អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា រៀបចំជំនួប រវាងភាគហ៊ុនិក ជាមួយម្ចាស់​សាជីវកម្ម ជាង ១០០​មកពី ប្រទេសជប៉ុន


ធនាគារដ៏ធំនិងឈានមុខគេនៅកម្ពុជា ធនាគារអេស៊ីលីដា ភីអិលស៊ី បានរៀបចំវេទិការពិភាក្សាគ្នារវាងពាណិជ្ជករ និងភាគទុនិករបស់អេស៊ីលីដាក៏ដូចជាការជួបគ្នារវាងពាណិជ្ជករ និងពាណិជ្ជករមកពីប្រទេសជប៉ុនផងដែរ។
អេស៊ីលីដា រៀបចំជំនួប រវាងភាគហ៊ុនិក ជាមួយម្ចាស់ សាជីវកម្ម ជាង ១០០មកពី ប្រទេសជប៉ុន
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​របស់ធនាគារ​អេស៊ីលីដា ភីអិលស៊ីបានឲ្យ​ដឹងថា គោលបំណង​សំខាន់នៃ​ជំនួប​នៅក្នុងថ្ងៃនេះ គឹ​ដោយសារតែធនាគារ SMBC ដែលជា​ភាគហ៊ុនិក​សំខាន់មួយ​ក្នុងចំណោម​ភាគទុនិក​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ផ្នែកខាង​ភាគ​ទុនិក​បរទេស ដែលមានអតិថិជន​ខ្នាតសាជីវកម្ម​ជាជប៉ុន ដែលមាន​ប្រតិបត្តិការ​ជាមួយធនាគារ​អេស៊ីលីដា​យ៉ាងច្រើន។ ដូចនេះការជួប​នេះគឺជាជំនួប​លើកដំបូង​ហើយ ដើម្បីពិភាក្សាគ្នា ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​សម្រាប់​ពេលបច្ចុប្បន្ន​និង អនាគត ដើម្បីឆ្លើយ​តបឲ្យ​បានទាន់ពេល​វេលាទៅ​នឹងតម្រូវការ​អាជីវកម្ម​ទាំងនោះ។ 

លោកបណ្ឌិតបានបន្តថា សព្វថ្ងៃនេះ យុទ្ធសាស្រ្ត​ឌីជីថល​របស់ធនាគារ​អេស៊ីលីដា អាចបំរើ​អតិថិជន​ទូទាំងសកល​លោក ដោយសារធនាគារ​នេះមានដៃ​គូសហប្រតិបត្តិ​ការ​ជាច្រើន ជាពិសេស​ក្នុងតំបន់អាស៊ី​ដោយអេស៊ីលីដា មិនចាំបាច់​បើកសាខា ឬការិយាល័យ​តំណាងរបស់ខ្លួន​នៅតាម​ប្រទេស​ទាំងនោះទេ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងកម្មវិធី​ជួបជុំ​ភាគហ៊ុនិក​ជប៉ុន

​គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា បានចុះកិច្ចព្រមព្រៀង ជាមួយធនាគារ SMBC ជប៉ុន កាលពីខែកញ្ញា​ឆ្នាំ២០១២ ដោយកិច្ចព្រមព្រៀង​នេះជួយបង្កើត​ឲ្យ​មានការិយាល័យ​បំរើអតិថិជន​ខ្នាតសាជីវកម្ម​អន្តរជាតិ។ ហើយ២ឆ្នាំក្រោយ​មកធនាគារ SMBC ជប៉ុន បានវិនិយោគ​ជាមួយធនាគារ​អេស៊ីលីដា ដោយកាន់កាប់​ភាគរយ ១២,២៥% រហូតដល់ខែសីហា ឆ្នាំ២០១៧​ ក៏បង្កើនការ​កាន់កាប់​រហូតដល់​១៨,២៥%។ ដោយសារតែមាន​ភាគហ៊ុនិក​ជប៉ុន ដែលកាន់កាប់ ១ភាគ៣ គឺ SMBC ស៊ូមីតុមូ ប៊ែងឃីង ខបផើរេសិន និង អូរី ខបផើរេសិន ទើបធនាគារទាំង​២នេះ មានភាគហ៊ុនជាង​៣០% ក្នុងអេស៊ីលីដា។ សាជីវកម្ម​ ជប៉ុនដែល​មានទំនាក់ទំនង​ជាមួយភាគហ៊ុនិក​ទាំង២​របស់ធនាគារអេស៊ីលីដា​នេះមានជាង ៤៨០​សាជីវកម្ម ដែលមាន​គណនី​ជាង ២០០០គណនី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ពីថ្ងៃទី ១០ ខែធ្នូ តទៅ ថៃនឹងបិទការនាំចូលឡានជជុះទាំងស្រុង

ព័ត៌មាន
ចាប់ពីទី ១០ ខែធ្នូ ឆ្នាំ២០១៩នេះ តទៅ រាជរដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមអនុវត្ត ច្បាប់ថ្មី ដោយបិទការនាំចូលរថយន្ដជជុះទាំងស្រុង ដើម្បីបំបាត់ការរ…

ក្រុមហ៊ុនធំមួយរបស់ថៃ Central Group នឹងសង់សណ្ឋាគារថ្មីបន្ថែមចំនួន ២០ នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនថៃ ដ៏ធំមួយ គឺ Central Group បានបង្ហាញពីផែនការរបស់ខ្លួន នឹងសាងសង់សណ្ឋាគារថ្មីចំនួន ២០ កន្លែងទៀត នៅក្នុងប្រទេសវៀតណាម ក្នុងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ