ប្រាក់ចំណេញ អេស៊ីលីដា

អេស៊ីលីដា រំពឹងប្រាក់ចំណេញ ១០០ លានដុល្លារ នៅឆ្នាំនេះ ខណៈឆ្នាំមុនចំណេញបាន ៨៤ លានដុល្លារ


អេស៊ីលីដា ដែលជាធនាគារធំជាងគេមួយនៅកម្ពុជានោះ រំពឹងថា ប្រាក់ចំណេញរបស់ខ្លួន នឹងកើនឡើងដល់១០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ ពោលគឺ កើនឡើងខ្ពស់ជាងឆ្នាំ២០១៨ ដែលមានប្រមាណ ៨៤ លានដុល្លារអាមេរិក។ ការរំពឹងទុកប្រាក់ចំណេញ កើនឡើងខ្ពស់ជាងមុន ដោយសារតែ នៅដើមឆ្នាំ២០១៩នេះ ធនាគារអេស៊ីលីដា កត់សម្គាល់ឃើញពីកំណើនល្អខ្លាំង ជាងឆ្នាំ២០១៨កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ថ្លែង ក្នុងពិធី ជួបជុំបុគ្គលិកធនាគារអេស៊ីលីដា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីពេលថ្មីៗនេះ
ដោយ

ថ្លែង ក្នុង​ពិធី ជួបជុំ​បុគ្គលិកធនា​គារ​អេស៊ីលីដា ក្នុងឱកាស អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ កាលពីពេល​ថ្មីៗនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា នៅឆ្នាំ ២០១៨ កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​កើនខ្ពស់​ខ្លាំង ៧,៥ % ហើយឆ្នាំនេះ រំពឹងថា នឹងនៅតែ​មានកំណើន​ជាង​៧% ដដែល។ 

ក្នុងនោះ វិស័យធនាគារ ក៏មាន​សន្ទុះ​លូតលាស់​ខ្លាំងដែរ ជាក់ស្ដែង នៅ៣ ខែ​ដើមឆ្នាំនេះ ធនាគារ​អេស៊ីលីដា មានកំណើន​ប្រាក់ចំណូល និងទ្រព្យសកម្ម​ខ្ពស់​ជាង​បីខែ​ដើមឆ្នាំ២០១៨ ខ្លាំងគួរឲ្យចាប់អារម្មណ៍។ តាម​ការ​ឆ្លុះបញ្ចាំង​ពីកំណើន​នៅដើមឆ្នាំនេះ ធនាគារ​អេស៊ីលីដា រំពឹងថា ប្រាក់ចំណេញ​របស់ខ្លួន ពេញ១ឆ្នាំ​២០១៩នេះ នឹងកើនឡើងដល់ ១០០ លាន​ដុល្លារអាមេរិក ខណៈឆ្នាំ២០១៨ មាន​ត្រឹម៨៤​លានដុល្លារអាមេរិក។ 

តាមការ​បញ្ជាក់ ពី​លោក បណ្ឌិត អ៊ិន ចាន់នី ចំណូល​ធំៗ ដែលអេស៊ីលីដា​ទទួលបាន​សម្រាប់​គាំទ្រ​ដល់កំណើន​នៅ​រយៈពេល​១ត្រីមាស​ឆ្នាំ២០១៩ គឺបានមកពីសេវា​ទូទៅ ពិសេស គឺ​សេវា​អេស៊ីលីដា យូនីធីទាន់ចិត្ត ដែលបច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រមាណ ១លាននាក់ និងចំណូល​ស្នូល​ដ៏សំខាន់មួយ​ទៀតនោះ គឺបានមក​ពីសេវា​ឥណទាន។

គួរបញ្ជាក់ថា តាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជា បាន​បង្ហាញថា នៅឆ្នាំ២០១៨ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ បានកើនឡើង​ជាង ១៩% ស្មើនឹងទឹកប្រាក់​សរុប​៤០ ពាន់លានដុល្លារអាមេរិក ដែលគាំទ្រ​ដោយកំណើន​មូលនិធិ​កម្ចី ដើមទុនរបស់គ្រឹះស្ថាន និងប្រាក់​បញ្ញើ​អតិថិជន។ 

ក្នុងនោះ ប្រាក់​បញ្ញើ​អតិថិជន​បានកើនឡើង​ជាង ១៥% ដែលកើនឡើង​ទឹកប្រាក់សរុប​ដល់ប្រមាណ ជាង​២២ពាន់ លានដុល្លារអាមេរិក និងឥណទាន​បានកើនឡើង​ជិត​១៩% ដែលមានទឹកប្រាក់​សរុបដល់​២៤,៥ ពាន់លាន​ដុល្លារ។ រីឯអ្នកផ្ញើប្រាក់​នៅគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុវិញ មាន រហូតដល់ ៦លាន​២សែនគណនី​ខណៈដែលអ្នក​ខ្ចីប្រាក់ មាន​២លាន ៦សែន គណនី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាងកាហ្វេម៉ាកអង់គ្លេស Costa បិទទ្វារពីទីផ្សារកម្ពុជាស្ងាត់ៗ !

ព័ត៌មាន
ហាងកាហ្វេ Costa ដែលជាម៉ាកល្បីមួយក្នុងចំណោមម៉ាកហាងកាហ្វេ អន្តរជាតិល្បីៗជាច្រើនរបស់ពិភពលោកនោះ បានសម្រេចដកខ្លួនចេញពីទីផ្សារកម្ពុជាយ៉ាងស្ងាត…

ចិន វិនិយោគរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនចិន ធំមួយ ដែលដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម កាលពីឆ្នាំមុននោះ បច្ចុប្បន្នរោងចក្រនេះ មាន សមត្ថភាព បញ្ចេញថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ