ការទូទាត់ឆ្លងដែន

ធនាគារអេស៊ីលីដា គ្រោងរៀបចំឲ្យមានប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសឡាវឲ្យបានមុនកិច្ចប្រជុំកំពូល​អាស៊ានឆ្នាំ២០២២មកដល់


ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានបង្ហាញពីគម្រោងក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន ទៅកាន់ទឹកដីប្រទេសឡាវបន្ថែមទៀត ដោយគ្រោងបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសរួមមួយ តាមរយៈ QR Code ដែលធនាគារពាណិជ្ជខ្មែរដ៏ធំមួយនេះ បាននិងកំពុងអនុវត្តជាមួយប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារអេស៊ីលីដាអះអាងថា ដំណើរការរៀបចំប្រព័ន្ធទូទាំងឆ្លងប្រទេសនេះ នឹងអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ដោយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២២ គឺមុនពេលកិច្ចប្រជុំអាស៊ានមកដល់។
ស្កែនទូទាត់ជាមួយ QR (Scan QR) តាម​ អេស៊ីលីដាម៉ូបាល
ដោយ

ក្នុងដំណើរទស្សកិច្ចស្នាក់ការកណ្តាលធនាគារអេស៊ីលីដា ថ្នាក់ដឹកនាំធនាគារកណ្តាលឡាវ បានបង្ហាញការគាំទ្រ និងឯកភាពទាំងស្រុងលើគម្រោងនេះ ហើយប្តេជ្ញានឹងជួយអេស៊ីលីដាក្នុងការរៀបចំប្រព័ន្ធទូទាត់មួយនេះ។ ក្រៅពីប្រទេសឡាវ ធនាគារអេស៊ីលីដា ក៏គ្រោងរៀបចំប្រព័ន្ធទូទាត់ឆ្លងប្រទេសនេះជាមួយប្រទេសវៀតណាមផងដែរ។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មន្ត្រីជំនាញបច្ចេកទេសរបស់ធនាគារ អេស៊ីលីដា នឹងធ្វើការជាមួយមន្ត្រីជំនាញរបស់ធនាគារកណ្តាលឡាវ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសរួមមួយតាមរយៈ QR Code ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ តាមរយៈប្រព័ន្ធទូទាត់នេះ ប្រជាជននៃប្រទេសទាំងពីរអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាម QR Code ដោយប្រើ App អេស៊ីលីដាម៉ូបាល់ ឬ App ធនាគារជាដៃគូ ដោយមិនចាំបាច់ប្រើក្រដាសប្រាក់នោះឡើយ។ លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា គោលបំណង នៃការបង្កើតប្រព័ន្ធទូទាត់នេះ គឺដើម្បីពង្រីកប្រតិបត្តិការរបស់ អេស៊ីលីដា ទៅកាន់ប្រទេសឡាវឲ្យកាន់តែទូលំទូលាយ និងដើម្បីរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាពង្រឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាដើម។ 

ជុំវិញការបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសរវាងកម្ពុជា និងឡាវនេះ ឯកឧត្តម ស៊ុននិកសាយ សិទ្ធផាសាយ  Sonexay Sitphaxay អគ្គទេសាភិបាលធនាគារកណ្តាលឡាវ ក្នុងអំឡុងទស្សនកិច្ចទីស្នាក់ការកណ្តាលធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១ បានបង្ហាញការគាំទ្រ និងឯកភាពទាំងស្រុងលើគម្រោងមួយនេះ។ លើសពីនេះ ឯកឧត្តម ប្តេជ្ញានឹងជួយសម្របសម្រួលធនាគារអេស៊ីដាក្នុងការរៀបចំនីតិវិធីផ្សេងៗ ដើម្បីជំរុញ និងពន្លឿនដំណើរការរៀបចំប្រព័ន្ធទូទាត់នេះផងដែរ។

បើតាមលោកបណ្ឌិត អុិន ចាន់នី ការរៀបចំប្រព័ន្ធទូទាត់ឆ្លងប្រទេសកម្ពុជា-ឡាវនេះ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ហើយបើតាមគម្រោងរបស់ធនាគារ អេស៊ីលីដា គឺធ្វើយ៉ាងណាឲ្យបញ្ចប់នៅត្រឹមត្រីមាសទី២ក្នុងឆ្នាំ២០២២ ដើម្បីឲ្យគណៈប្រតិភូឡាវអាចទូទាត់បានពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

ក្រៅពីប្រទេសឡាវ ធនាគារពាណិជ្ជខ្មែរដ៏ធំមួយនេះ គ្រោងបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសជាមួយប្រទេសវៀតណាម ដែលគ្រោងនឹងសិក្សាក្នុងពេលឆាប់ៗផងដែរ។ បន្ថែមលើនេះ ធនាគារអេស៊ីលីដា មានគម្រោងបង្កើតប្រព័ន្ធទូទាត់ QR Code នេះជាមួយបណ្តាប្រទេសផ្សេងៗក្នុងតំបន់ផងដែរ ដ្បិតវាស្ថិតក្នុងយុទ្ធសាស្ត្ររបស់អាស៊ាន។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា បានដាក់ប្រព័ន្ធនេះឲ្យអនុវត្តរួចហើយនៅប្រទេសថៃ។ 

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី គោលបំណងនៃដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលធនាគារកណ្តាលឡាវ គឺដើម្បីអបអរពីភាពរីកចម្រើនរបស់ធនាគារអេស៊ីដានៅប្រទេសឡាវ និង អរគុណដល់អេស៊ីលីដា ដែលបានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឡាវ តាមរយៈការផ្តល់ឥណទានប្រកបដោយតម្លាភាព និងការងារធ្វើជូនប្រជាពលរដ្ឋឡាវ។ បន្ថែមលើនេះ គឺដើម្បីសិក្សាធនាគារអេស៊ីលីដានៅកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជួយឲ្យធនាគារមានការរីកចម្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ក្រោយលក់ភាគហ៊ុន ១០០% ទៅឲ្យក្រុមហ៊ុនកូរ៉េ KB

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនសំខាន់ៗមួយចំនួន ក្រោយគ្រឹះស្ថាននេះត្រូវបានក្រុមហ៊ុន KB Financial Group រ…

អេ អឹម ខេ បញ្ចេញផលិតផល​ថ្មី ងាយស្រួយ សុវត្ថិភាព ដើម្បីស្វាគមន៍ឆ្នាំថ្មី

ព័ត៌មាន
អេ អឹម ខេ បានផ្ដល់​ផលិតផល​ថ្មីមួយទៀត​ដល់អតិថិជន​របស់ខ្លួន ដែលហៅថា «កម្ចីអនឡាញ អេ អឹម ខេ» ឬ កម្ចីឌីជីថល ដែលមានភាពងាយស្រួល បត់បែន ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ