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរទៀតសោតក៏មានការធ្លាក់ចុះដែរនៅដើមឆ្នាំ២០២១នេះ។ ជាក់ស្ដែង របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា នៅត្រីមាសទី១កន្លងទៅនេះ កម្ពុជា និងថៃ សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណជិត ៩០០លានដុល្លារ មានការថយចុះជាង១០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃមានទំហំទឹកប្រាក់ប្រមាណជិត ១០០លានដុល្លារ ថយចុះជាង២០% ខណៈដែលការនាំចូលសម្រេចបានជិត ៨០០លានដុល្លារ ថយចុះជិត១០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Fast & Furious 9 នឹង​មក​ដល់​ឆាប់ៗនេះ! ហើយគឺជាស្មាតហ្វូនដែល realme និង FF9 នាំយកមក realme 8 កម្លាំងម៉ាស៊ីនខ្លាំង សាកថ្មលឿន តម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ! កក់ទុកឥឡូវនេះជាមួយកាដូបន្ថែមជាច្រើន

ព័ត៌មាន
ខ្សែភាពយន្ត​បែប​ប្រយុទ្ធ​និងផ្សង​ព្រេង ដែល​លាយ​ឡំ​ដោយ​ឈុត​ឆាក​ប្រណាំង​ប្រជែង​ល្បឿន​នៃ​ឡាន​ទំនើបៗ ដែលនឹងមកដល់ឆាប់នេះក្នុងឆ្នាំ2021នោះគឺ …

ក្រសួងប្រៃសណីយ៍ នឹងអញ្ជើញអ្នករកចំណូលពីYoutube ជួបពិភាក្សាគ្នានៅសប្តាហ៍នេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីស៍បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រសួងនឹងអញ្ជើញអ្នករកប្រាក់ចំណូលពី Youtube មកជួបពិភាក្សាគ្នានៅសប្ដាហ៍នេះ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ