បិទរោងចក្រនៅថៃ

ថៃមានរោងចក្របិទទ្វារជាង ៧០០ នៅអំឡុងវិបត្តិកូវីដ-១៩ ឆ្នាំ២០២០


កាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រោងចក្រជាង ៧០០រោងចក្រក្នុងប្រទេសថៃត្រូវបានគេរាយការណ៍ថា បានបិទទ្វារក្ស័យធន់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់
ដោយ

នាយកដ្ឋានឧស្សាហកម្មការងារថៃបានឲ្យដឹងថា បន្ទាប់ពីរោងចក្រជាង ៧០០បានបិទទ្វារ វាបានបន្សល់ទុកកម្មករជាងម៉ឺននាក់ឲ្យអត់ការងារធ្វើ។  យ៉ាងណាមិញទោះបីមានរោងចក្រមួយចំនួនបានបិទទ្វារ ក្នុងឆ្នាំ២០២០ក្តី តែគេសង្កេតឃើញមានរោងចក្រជាង ៣០០០ ផ្សេងទៀត ដែលខ្លះបានមកពីការវិនិយោគថ្មី ខ្លះទៀតជាវិនិយោគចាស់តែទទួលបានការពង្រីកបន្ថែម ដែលវាបានជួយបង្កើតការងារបានជាង ១៨ម៉ឺនកន្លែងបន្ថែមទៀត គិតជាទំហំទឹកប្រាក់មានប្រមាណ ៣០០ពាន់លានបាត ឬស្មើនឹងជាង ១០ពាន់លានដុល្លារអាមេរិក ។  

ការកើនឡើងនៃចំនួនរោងចក្រថ្មី ក៏បានឆ្លុះបញ្ចាំងពីការកើនឡើង នៃទំនុកចិត្តក្នុងចំណោមវិនិយោគិននៅក្នុងប្រទេសដែលជាវិនិយោគថ្មី ក្នុងកំឡុងពេលដែលដៃគូបរទេស មិនអាចចូលក្នុងប្រទេសថៃបាន ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ 

សូមបញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំងជាង ៧០០ ដែលបានបិទនៅប្រទេសថៃភាគច្រើនជារោងចក្រ ផលិតសម្ភារប្លាស្ទិច រោងចក្រកែច្នៃផលិតផលធម្មជាតិ និងរោងចក្រផលិតចំណីអាហារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ ចិន នឹងនាំមុខអាមេរិកក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ ក្នុងលោកនៅឆ្នាំ២០២៨

ព័ត៌មាន
នៅរយៈពេល មិនដល់១០ឆ្នាំទៀតនោះទេ ពោលគឺនៅត្រឹមឆ្នាំ២០២៨ មហាយក្សចិនត្រូវបានគេព្យាករថានឹងនាំមុខសហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតទ…

ជនរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ជាង៧១ម៉ឺនគ្រួសារ ទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

ព័ត៌មាន
គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាង ៧១ម៉ឺនគ្រួសារទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែមករាឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ