ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដានៅតែបន្តរក្សាការបញ្ចុះអត្រាការប្រាក់១%ដូចឆ្នាំ២០២០


ធនាគារអេស៊ីលីដានៅតែបន្ដរក្សាការបញ្ចុះអត្រាការប្រាក់ដល់ ១% ក្នុងមួយឆ្នាំ សម្រាប់ការស្នើសុំឥណទានថ្មីៗពីសំណាក់ប្រជាពលរដ្ឋនៅឆ្នាំ២០២១ នេះ ខណៈដែលកាលពីឆ្នាំ២០២០ ធនាគារពាណិជ្ជដ៏ធំជាងគេមួយនេះ ក៏បានបញ្ចុះអត្រាការប្រាក់ចាប់ពីពី០,៤% ទៅដល់១% ក្នុងមួយឆ្នាំរួចហើយដែរ។ ការបន្ដរក្សាការបញ្ចុះតម្លៃអត្រាការប្រាក់នេះ ត្រូវបានគេមើលឃើញថា គឺជាចូលរួមចំណែកមួយសម្រួលដល់បន្ទុកចំណាយរបស់ពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះសាច់ប្រាក់នៅអំឡុងពេលកូវីដ-១៩នេះ។
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។
ដោយ

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​បញ្ជាក់​ថា ធនាគារ​អេ​ស៊ី​លី​ដា នៅ​តែ​បន្ដ​រក្សា​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ប្រាក់​ដល់​ទៅ​១% ក្នុង​មួយ​ឆ្នាំ សម្រាប់​ឥណទាន​ថ្មី​ៗ ដូចដែល​ធ្លាប់​បាន​ធ្វើ​កាលពី​ឆ្នាំ​២០២០​ដែរ​។ បន្ថែ​ពី​នេះ ធនាគារ​អេ​ស៊ី​លី​ដា នៅ​តែ​បន្ត​អនុវត្ត​តាម​សារា​ចរណ៍​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្តី​ពី​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ដែល​បាន​ដាក់​ចេញ​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ​។

លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី អះអាង​ថា ការ​បន្ត​អនុវត្ត​បែប​នេះ គឺ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​ពលរដ្ឋ​ដែល​មាន​តម្រូវការ​សាច់ប្រាក់ តែ​កំពុង​ជួប​បញ្ហា​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ឆ្លង​សហគមន៍​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​វិបត្តិ​កូ​វី​ដ​-១៩ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​ជា​ច្រើន​ក៏​ដោយ​ចុះ ប៉ុន្ដែ​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​តែ​រកបាន​ប្រាក់​ចំណេញ​ដល់​ទៅ​ជាង ១៤១ លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ កើនឡើង​១៧%​។ ក្នុង​នោះ មាន​កត្តា​ពីរ​យ៉ាង ដែល​ថ្នាក់ដឹកនាំ​ធនាគារ​នេះ អះអាង​ថា​បាន​ធ្វើ​ឲ្យ​អេ​ស៊ី​លី​ដា​នៅ​តែ​មាន​កំណើន​ប្រាក់​ចំណេញ​ខ្ពស់ គឺ​ទី​១ កំណើន​សំពៀត​ឥណទាន ដោយសារ​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​នៃ​ផលិតផល​ឥណទាន​របស់​ធនាគារ ជា​ពិសេស​វិស័យ SME​។ និង​ទី​២ គឺ​ដោយសារ មាន​កំណើន​ប្រាក់​បញ្ញើ​-​សន្សំ របស់​ធនាគារ រួម​ជាមួយ​ផលិតផល និង​សេវាកម្ម​ផ្សេង​ទៀត​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលកែតម្រូវចំនួនអ្នកឆ្លងកូវីដពីព្រឹកនេះដោយសារបញ្ហាបច្ចេកទេស

ព័ត៌មាន
ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២១​ខែមីនា ឆ្នាំ​២០២១​នេះ បាន​ធ្វើការ​កែតម្រូវ​តួលេខ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ក្នុង​សេចក្…

ព្រឹត្តិការណ៍​ឆ្លង​កូវីដ​-១៩​ក្នុង​សហគមន៍​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នំ​ស្រួយ​លីលី​បង់​ខាត​ចំណូល៨០% នៅក្នុងខែកុម្ភៈ

ព័ត៌មាន
ក្រុមហ៊ុនក្នុងវិស័យឯកជនបាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍ឆ្លងសហគមន៍លើកទី៣នេះ ហាក់មានភាពធ្ងន់ធ្ងរជាងលើកមុនៗ។ ក្នុងនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ