ក្រុមហ៊ុនវិនិយោគលើដំណាំស្វាយ៧០លានដុល្លារ

ក្រុមហ៊ុនធំមួយវិនិយោគលើដំណាំស្វាយ៧០លានដុល្លារនៅស្ទឹងត្រែង កំពុងប្រឈមការលំបាកនាំចេញទៅចិន ដោយសារបញ្ហាដឹកជញ្ជូន


បញ្ហាកកស្ទះការដឹកជញ្ជូនតម្លៃឡើងថ្លៃខ្ពស់ និងខ្វះខាតទូត្រជាក់សម្រាប់ផ្ទុកផលិតផលនាំចេញ នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ពិសេសទៅកាន់ទីផ្សារចិន។ យ៉ាងណាមិញ ក្រុមហ៊ុនធំមួយ ដែលបានវិនិយោគលើដំណាំស្វាយក្នុងទឹកប្រាក់ ៧០លានដុល្លារ នៅខេត្តស្ទឹងត្រែង ក៏កំពុងប្រឈមនឹងការលំបាកក្នុងការនាំចេញផ្លែស្វាយរបស់ខ្លួនទៅកាន់ទីផ្សារចិនដែរ។
ឯកឧត្តម វេង សាខុន អញ្ជើញមកពិនិត្យ ចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅខេត្ត ស្ទឺងត្រែង

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​អះអាង​ថា បញ្ហា​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​ខ្វះខាត​ទូ​កុងតឺន័រ​នេះ មិនមែន​កើត​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ បាន​នឹង​កំពុង​កើត​មាននៅ​ទូ​ទាំង​សកលលោក​។ យ៉ាងណា​ក៏​ដោយ​ចុះ ក្រសួងកសិកម្ម​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុននាំចេញ​ស្វាយ​ត្រូវ​បន្ត​ខិតខំ​លើ​ការងារ​ផលិតកម្ម​បន្ថែម​ទៀត ពិសេស​ការ​អនុវត្ត​នីតិវិធី​ភូតគាម​អនាម័យ ដែល​ជា​គោលការណ៍​គ្រឹះ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។

នៅក្នុងជំនួបជាមួយនឹងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែឧសភា នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឆ័រ លោក Jacky បានលើកឡើងពីក្ដីបារម្ភថា បច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចម្បងសម្រាប់ក្រុមហ៊ុនក្នុងការនាំចេញស្វាយទៅកាន់ទីផ្សារប្រទេសចិន។ ទោះយ៉ាងណា លោកថា ក្រុមហ៊ុនរបស់លោកនឹងរៀបចំមធ្យោបាយដឹកជញ្ជូនឡើងវិញ រួមទាំងទូត្រជាក់ ដើម្បីកាត់បន្ថយថ្លៃដើម។

ដោយឡែក ការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្មរួចហើយ ខណៈអគ្គនាយកដ្ឋានកសិកម្ម ក៏បានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា តាមការអះអាងរបស់លោក Jack នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឆ័រ ក្រុមហ៊ុននេះបានចំណាយលើការវិនិយោគដំណាំស្វាយនៅកម្ពុជាអស់៧០លានដុល្លារហើយ ដោយក្នុងនោះ បច្ចុប្បន្នក្រុមហ៊ុនមានការដាំដុះស្វាយ មានពូជពីតៃវ៉ាន់ អាមេរិក និងអូស្ត្រាលី នៅលើផ្ទៃដីជាង១ពាន់២រយហិកតា ក្នុងចំណោមផ្ទៃដីសរុបជិត១ម៉ឺនហិកតា ដែលមានទីតាំងស្ថិតនៅឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕

អត្ថបទ សោម ស្រី​ពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាពាក់ព័ន្ធនឹងចិននិងភូមា ស្ថិតក្នុងចំណោមសំណុំរឿងសំខាន់ជាងគេ ដែលលោកបៃឌិននឹងពិភាក្សាជាមួយមេដឹកនាំអាស៊ាននៅសប្ដាហ៍នេះ

ព័ត៌មាន
បញ្ហាពាក់ព័ន្ធនឹងចិន និង ភូមា ស្ថិតក្នុងចំណោមសំណុំរឿងសំខាន់ជាងគេ ដែលលោកបៃឌិននឹងពិភាក្សាជាមួយមេដឹកនាំអាស៊ាននៅថ្ងៃនេះ និង ថ្ងៃស្អែកនេះ…

ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាកើនជាង៥០០% ខណៈជើងហោះហើរកើនជាង១០០% នៅខែមេសា

ព័ត៌មាន
វិស័យអាកាសចរណ៍បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតនៃជំងឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ