ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់ SME» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ


អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជា ទទួលបានពានរង្វាន់«ដៃគូធនាគារល្អបំផុតសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs)ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក»ពីស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)។ តាមរយៈពានរង្វាន់នេះបានបង្ហាញឲ្យឃើញពីភាពជោគជ័យរបស់ អេស៊ីលីដា លើកិច្ចការផ្តល់ឥណទានដល់វិស័យ SMEs នៅក្នុងរយៈពេលប្រមាណ ៣ទសវត្សរ៍កន្លងមកនេះ។
ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់ SME» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ

ថ្នាក់ដឹកនាំ អេស៊ីលីដា បានគូសបញ្ជាក់ថា កត្តាដែលជួយឲ្យអេស៊ីលីដាទទួលបានរង្វាន់នេះ គឺបន្ទាប់ពីអេស៊ីលីដាបានរួមចំណែកជួយអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងធម្យមតាមរយៈការផ្តល់ឥណទាន ដោយក្នុងចំណោមឥណទានសរុបជាង៦ពាន់លានដុល្លាររបស់ធនាគារ គឺមានប្រមាណ ៨០%ទៅហើយ ដែលបានផ្ដល់ទៅឲ្យវិស័យ SME។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បានបង្ហាញហេតុផលមួយចំនួន ដែលជួយឲ្យធនាគារអេស៊ីលីដា បានទទួលពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ កត្តាដែលជួយឲ្យអេស៊ីលីដាទទួលបានពានរង្វាន់នេះ គឺដោយសារអេស៊ីលីដាបានផ្តល់ឥណទានដ៏ច្រើនលើសលប់ដល់វិស័យ SMEs បើធៀបនឹងវិស័យវិស័យផ្សេងៗ។ ក្នុងចំណោមឥណទានសរុបជាង៦ពាន់លានដុល្លាររបស់អេស៊ីលីដាដែលមានក្នុងដៃអតិថិជនបច្ចុប្បន្ន មានជាង ៨០%ទៅហើយ ត្រូវបានផ្តល់ឲ្យក្នុងវិស័យ SMEs ។

បើតាមការគូសញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី នៅឆ្នាំ២០២២ នេះ ធនាគារអេស៊ីលីដាបានត្រៀមកញ្ចប់ថវិកាប្រមាណ១ពាន់ដុល្លារសម្រាប់ឥណទានដល់វិស័យផ្សេងៗរួមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម។ កត្តានេះធ្វើឲ្យលោកបណ្ឌិត អ៊ិន ចាន់នី រំពឹងថា ទំហំឥណទានក្នុងវិស័យ SMEs របស់អេស៊ីលីដានឹងបន្តកើនឡើងបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ។ សម្រាប់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ការបម្រើសេវាកម្មហិរញ្ញវត្ថុក្នុងវិស័យ SMEs ជារឿងមួយដ៏លំបាក និងមានហានិភ័យខ្ពស់។ ដូច្នេះតាមរយៈពានរង្វាន់នេះដែលអេស៊ីលីដាទទួលបាននៅពេលនេះ គឺសបញ្ជាក់ឲ្យឃើញពីភាពជោគជ័យរបស់អេស៊ីលីដាក្នុងការផ្តល់ឥណទានដល់វិស័យ SMEs ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គួរជម្រាបថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)ជាសមាជិកមួយនៃធនាគារពិភពលោក ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍របស់វិស័យឯកជនក្នុងប្រទេសកំពុងរីកចម្រើន។

នៅឆមាសទី១ឆ្នាំ២០២២ ធនាគារអស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធទទួលបានប្រាក់ចំណេញជិត៨៤លានដុល្លារអាមេរិក កើនឡើងជាង២លានដុល្លារអាមេរិក បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ រំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ១៧០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលនឹងលើសពីផែនការដែលបានគ្រោងទុក និងលើសពីប្រាក់ចំណេញដែលសម្រេចបាននៅក្នុងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


PARK CAFE ជាភោជនីដ្ឋានអាហារសុខភាពដ៏ល្បីល្បាញ បានពង្រីកដល់ខេត្តបាត់ដំបងមួយទៀតហើយ

ព័ត៌មាន
ខេត្តបាត់ដំបងជាតំបន់មួយដែល មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។ ដោយឡែកចំពោះហេដ្ឋារចនាសម្ព…

ឈ្នះម៉ូតូហុងដាឌ្រីម២០២២ មុនបុណ្យភ្ជុំបិណ្ឌ ពីក្រុមហ៊ុន លី ហួរ វេរលុយ

ព័ត៌មាន
ក្រុមហ៊ុនលី ហួរ វេរលុយបានរកឃើញអ្នកឈ្នះរង្វាន់ជាថ្មីម្តងទៀត ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ហើយក៏ជារង្វាន់លើកទី២ផងដែរសម្រាប់ភ្នាក់ងារលី ហួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ