វិស័យធនាគារ

ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ «ជាស្ថាប័នផ្ដល់ហិរញ្ញប្បទានដល់ SME ប្រចាំឆ្នាំ» ពីស្ថាប័ន IFC


ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជា ស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ” ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក លើកទី៩ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុន
អេស៊ីលីដា ទទួលបានពានរង្វាន់ «ជាស្ថាប័នផ្ដល់ហិរញ្ញប្បទានដល់ SME ប្រចាំឆ្នាំ» ពីស្ថាប័ន IFC
ដោយ

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ”។ ទាំងនេះ សបញ្ជាក់ថា ធនាគារបានខិតខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញពីកំណើនឥណទាន​ដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យដែលកំពុង រីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា​ បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០% នៃប្រាក់កម្ចីសរុបរបស់ធនាគារ។ ឥណទានសរុបរបស់ធនាគារ សម្រាប់សហគ្រាសធុនតូច និងមធ្យម បានកើនឡើងពី ៣,០៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយបន្ទាប់មកកើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ចិនត្រៀមបង្កើនទិន្នផល ក្រោយតម្រូវការកើនឡើង

ព័ត៌មាន
យ៉ាងហោចណាស់មានរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋចិនចំនួន ៣ និងក្រុមហ៊ុនចម្រាញ់ប្រេងធំមួយ ដែលដំណើរការដោយឯកជន កំពុងពិចារណាបង្កើនដំណើរការចម្រាញ…

អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរ ដែលបានចូលរួមឧបត្ថម្ភ សម្រាប់វេទិកាហិរញ្ញប្បទាន SME សកលឆ្នាំ២០២២នៅកម្ពុជា

ព័ត៌មាន
វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅរាជាធានីភ្នំពេញ ដោយកម្មវិធីលំដាប់អន្តរជាតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ