ធនាគារអេស៊ីលីដា

ធនាគារ អេស៊ីលីដា សម្រេចប្ដូររូបរាងស្លាកសញ្ញាថ្មី និងគ្រោងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២១


ធនាគារ អេស៊ីលីដា ភីអិលស៊ីបានប្រកាសថានឹងប្ដូរស្លាកសញ្ញាថ្មី (ឡូហ្គូ)របស់ខ្លួន និងគ្រោងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២១ ខាងមុខនេះ។ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ធនាគារអេស៊ីលីដា បានបញ្ជាក់ថា ស្លាកសញ្ញាថ្មីនេះ គឺរក្សានូវនិមត្តិរូប អត្តសញ្ញាណ និងអត្ថន័យ ដែលធនាគារពាណិជ្ជកម្មដ៏ធំជាងគេមួយនេះបានកសាងមកអស់រយៈពេលជិត៣ទសវត្សរ៍មកនេះ។
ធនាគារ អេស៊ីលីដា សម្រេចប្ដូររូបរាងស្លាកសញ្ញាថ្មី និងគ្រោងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២១
ដោយ

ការសម្រេច​ប្រកាស​ប្ដូររូបរាង​ស្លាកញ្ញា​ថ្មីនេះ គឺធ្វើឡើង​ក្រោយពីមាន​កិច្ចប្រជុំ​មហាសន្និបាតភាគហ៊ុនវិសាមញ្ញ​ ដែលដឹកនាំ​ដោយ​លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា។ កិច្ចប្រជុំមហា​សន្និបាត​ភាគហ៊ុនិក​វិសាមញ្ញនេះ មានការចូល​រួមពី​ភាគហ៊ុនិក​សាធារណៈ និង​មានរបៀប​វារៈចំនួន៩ ត្រូវបាន​អនុម័ត ដែលក្នុងនោះ​របៀបវារៈទីមួយ ទទួល​ចំណាប់​អារម្មណ៍ គឺការផ្លាស់ប្តូរ​ស្លាកសញ្ញា​ថ្មី របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់​ប្តូរ​រូបរាង​ស្លាក​សញ្ញាថ្មី ដោយរក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និងអត្ថន័យ​ដែលធនាគារ​បាន​កសាង​ជាង​២៩ឆ្នាំ​​កន្លងមក។ ស្លាកសញ្ញាថ្មី ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅ​ចំកណ្តាល​រង្វង់​មូលពណ៌​ខៀវ​ទឹកប៊ិក ដែល​បង្ហាញ​ពីភាពរឹងមាំ និងវឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព។ 

លោកបណ្ឌិត​ អុិន ចាន់នី បន្ថែមថា គោលបំណង នៃការផ្លាស់​ប្តូរ​ស្លាក​សញ្ញាថ្មី របស់​ធនាគារ​ស្របតាម​ ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និង​ការ​អភិវឌ្ឍ ​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាសកល។ ចំណែក​ពណ៌នៃ​ស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាង​ឲ្យ​អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យ​គុណតម្លៃ និងគុណភាព  និងទី៣ ពណ៌ខៀវ​ទឹកប៊ិក តំណាងឲ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។ រឺឯពណ៌ទាំងបី​បញ្ចូលគ្នា​ប្រៀបទៅ​នឹង​គ្រាប់ពូជ​​​ និងធនធាន​ដែលបាន​រីកដុះដាល និងការអភិវឌ្ឍ​ក្នុងវិស័យ​ហិរញ្ញវត្ថុ​ ប្រកបដោយចីរភាព ។

តាមការ​អះអាង​របស់​លោក​បណ្ឌិត អុិន ចាន់នី ស្លាកសញ្ញាថ្មី គ្រោងនឹង​រៀបចំដាក់ឲ្យ​ប្រើប្រាស់​ចាប់ពី​ខែមករា ឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក 500 Startups ចាប់ដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការបង្កើតអាជីវកម្មថ្មីៗ

ព័ត៌មាន
ក្រុមហ៊ុនបណ្ដាក់ទុន (Venture Capital) របស់អាមេរិក ដែលគេស្គាល់ឈ្មោះថា 500 Startups បានសម្រេចចាប់ដៃគូជាមួយនឹង Khmer Enterprise ដែលជ…

សហគ្រិន​ខ្មែរ ចុះកិច្ចព្រមព្រៀង​​ហិរញ្ញប្បទាន​ ជាមួយ​ធុរកិច្ច​បង្កើតថ្មី និង​សហគ្រាស​ធុនតូច​និង​មធ្យម ចំនួន ២៧

ព័ត៌មាន
នៅថ្ងៃទី២៤ ខែវិចិ្ឆកានេះ សហគ្រិនខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ