ក្រុមហ៊ុនកូរ៉េខាងត្បូងធំមួយ មានបំណងវិនិយោគដាំដំណាំ «គ្រាប់ម៉ាកាដាមៀ» នៅកម្ពុជា

ក្រុមហ៊ុនកូរ៉េខាងត្បូងធំមួយ មានបំណងវិនិយោគដាំដំណាំ «គ្រាប់ម៉ាកាដាមៀ» នៅកម្ពុជា ដើម្បីនាំចេញ


នៅក្នុងកិច្ចប្រជុំទល់មុខជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី ០៣ ខែមេសា លោក ផាក ហឿង យ៉ួង (Park Heung-Kyeong) ទីប្រឹក្សាក្រុមហ៊ុន ប៊ូយ៉ុង ខូអិលធីឌី (Booyoung Co.,Ltd) បានបង្ហាញពីគោលបំណងវិនិយោគកសិកម្មនៅកម្ពុជា លើគម្រោងដាំដុះដំណាំគ្រាប់ ម៉ាកាដាមៀ (Macadamia) ដែលជាគ្រាប់ធញ្ញជាតិម្យ៉ាង មានការពេញនិយមដាំច្រើននៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក តំបន់អាស៊ី និងអាហ្វ្រិកជាដើម ខណៈពូជរុក្ខជាតិប្រភេទនេះ ត្រូវបានគេដឹងថា មានដើមកំណើតមកពីអូស្ត្រាលី។
ក្រុមហ៊ុនកូរ៉េខាងត្បូងធំមួយ មានបំណងវិនិយោគដាំដំណាំ «គ្រាប់ម៉ាកាដាមៀ» នៅកម្ពុជា
ដោយ

ជុំវិញការលើកឡើងពីគោលបំណងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម ឌិត ទីណា បានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគកសិកម្មនៅកម្ពុជា ប៉ុន្ដែ សម្រាប់គម្រោងដាំដំណាំគ្រាប់ ម៉ាកាដាមៀនាំចេញទៅប្រទេសកូរ៉េខាងត្បូងនេះ ឯកឧត្តមបានណែនាំឲ្យខាងក្រុមហ៊ុនពិចារណាឡើងវិញ ដ្បិតថា ដំណាំប្រភេទនេះ ត្រូវការរយៈពេល១០ឆ្នាំឯណោះ ដើម្បីប្រមូលផល។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបង្ហាញពីទិសដៅសម្រាប់ក្រុមហ៊ុនឲ្យពិនិត្យលទ្ធភាពលើការវិនិយោគការដាំដុះ កែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាវិញ ដ្បិតវាស្របទៅតាមគោលនយោបាយជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាមានគោលដៅក្នុងការប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។

បើតាមឯកឧត្តម ឌិត ទីណា ការវិនិយោគលើអ្វីដែលមានស្រាប់ដូចជាស្វាយចន្ទី នឹងជំរុញការវិនិយោគទទួលបានជោគជ័យឆាប់រហ័ស ហើយបានចូលរួមជួយអភិរក្សបរិស្ថាន ជួយដល់CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋផងដែរ។ ដើម្បីជំរុញឱ្យការងារនេះឱ្យដំណើររលូន និងទទួលបានជោគជ័យ ក្រសួងនឹងជួយគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទី។

ទោះយ៉ាងណា ប្រសិនក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ Macadamia ទៀតនោះ ក្រុមហ៊ុនអាចពិចារណាលើជម្រើស២គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់។

សូមបញ្ជាក់ថា បើតាមឯកសារពីស្ថាប័នក្រុមសង្កេតការណ៍សេដ្ឋកិច្ចចម្រុះ (OEC) បានឲ្យដឹងថា ប្រទេសដែលមានការនាំចេញគ្រាប់ម៉ាកាដាមៀច្រើនជាងគេបំផុតកាលពីឆ្នាំ២០២១ គឺអាហ្វ្រិកខាងត្បូង អូស្ត្រាលី គេនយ៉ា នូវែសេឡង់ និងហ្គេតម៉ាឡាជាដើម៕




អត្ថបទបន្ទាប់


មេនិយ័តករបរធនបាលកិច្ច៖ វិនិយោគិនបរទេស៨០% កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម

ព័ត៌មាន
មេ និយ័តករបរធនបាលកិច្ចអះអាងថា វិនិយោគិនបរទេស៨០% កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម !! គិតមកដល់ត្រឹមដើមឆ្នាំ ២០២៣នេះ ទំហំប…

ធនាគារ ADB ព្យាករថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីកើនកាន់តែលឿន ដោយសារចិនបើកប្រទេសឡើងវិញ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការណ៍មួយថា កំណើនសេដ្ឋកិច្ចនៅតាមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោមួយចំនួននៅតំបន់អាស៊ី នឹងមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ