អត្ថបទក្រុមហ៊ុន

ការទូទាត់តាម QR របស់ធនាគារអេស៊ីលីដាកើនឡើងយ៉ាងគំហុក អំឡុងពេលដំណើរកម្សាន្ដបុណ្យចូលឆ្នាំខ្មែរ


មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។ នាឱកាសបុណ្យចូលឆ្នាំខ្មែរនោះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រជាជនស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានទូទាត់សាច់ប្រាក់លើការចំណាយនានា ក៏ដូចជា ផ្ទេរប្រាក់ ផ្ញើប្រាក់ ទទួលប្រាក់ និងចាយវាយផ្សេងៗទៀត តាមរយៈការប្រើប្រាស់ QR ឬ អេស៊ីលីដាម៉ូបាលអ៊ែប របស់ធនាគារ អេស៊ីលីដា ។
ការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថល​នៅលើ​អេស៊ីលីដាម៉ូបាលកើនឡើង
ដោយ

និន្នាការនេះ បានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដាម៉ូបាលអ៊ែប ដែលជាសេវាកម្មមួយ មានភាពងាយស្រួលសម្រាប់ការទូទាត់ សមស្របទៅតាមតម្រូវការមនុស្សនាយុគសម័យថ្មី ។

ជាក់ស្ដែង គិតតាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែមេសា ការធ្វើប្រតិបត្តិការ​សេវាធនាគារឌីជីថល​នៅលើ​អេស៊ីលីដាម៉ូបាល​មានដល់ទៅជាង ១លាន៥សែនប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក។ នេះបើតាម​ទិន្នន័យ​ពីធនាគារអេស៊ីលីដា។

តាមរយៈការធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥លាននាក់បានដើរកម្សាន្ដ។ ក្នុងនោះខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ហើយពួកគាត់ភាគច្រើនប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តនានាផងដែរ ។

អេស៊ីលីដាម៉ូបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការចាយវាយរបស់ពួកគាត់ ដោយសារនៅតាមរម្យណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តូច ធំ សុទ្ធតែមាន KHQR សម្រាប់ធ្វើការទូទាត់បានគ្រប់ធនាគារ ទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់លុយ នាំឲ្យពិបាកឈរចាំអាប់លុយ អំពល់ទុក្ខរឿងក្រដាស់លុយធំ ឬតូច គ្រាន់តែដាក់ស្កេន គឺទូទាត់រួចជាស្រេច ងាយស្រួល។

តោះ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ។ អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកទោស ១.៦០០នាក់ ត្រូវបានដោះលែង ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា

ព័ត៌មាន
សាច់ញាតិអ្នកទោសរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីរដ្ឋាភិប…

ជប៉ុន​បញ្ជូន​ម៉ាស់​និង​សម្លៀកបំពាក់​ការពារ​អាវុធគីមីនិងជីវសាស្ត្រ​ទៅឱ្យ​ទាហាន​អ៊ុយក្រែន

ព័ត៌មាន
ប្រទេសជប៉ុននឹងបញ្ជូន​ម៉ាស់​និងសម្លៀក​បំពាក់​ការពារខ្លួន​ប្រឆាំងនឹង​ឧស្ម័នពុល​ ព្រមទាំង​ដ្រូន​ ទៅឱ្យ​ប្រទេសអ៊ុយក្រែន នៅខណៈដែល​មានការព្រួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ