បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ម៉ាស៊ីន ATM អេស៊ីលីដា ចង់​ដក​ប្រាក់​ត្រឹម​តែ​ ១​ម៉ឺន​រៀល​ក៏​បាន​ដែរ !


នៅ​ពេល​លោក​អ្នក​មាន​តម្រូវការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) អេស៊ីលីដា មិន​ចាំបាច់​ទាល់​តែ​មាន​ចំនួន​ច្រើន​ទើបអាច​ដក​បាន​នោះទេ ទោះបី​ត្រឹមតែ ១​ម៉ឺន​រៀល ក៏​​អតិថិជន​ដក​បាន​ដែរ ។ នេះជា​ភាព​ពិសេសនៃសេវាកម្ម​ ដែល​​ធនាគារ​អេស៊ីលីដា​មម្រើ​ជូន​ដល់​អតិថិជន ។
ម៉ាស៊ីន ATM អេស៊ីលីដា ចង់​ដក​ប្រាក់​ត្រឹម​តែ​ ១​ម៉ឺន​រៀល​ក៏​បាន​ដែរ !
ដោយ

ម៉ាស៊ីន អេធីអឹម អេស៊ីលីដា មាន​ក្រដាស​ប្រាក់​រៀល​ចាប់​ពី ១​ម៉ឺន​រៀល-​២​ម៉ឺន​រៀល​ឡើងទៅ ហើយ​នៅពេល​ដកប្រាក់ អ្នក​គ្រាន់តែ​​មើល​ការណែនាំ​ដែល​បាន​បិទ​នៅ​លើ​ម៉ាស៊ីន អំពី​ក្រដាស​ប្រាក់​ដែល​អ្នក​ត្រូវការ​ដក ។ ទាំងនេះ​វា​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​ក្នុង​ការដកប្រាក់ ហើយ​ក្រដាស​ប្រាក់​ទាំងអស់​សុទ្ធតែ​ជា​ក្រដាស​ប្រាក់​ថ្មី ។ 

អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​អតិថិជន​ទៀត​នោះ គឺ​មិន​ភ័យ​ព្រួយ​នឹង​ការឆ្លង​កូវីដ-១៩ ព្រោះ​ក្រដាស​ប្រាក់​ទាំងអស់​ត្រូវបាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​រួច​ជាស្រេច នៅ​មុន​​ពេល​​បញ្ចេញ​​ដើម្បី​ដាក់​បញ្ចូល​ក្នុង​ម៉ាស៊ីន អេធីអឹម របស់​ធនាគារ អេស៊ីលីដា ។

ម៉ាស៊ីន​ អេធីអឹម អេស៊ីលីដា ងាយ​ស្រួល​រក មានទីតាំង​មិន​ឆ្ងាយ​ពី​ផ្ទះ​លោក​អ្នក​ឡើយ ហើយ​សូម្បីអ្នក​ធ្វើដំណើរកម្សាន្ត​ទៅទីរួមខេត្ត ក៏អាចដកលុយ​ជាមួយ​ម៉ាស៊ីន​ អេធីអឹម អេស៊ីលីដា បានដែរ ព្រោះ​មាន​នៅ​ទូទាំង​ប្រទេស សរុប​ទាំង​អស់​ជិត ៨០០ គ្រឿង​ឯណោះ ។

កាន់ក្រដាស​ប្រាក់​ថ្មី មិន​មាន​ហានិភ័យ​ឆ្លង​ជំងឺ មាន​សុវត្ថិភាព​ខ្ពស់ មិន​អស់​ថ្លៃ​សេវា ដក​ប្រាក់​បាន​តាម​តម្រូវការ ទាំង​ប្រាក់​រៀល​ ប្រាក់​ដុល្លារ និង​ប្រាក់​បាតថៃ ។ ម៉ាស៊ីន អេធីអឹម របស់​ធនាគារ អេស៊ីលីដា ផ្តល់​ជូន​បទពិសោធន៍ថ្មី និង​កាន់តែ​ប្រសើរ​ដល់​អតិថិជន ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី ប្រកាសភាពជាដៃគូជាមួយ 7-Eleven

ព័ត៌មាន
ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានបង្កើតភាពជាដៃគូសំខាន់មួយជាមួយហាងលក់ទំនិញ “7-Eleven” ដែលថ្មី…

បណ្ណនិម្មិត​ អេស៊ីលីដា ស្រួល​ទូទាត់​តាមអនឡាញ ស្រួលគ្រប់គ្រង និងមានសុវត្ថិភាព!

ព័ត៌មាន
កាន់តែទំនើប កាន់តែងាយស្រួល ! ឥឡូវនេះ លោកអ្នក​​អាច​ប្រើ​ប័ណ្ណនិម្មិត ជា​ប្រភេទ​ប័ណ្ណ​វីសា​ដែល​​បង្កើត​បាន​​ភ្លាមៗ​​នៅ​តាម​ម៉ាស៊ីន​​អេធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ