ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកម្ពុជា

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកម្ពុជា ត្រូវបានពន្យារពេល ក្រោយឆ្លងកូវីដ១៩


ដំណើរទស្សនកិច្ចរបស់លោក ដាញែល គ្រីថេនប្រ៊ីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ដែលគ្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងឡាវ ត្រូវបានលើកពេល បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានឆ្លងកូវីដ-១៩ និងទើបតែធ្វើតេស្តរកឃើញកាលពីពេលថ្មីៗនេះ។
លោក ដាញែល គ្រីថេនប្រ៊ីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក

នៅមុនពេល​លើកពេលដំណើរទ្សនកិច្ចនេះ តាមគម្រោង មន្ត្រីការបរទេសជាន់ខ្ពស់អាមេរិករូបនេះ នឹងមកទស្សនកិច្ចនៅកម្ពុជា និងឡាវ ដើម្បីបង្ហាញពីការប្តេជាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសទាំងពីរចន្លោះពីថ្ងៃទី ១-៧ ខែឧសភា ឆ្នាំ២០២២ នេះ។

លោក ដាញែល គ្រីថេនប៊្រីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗ ដែលតម្រូវឲ្យលោកត្រូវសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅផ្ទះ។ បញ្ហានេះបានធ្វើឲ្យលោកត្រូវផ្អាកដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងឡាវ ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ទី១ក្នុងខែឧសភា ឆ្នាំ២០២២ នេះ។ នេះបើតាមព័ត៌មាន ដែលត្រូវបានបង្ហោះលើ Twitter ឈ្មោះ Bureau of East Asian and Pacific Affairs កាលពីថ្ងៃទី១ ឧសភា។

លោក ដាញែល បានសរសេរបង្ហាញការសោកស្តាយក្នុង Twitter ខាងលើយ៉ាងដូច្នេះថា៖«បន្ទាប់ពីខ្ញុំបានបង្ហាញអាការៈ ខ្ញុំបានធ្វើតេស្តរកកូវីដ១៩ ហើយលទ្ធផលគឺវិជ្ជមាន។ សោកស្តាយណាស់ ដែលវាតម្រូវឲ្យខ្ញុំ ផ្អាកដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា និងឡាវសិន ដើម្បីខ្ញុំអាចធ្វើចត្តាឡីស័ក និងព្យាបាលនៅផ្ទះ។ ខ្ញុំសង្ឃឹមថា នឹងអាចបំពេញទស្សនកិច្ចនៅប្រទេសទាំងពីរ ក្នុងថ្ងៃខាងមុខ»។

បើតាមព័ត៌មានដែលបង្ហោះលើហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីការបរទេសជាន់ខ្ពស់របស់អាមេរិករូបនេះ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឡាវចន្លោះពីថ្ងៃទី១-៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្ហាញពីការប្តេជ្ញានិងគាំទ្ររបស់អាមេរិកចំពោះប្រទេសទាំងពីរក្នុងភាពជាដៃគូតំបន់ទន្លេ-អាមេរិក និងការពង្រឹងទំនាក់ទំនងអាស៊ាន។

តាមគម្រោងក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ដាញែល នឹងជួបជាមន្ត្រីតំណាងរាជរដ្ឋាភិបាល, ជូបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជួបជាមួយយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិលជាច្រើនទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក និងការគាំទ្ររបស់អាមេរិកចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាលើកដំបូងដែលមានបទឈប់បាញ់ពីរថ្ងៃនៅអ៊ុយក្រែន ខណៈពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀស

ព័ត៌មាន
ជនស៊ីវិលប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រស្លរដែកតំបន់ Azov នៃក្រុងម៉ារីយ៉ូប៉ូល ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយត្រូវបានឡោមព័ទ្ធអស់ព…

រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបបើកកិច្ចពិភាក្សាបន្ទាន់ បន្ទាប់ពីរុស្ស៊ីកាត់បន្ថយនាំចេញឧស្ម័នទៅសហភាពអឺរ៉ុប

ព័ត៌មាន
រដ្ឋមន្ត្រីថាមពលមកពីបណ្តាប្រទេសនៃសហភាពអឺរ៉ុបបានបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដើម្បីស្វែងរកវិធីសាស្ត្រឆ្លើយតបទៅនឹងការទាមទារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ