ក្រុមហ៊ុនអាកាសចរណ៍ថៃ

ទីបំផុត Thai Airways គេចផុតពីការក្ស័យធនហើយ


ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលគេដឹងលឺថា កំពុងផុងខ្លួនជំពាក់បំណុលជុំទិសរាប់ពាន់លានដុល្លារអាមេរិកនោះ ឥឡូវនេះ បានគេចផុតពីការក្ស័យធនហើយ ក្រោយពេលដែល ម្ចាស់បំណុលរបស់ក្រុមហ៊ុននេះ បានសម្រេចបោះឆ្នោតអនុម័តឲ្យក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ អាចបន្ដរៀបចំរចនាសម្ព័ន្ធផែនការ ដើម្បីស្ដារអាជីវកម្មរបស់ខ្លួនឡើងវិញ។ នេះបើតាមការអះអាងដោយទីប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុន Thai Airways International ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters។
យន្តហោះក្រុមហ៊ុន Thai Airways នៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ (រូបភាព៖ Akira Kodaka @AsiaNikkei)
ដោយ

បន្ទាប់​ពី​បាន​លើក​ពេល​បោះ​ឆ្នោត​កាលពី​ស​ប្ដា​ហ៍​មុន ដោយសារ​តែ​បញ្ហា​បញ្ហា​កូ​វី​ដ​-១៩​រាតត្បាត នៅ​ទីបំផុត​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ការ​បោះ​ឆ្នោត​អនុម័ត​លើ​ជោគវាសនា​របស់​ក្រុមហ៊ុន Thai Airways សម្រេច​ធ្វើ​រួចរាល់​ហើយ ដោយ​ម្ចាស់បំណុល​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ដ​រៀបចំ​រចនាសម្ព័ន្ធ​ផែនការ​ស្តារ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ ដោយ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ប្រកាស​ក្ស័យធន​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​គូសបញ្ជាក់​ទៀត​ថា មាន​៩០% នៃ​ម្ចាស់បំណុល​បាន​សម្រេច​បោះ​ឆ្នោត​អនុម័ត ឲ្យ​ក្រុមហ៊ុន​រៀបចំ​រចនាសម្ព័ន្ធ​ផែនការអាជីវកម្ម​ឡើង​វិញ ហើយ​តុលាការ​នឹង​ត្រូវការ​ពិនិត្យ​មើល​ផែនការ​នេះ នៅ​ថ្ងៃ​ទី ២៨​ខែឧសភា​។

តាម​តាម​ប្រភព​ព័ត៌មាន បាងកក​ប៉ុស្ដិ៍ ដែល​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​ថៃ​មួយ​នេះ​មាន​ជំពាក់​បំណុល​ក្រុមហ៊ុន​ជាង​១​ម៉ឺន​៣​ពាន់​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា ដែល​គិត​ជា​ទឹកប្រាក់​មាន​ដល់​ទៅ ជាង​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

នៅ​មុន​ប៉ុន្មាន​ថ្ងៃ នៃ​ការ​បោះ​ឆ្នោត​អនុម័ត​ពី​សំណាក់​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន Thai Airways ក៏​មាន​ព័ត៌មាន​លេចលឺ​ថា រាជរដ្ឋាភិបាល​ថៃ នឹង​ទិញ​យក​ចំណែក​ភាគហ៊ុន​ពី​ក្រុមហ៊ុន Thai Airways នេះ ដែល​គេ​សង្ឃឹម​ខ្ពស់​ថា នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ នឹង​ក្លាយជា​ក្រុមហ៊ុន​មាន​ឋានៈ​ជា​សហ​គ្រា​រដ្ឋ​ម្ដងទៀត​។ ប៉ុន្ដែ ក្រោយមក​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចេញ​មុខ​មក​ប្រកាស​រុញច្រាន​ចោល​ចំពោះ​រឿង​នេះ ដោយ​លោក​អះអាង​ថា រាជរដ្ឋាភិបាល​ថៃ​នឹង​មិន​លូកដៃ​ចូល​ក្នុង​រឿង​របស់​ក្រុមហ៊ុន Thai Airways ទៀត​នោះ​ទេ ពិសេស​នៅ​អំឡុង​ពេល​ស្ដារ​នីតិ​សម្បទាន​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា ការ​ផុងខ្លួន​ចូល​អន្ទាក់​បំណុល​កប់​យ៉ាង​ជ្រៅ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ មិនមែន​ទើបតែ​កើតឡើង​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​នេះ ជួ​បញ្ហា​បំណុល​តាំង​តែ​ពី​មុន​កូ​វី​ដ​-១៩​ទៅ​ទៀត ដោយសារ​តែ​ប្រតិបត្តិ​អាជីវកម្ម និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ខ្លាំង រួម​ទាំង​បញ្ហា​រួម​ផ្សំ​ជា​ច្រើន​ទៀត​។

ក្រៅ​តែ​ក្រុមហ៊ុន Thai Airways គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ជា​ច្រើន​ផ្សេង​ទៀត បាន​និង​កំពុង​ដុនដាប​កាន់តែ​ខ្លាំង​ដូច​គ្នា​។ ជាក់ស្តែង ថ្មី​ៗ​នេះ សមាគម​អាកាសចរណ៍​ថៃ ដែល​មាន​សមាជិក​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៧ កំពុង​ជំរុញ​ការ​ស្នើ​សុំ​ជួប​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រយុទ្ធ ចាន់​អូ​ចារ ដើម្បី​ស្នើ រដ្ឋ​ឲ្យ​ជួយ​ទម្លាក់​ប្រាក់​កម្ចី ដែល​មានការ​ប្រាក់​ទាប សម្រាប់​ពួក​គេ ដើម្បី​អាច​មាន​លទ្ធភាព​បន្ដ​ដង្ហើមរស់​តទៅ​មុខ​ទៀត​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងហុងកុងផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ជាបណ្ដោះអាសន្ន

ព័ត៌មាន
អាជ្ញាធរក្រុងហុងកុង នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ ដែលជាសញ្ញាមួយនៃភាពតានតឹងផ្នែកក…

វិបត្តិនៅភូមានៅតែបន្ដក្ដៅងំ ស្របពេលសម្ពាធពីអន្តរជាតិបន្ដដាក់បន្ទុកកាន់តែខ្លាំង

ព័ត៌មាន
មកទល់ពេលនេះ មានពលរដ្ឋភូមាសរុបជាង ៨០០នាក់ហើយបានស្លាប់ ដោយសារការបង្ក្រាបរបស់កងកម្លាំង យោធាភូមាចាប់តាំងពីមានបាតុកម្មផ្ទុះឡើងនៅទូទាំងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ