អេស៊ីលីដា​នឹង​ប្ដូរ​ស្លាក​សញ្ញា​ថ្មី

រដ្ឋាភិបាល​ប្រកាស​ឲ្យ​ធនាគារ​អេស៊ីលីដា​ប្តូរ​ស្លាក​សញ្ញា​ចេញ កុំ​ឲ្យ​ច្រឡំ​ថា​ជា​របស់​រដ្ឋ


ដើម្បី​កុំ​ឲ្យ​ច្រឡំ​រូប​ហង្ស ឡូហ្គូ ធនាគារ​អេស៊ីលីដា ដូចគ្នា​នឹង​ឡូហ្គូ រូប​ហង្ស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដែល​ជា​របស់​រដ្ឋ​នោះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឲ្យ​ធនាគារ​អេស៊ីលីដា ដូរ​ឡូហ្គូ​រូប​ហង្ស​ចេញ។
ធនាគារ អេស៊ីលីដា នឹង​ប្ដូរ​ស្លាក​សញ្ញា​ថ្មី​តាម​ការណែនាំ​របស់​រដ្ឋាភិបាល

ក្នុងសេចក្តី​ប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ​នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងពាណិជ្ជកម្ម​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​ធនាគា​អេស៊ីលីដា​ផ្លាស់ប្តូរស្លាកសញ្ញារូបហង្សរបស់ខ្លួន ដើម្បីជៀសវាងការភាន់ច្រឡំជាមួយរូបសញ្ញាហង្សរបស់ជាតិ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងប្រើប្រាស់។ ហើយទុករយៈពេលបីសប្តាហ៍ដើម្បីក្រសួងពាណិជ្ជកម្ម និងធនាគាអេស៊ីលីដា ធ្វើការលើរឿងនេះ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃ ធនាគាអេស៊ីលីដា បានប្រាប់ឲ្យដឹងថា ធនាគារអេស៊ីលីដា បានចាប់ផ្តើមធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាអត្តសញ្ញាណរបស់ខ្លួន និងដាក់បញ្ជូនស្លាកសញ្ញាថ្មីនៅថ្ងៃនេះផងដែរ។

លោកបានបន្ថែមថា ធនាគារ​នឹង​ចាប់ផ្តើមធ្វើការរុះរើស្លាកសញ្ញាចាស់ជាបណ្ដើរៗ និងចាប់ផ្តើមដាក់ស្លាកថ្មីនៅទូទំាងប្រទេស។ លោកបន្ថែមថា ចំណែកសាខាធនាគារអេស៊ីលីដា ដែលកំពុងដំណើរការនៅក្នុងប្រទេស មីយ៉ាន់ម៉ា និងឡាវ ក៏នឹងធ្វើការផ្លាស់ប្តូរស្លាកសញ្ញាថ្មីដែរ។

ធនាគារអេស៊ីលីដានឹង​ចំណាយ​ជាង ៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី!

លោក អ៊ិន ចាន់នី បានបញ្ជាក់ថា ការផ្លាស់ប្តូរស្លាកសញ្ញានេះ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួនឡើយ។ ប៉ុន្តែ ធនាគារអេស៊ីលីដា របស់លោក នឹងត្រូវធ្វើការក្នុងការផ្លាស់ប្តូរឯកសាររដ្ឋបាល កាត ATM ប័ណ្ណឥណពន្ធផ្សេងៗ ដែលធនាគារនឹងធ្វើការចំណាយដែលមិនបានគ្រោងទុកប្រមាណជាង ៣លានដុល្លារ សម្រាប់ការផ្លាស់ប្តូរនេះ។

ចំណែកឯប័ណ្ណផ្សេងទៀត ដួចជា កាតATM, visa card ប័ណ្ណឥណពន្ធដែលមាន ឡូហ្គូ ចាស់របស់អេស៊ីលីដា នៅមានដំណើរការធម្មតា ប៉ុន្តែ នឹងធ្វើការផ្លាស់ប្តូរថ្មីនៅពេលដែលកាតថ្មីត្រូវបានបោះពុម្ពរួចរាល់។ 

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគាជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន បន្ថែមលើស្លាកយីហោរបស់ខ្លួនថា ជាគ្រឹះស្ថានឯកជន និងដាក់បង្ហាញនូវស្លាកសញ្ញាគ្រឹះស្ថានឯកជននៅទីតាំងដែលសមស្រប ដើម្បីឲ្យអតិថិជនងាយមើលឃើញ។

សេចក្តីប្រកាសព័ត៌មានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានណែនាំឲ្យធនាគារ និង គ្រឹះស្ថានមីក្រួហិរញ្ញវត្ថុ ពន្យល់ប្រជាពលរដ្ឋឲ្យច្បាស់ថា ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់ឯកជន១០០ភាគរយ និងមិនមែនជារបស់រដ្ឋឡើយ៕




អត្ថបទបន្ទាប់


ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​ខ្ចី​លុយ​ធនាគារ​ឯកជន​សោះ ថា​ជំពាក់​លុយ​រដ្ឋ​ទៅ​វិញ?

ព័ត៌មាន
ប្រជាពលរដ្ឋ​ខែ្មរ​ភាគ​ច្រើន​ដែល​រស់នៅ​ខេត្ត តំបន់​ដាច់​ស្រយោល​ជនបទ ស្រែ​ចម្ការ ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ឯកជន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្…

ការ​ផលិត​ស្ករ​ត្នោត​ឆ្នាំ​នេះ​អាច​នឹង​កើន​ដល់​៣០០ ទៅ ៤០០​តោន

ព័ត៌មាន
រដូវ​ប្រមូល​ផល​ស្ករ​ត្នោត​បាន​ចាប់​ផ្តើម​តំាង​ពី​ខែ​ធ្នូ ហើយ​បន្ត​រហូត​ដល់​ខែ​ឧសភា។ ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ