អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដា ចាប់ដៃគ្នាជាមួយនឹងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ពង្រីកសេវាផ្ទេរ និងដាក់-ដកប្រាក់


ធនាគារអេស៊ីលីដា និងគ្រឹះស្ថានឃេស អ៊ិននើវេសិន នៅថ្ងៃទី ២៣ ខែកក្កដានេះ បានប្រកាសជាសាធារណៈអំពីការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ រវាងស្ថាប័នទាំងពីរ ដើម្បីពង្រីកសេវានេះ ឲ្យកាន់តែទូលំទូលាយ សម្រាប់បំពេញតម្រូវការជូនអ្នកប្រើប្រាស់។
ធនាគារអេស៊ីលីដា ចាប់ដៃគ្នាជាមួយនឹងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ពង្រីកសេវាផ្ទេរ និងដាក់-ដកប្រាក់
ដោយ

បណ្ឌិត អុិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ​ អេស៊ីលីដា ​ភីអិលស៊ី មានសេចក្តី​សោមនស្សរីករាយ ដែលគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានចាប់​ដៃគូ​ជាយុទ្ធសាស្រ្ត ដោយសហការជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី​ ក្នុងការ​បម្រើ​សេវាផ្ទេរប្រាក់​ និងដាក់-ដក​ប្រាក់​​របស់​ស្ថាប័ន​ទាំងពីរ​ឱ្យកាន់តែទូលំ​ទូ​លាយ​​​ថែមទៀត ​ដោយប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ (FinTech) ​ប្រកប​ដោយ​ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ កិច្ចសហការ​រវាងស្ថាប័ន​ទាំងពីរ គឺក្នុងគោល​បំណង​ដើម្បី​បង្កើន ភាព​ងាយស្រួល​ជូនដល់​អតិថិជន និងសាធារណជន​ទាំងអស់ ក្នុងការធ្វើ​ប្រតិបត្តិការ​ដូចខាងក្រោម៖

១- ផ្ទេរប្រាក់រវាង​គណនី Core Banking របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់​គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក

២- ផ្ទេរប្រាក់​រវាងគណនី​អេស៊ីលីដា ទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក

៣- អតិថិជន​របស់គ្រឹះ​ស្ថាន ឃេស អ៊ិននើវេសិន ម.ក អាចដក និងដាក់ប្រាក់ តាមរយៈម៉ាស៊ីន ATM របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនចាំបាច់ប្រើកាត។

លោក Pes Kimsrean ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក (ឆ្វេង) និងលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ស្ដាំ)

កិច្ចសហប្រតិបត្តិការនេះ​ នឹងផ្តល់ឱ្យ​អតិថិជន និងសាធារណជន​ទាំងអស់ ចំណេញ​ពេលវេលា កាត់បន្ថយ ចំណាយ​ក្នុងការផ្ទេរ​ប្រាក់​ និងដាក់-ដក​ប្រាក់ ដែល​ជាចំណែក​មួយ​នៃការ​ពង្រឹង និងពង្រីក​សេវាកម្ម ឌីជីថលឱ្យ សម្បូរបែប ដើម្បីសម្រួល​ដល់ប្រតិបត្តិការ​សាច់ប្រាក់​របស់​អតិថិជន និងសាធារណជន ក្នុងការ​ជួយលើកស្ទួយ ជីវភាព​ឱ្យកាន់តែ​ប្រសើរឡើង។

ធនាគារអេស៊ីលីដា ចាប់ដៃគ្នាជាមួយនឹងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ពង្រីកសេវាផ្ទេរ និងដាក់-ដកប្រាក់

លោក Pes Kimsrean ប្រធាន​នាយក​ប្រតិបត្តិគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានមាន​ប្រសាសន៍ថា លោកមាន​ទស្សនវិស័យ​ចំពោះ ភាព​ជឿនលឿន​នៃប្រព័ន្ធបច្ចេកវិទ្យា តាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ។ លោក បន្ថែមថា «នៅពេល ដែលខ្ញុំធ្វើការបញ្ជា​ទិញទំនិញ​លើ Platform Alibaba បានធ្វើឲ្យ​ខ្ញុំ មានគំនិត​ក្នុងការបង្កើត មុខរបរនេះ​ តាំងពីពេលនោះ​មក»។​ លោកបាន​ផ្ដួចផ្ដើមគំនិត និងស្វែងរក​មិត្តភក្តិ​ដែលមាន​ជំនាញ​ផ្នែកនេះ តាមដែល​អាចធ្វើ​ទៅបាន រហូតដល់​សុបិន​ក្លាយជាការពិត។ លោក Kimsrean បន្ថែមទៀតថា «ពួកយើងបាន​ចាប់ផ្ដើម​ការងារនេះ អស់រយៈពេល​ប្រហែល​ជា​បីឆ្នាំ​មកហើយ។ វាសមល្មម​នឹងដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​នេះ នៅលើ​ទីផ្សារបាន»។ KESS CHAT ផ្សារភ្ជាប់​ជាមួយ កសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬ អ្នកផ្គត់ផ្គង់ អាចទទួល​បានការ​ទូទាត់​តាមរយៈ Wechat / Alipay​​​/Visa Card, Mastercard​​​​​​ និងកាត ATM ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ធនាគារអេស៊ីលីដា ចាប់ដៃគ្នាជាមួយនឹងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ពង្រីកសេវាផ្ទេរ និងដាក់-ដកប្រាក់

លក្ខណៈពិសេស​របស់កម្មវិធីនេះ អាជីវករម្នាក់ៗ អាចគ្រប់គ្រង​បាន​ច្រើនហាង ឬច្រើនសាខា ហើយក៏មាន ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ស្តុកទំនិញ ឬសេវាកម្ម​ចែកចាយ​ផ្សេងៗ ឬការទូទាត់​វិក្កយប័ត្រ​ទឹក/វិក្កយប័ត្រ​អគ្គិសនី និងការជជែក​លេង​ជាមួយ​មិត្តភ័ក្ត ឬជាមួយ​អ្នកលក់​បានផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានមាសជាង៣៦,៥តោន តើទុកនៅទីណាខ្លះ? ធនាគារជាតិនៃកម្ពុជាបំភ្លឺ

ព័ត៌មាន
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានមាសជាង៣៦,៥តោន ទុកនៅ៣កន្លែងផ្សេងគ្នា រួមមាន ទុកនៅប្…

ក្រុមហ៊ុនថ្មីមួយ​មកពីវិស័យថាមពល ត្រៀមចូលប្រមូលទុនពីផ្សារមូលបត្រកម្ពុជាជិត ៣លានដុល្លារ

ព័ត៌មាន
Pestech Cambodia នឹងក្លាយជាក្រុមហ៊ុនថ្មីមួយទៀត និងជាក្រុមហ៊ុនដំបូងគេក្នុងវិស័យថាមពលអគ្គិសនី ដែលចូលបោះផ្សាយលក់មូលបត្ររបស់ខ្លួននៅក្នុងផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ