ធនាគារ​ អេស៊ីលីដា

ដើម​ទុន​សរុប​ធនាគារ​អេស៊ីលីដា កើន​ដល់​ជិត​៤០០​លាន​ដុល្លារ ក្រោយ​ពី​បន្ថែម​ជាង​៣៦​លាន​ដុល្លារ


ធនាគារ អេស៊ីលីដា បាន​ប្រកាស​បន្ថែម​ទុន​ចំនួន​ជាង ៣៦​លាន​ដុល្លារ ពី​លើ​ដើម​ទុន​របស់​ខ្លួន​ដែល​មាន​នៅ​បច្ចុប្បន្ន ជាង ៣៥០​លាន​ដុល្លារ​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​ដើម​ទុន​សរុប​របស់​ធនាគារ​ក្នុង​ស្រុក​ធំ​ជាង​គេ​មួយ​នេះ កើន​ឡើង​ដល់​ជាង ៣៩៥​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ដែល​បាន​ផ្សាយ​ថ្មីៗនេះ។
ដើម​ទុន​សរុប​ធនាគារ​អេស៊ីលីដា កើន​ដល់​ជិត​៤០០​លាន​ដុល្លារ ក្រោយ​ពី​បន្ថែម​ជាង​៣៦​លាន​ដុល្លារ។
ដោយ

ការ​បន្ថែម​ដើម​ទុន​ជាង​៣៦​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការបែង​ចែក​ភាគ​លាភ​ប្រចាំ​ឆ្នាំ​២០១៧។ នេះ​ជា​លើក​ទី១៥​ហើយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ដើម​ទុន ចាប់​តាំង​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ​មក។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ការ​បន្ថែម​ដើម​ទុន​ជា​បន្ត​បន្ទាប់​នេះ គឺ​ដើម្បី​ឱ្យ​ដើមទុន​របស់​ធនាគារ​កាន់​តែ​រឹងមាំ គាំទ្រ​ដល់​ការ​រីក​លូត​លាស់​របស់​ធនាគារ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស និង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិចត្រូនិក និង​ឌីជីថល ឱ្យ​កាន់​តែ​មាន​ភាព​ជឿនលឿន និង​ទាន់​សម័យ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ។

បន្ថែម​ពី​លើ​ការ​បន្ថែម​ដើម​ទុន​ជា​ភាគហ៊ុន​របស់​ភាគទុនិក ធនាគារ​បាន​បង្កើន​ទុន​បម្រុង​របស់​ខ្លួន ដោយ​រក្សា​ទុក​ចន្លោះពី ៥០% ទៅ ៦០% នៃ​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​រួច ដែល​ធ្វើ​ឱ្យ​មូលនិធិ​ផ្ទាល់​សុទ្ធ​បច្ចុប្បន្ន បាន​កើន​រហូត​ដល់​ជាង ៧៣០​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០១៨។ 

សូម​ជម្រាប​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ដើម​ទុន ៥១% កាន់​កាប់​ដោយ​ភាគទុនិក​កម្ពុជា ក្នុង​នោះ​រួម​មាន ៖ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និង​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។ ចំណែក​ភាគហ៊ុន​ចំនួន ៤៩% ទៀត​ដែល​នៅសល់ ត្រូវ​បាន​កាន់កាប់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កុងត្រា ៩៩​ឆ្នាំ របស់​វៀតណាម ត្រូវ​បាន​អាក់ខាន​ដោយសារ​ពលរដ្ឋ​បាតុកម្ម​ប្រឆាំង​ចិន

ព័ត៌មាន
គម្រោង​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​បី​ទីតាំង​ដំបូង​របស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​អាក់​ខាន រហូត​ដល់​ឆ្នាំ​ក្រោយ ក្រោយ​ពី​មាន​មហាបាត…

ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​របស់​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​កំពូល​របស់​អាមេរិក

ព័ត៌មាន
សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ពាន​រង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អាមេរិក ដែល​មាន​ឈ្មោះ​ថា ប៉ាតង់​សម្រាប់​មនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ