ភាគហ៊ុន​អេស៊ីលីដា

ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់


ធនាគារអេស៊ីលីដា បានសម្រេចបិទបញ្ចប់ការធ្វើបរិវិសកម្ម នៃដំណើរការបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនហើយ កាលពីថ្ងៃសុក្រទី ២៤ ខែមេសាឆ្នាំ២០២០។ ជាលទ្ធផលនៃការធ្វើបរិវិសកម្មនេះ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ក៏ដោយ ប៉ុន្ដែ ក៏ធនាគារអេស៊ីលីដានៅតែទទួលបានវិនិយោគិនប្រមាណ ២.៤៩៧នាក់ បានចូលរួមក្នុងដំណើរការនេះ។
ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់ (រូបភាព៖ អេស៊ីលីដា)
ដោយ

បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ប្រសាសន៍​ថា “​ទោះបីជា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ជាស​កល ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​យ៉ាងណា​ក៏​ដោយ ក៏​វិនិយោគិន​ប្រមាណ ២.៤៩៧​នាក់ បាន​ចូលរួម​ក្នុង​ដំណើរការ​បរិវិសកម្ម ដោយ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ និង​ថវិកា ដើម្បី​វិនិយោគ នៅ​ក្នុង ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​។​»

បើ​តាម​លោក​បណ្ឌិត អុិ​ន ចាន់​នី ការ​ចូលរួម​យ៉ាង​សកម្ម​នេះ ស្តែង​ចេញពី​ការ​ជឿ​ទុកចិត្ត​របស់​សាធារណជន ចំពោះ​លទ្ធផល​ប្រតិបត្តិការ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ ក៏​ដូច​ជា​ការ​ឈានមុខ​គេ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

លោក​បណ្ឌិត បាន​បន្ថែម​ថា “​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​នឹង​ចុះបញ្ជី​ភាគហ៊ុន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២០​។ បន្ទាប់​ពី​ការ​ចុះបញ្ជី​នេះ​ត្រូវ​បាន​បញ្ចប់ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ ដែល​មានការ​ជួញដូរ​ភាគហ៊ុន​ជា​សាធារណៈ​នៅ​កម្ពុជា​។

ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់ (រូបភាព៖ ពីអេស៊ីលីដា)

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ស្ថិត​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​យ៉ាងណា​ក៏​ដោយ ក៏​ការ​ធ្វើ​បរិវិសកម្ម​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ទទួល​បាន​លទ្ធផល​ល្អ​។

លោក Han បាន​បញ្ជាក់​ថា «​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​គណៈ​គ្រប់គ្រង​ធនាគារ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ជម្រុញ​ការ​ចុះបញ្ជី ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ហើយ​ការ​ប្តេជ្ញា​ចិត្ត​នេះ​ហាក់ដូចជា​ការ​សម្រេចចិត្ត​ដ៏​ប្រយ័ត្នប្រយែង​មួយ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​ដែល​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី នឹង​បន្ត​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ទាំង​ក្រុមហ៊ុន​បោះផ្សាយ និង​ទាំង​វិនិយោគិន​យ៉ាងច្រើន ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ ដោយ​ផ្តោត​លើ​ការ​បង្កើន​សន្ទនីយ​ភាព​ដល់​ភាគហ៊ុន​របស់​ធនាគារ​នៅ​ក្នុង​ទីផ្សារ​បន្ទាប់​។​»

ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់ (រូបភាព៖ ពីអេស៊ីលីដា)

លោក Han បន្ដ​ទៀត​ថា «​យើងខ្ញុំ​ជឿជាក់​ថា ការ​ជួយ​ក្រុមហ៊ុន​បោះផ្សាយ​ក្នុង​ការ​ធ្វើការ​បោះផ្សាយ​ភាគហ៊ុន​បន្តបន្ទាប់​មក​ទៀត និង​ការ​រៀបចំ​វិធីសាស្ត្រ​ជួញដូរ​តាម​ការ​ចរចា​នា​ពេល​អនាគត នឹង​ជួយ​បង្កើន​សន្ទនីយ​ភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន មិន​ត្រឹមតែ​សម្រាប់​ភាគហ៊ុន​របស់ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផង​ដែរ​។​»

សូម​ចុច​លើ Link នេះ(https://www.acledabank.com.kh/kh/assets/pdf_zip/subscription-result.pdf) ដើម្បី​ស្វែងរក​បញ្ជី​ឈ្មោះ វិនិយោគិន​ទទួល​បាន​ជោគជ័យ និង​ចំនួន​ភាគហ៊ុន​ដែល​បាន​បែងចែក​។

ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់ (រូបភាព៖ ពីអេស៊ីលីដា)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការ៖ មួយសប្តាហ៍នេះមានរថយន្តទៅត្រួតពិនិត្យបច្ចេកទេសជាង១៣ពាន់គ្រឿង មានការកើនឡើងយ៉ាងគំហុក

ព័ត៌មាន
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតចាប់ពីថ្ងៃ២៣ ដល់ ២៩ ខែមេសា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទ…

នាយកដ្ឋានភាពយន្ត៖ ច្រានចោលព័ត៌មានថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើករោងភាពយន្តវិញ

ព័ត៌មាន
ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានច្រានចោលនូវព័ត៌មានដែលបានផ្សព្វផ្សាយថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើកដំណើរការរោងភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ