អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា សម្រួចមុខព្រួញកាន់តែមុតស្រួច ដើម្បីក្លាយជា «ធនាគារឌីជីថល» ពេញលេញ!


និន្នាការបច្ចេកវិទ្យា បាននិងកំពុងធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរស្ទើរគ្រប់វិស័យ ផ្លាស់ប្តូរ ពីការធ្វើការបែបប្រពៃណីមកធ្វើការងារតាមសម័យទំនើបជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួសវិញ។ យ៉ាងណាមិញ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏កំពុងបាញ់ឆ្ពោះទៅរកការផ្លាស់ប្ដូរនេះដែរ។ ធនាគារ អេស៊ីលីដា ដែលត្រូវបានស្គាល់ថា ជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា ដែលមានប្រតិបត្តិការទូលំទូលាយនៅទូទាំងប្រទេសកម្ពុជានោះ បានប្រកាសថា ខ្លួនកំពុងសម្រួចយុទ្ធសាស្ត្រកាន់តែស្រួចស្រាល់ដើម្បីអភិវឌ្ឍខ្លួនទៅជាធនាគារ ឌីជីថលមួយពេញលេញ និងឈានមុខគេ។
អេស៊ីលីដា គឺប្រកាន់ភ្ជាប់នូវគោលការណ៍បីចំណុចសំខាន់គឺភាពរហ័ស ទាន់ចិត្ត និងសុវត្ថិភាព។
ដោយ

លោក អុន សំអុល នាយក​ជាន់ខ្ពស់​ធនាគារ​អេស៊ីលីដា​សាខា​វិមាន​ចតុមុខ បានឲ្យដឹងថា ដោយសារតែ​អេស៊ីលីដា ជាធនាគារ​ដែលធំ និងឈានមុខគេមួយ​នៅកម្ពុជា ដូចនេះ រាល់ការវិវត្ត​នៃភាពជឿន​លឿនរបស់​បច្ចេកវិទ្យា ធនាគារនេះ​ត្រូវតែដើរ​ឲ្យទាន់និន្នាការ​ពិភពលោក និងអនុវត្ត​គោលការណ៍​បំរើ​អតិថិជន​ឲ្យបាន​ល្អប្រសើរ ដោយគោលការណ៍​ទាំងនោះ​រួមមានដូចជា រហ័សលឿន ទាន់ចិត្តនិងមានសុវត្ថិភាព។

ចំពោះការប្រើ​ប្រាស់​សេវាកម្មតាមរយៈ​ធនាគារ​ឌីជីថល (Digital Banking) វិញ ត្រូវបាន​លោក អុន សំអុលបានបន្ថែមថា ចំនួន​អ្នកប្រើប្រាស់​សេវាកម្ម​តាមប្រព័ន្ធ​ឌីជីថល មានកំណើន​គួរឲ្យកត់​សម្គាល់​ដោយមានដល់​ទៅជាង​៣ម៉ឺន តែអ្នកប្រើប្រាស់​សេវាកម្ម​នៅតាម​បញ្ជរ​មានតែជាង​១​ម៉ឺននាក់​ប៉ុណ្ណោះ។  

លោកបានបញ្ជាក់ថា ដើម្បីឲ្យ​ស្របទៅ​នឹងពាក្យ​ស្លោក​របស់ធនាគារ «ជាប្រជា​ធនាគារ​ ដែល​លោកអ្នកជឿ​ទុកចិត្ត» បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ជាពិសេស​នៅក្នុងសាខា​វិមាន​ចតុមុខ ដែលលោក​មើលការ​ខុសត្រូវ គឺបានខិតខំ​បំរើ​អតិថិជន​ឲ្យអស់ពី​កម្លាំងកាយ​ចិត្ត ផ្តល់ដំណោះ​ស្រាយ​រាល់បញ្ហា​កើតឡើង​ជូន​អតិថិជន មិនឲ្យ​មានការ​ថ្នាំងថ្នាក់​ចិត្តឡើយ ។

លោក អុន សំអុល នាយក​ជាន់ខ្ពស់​ធនាគារ​អេស៊ីលីដា​សាខា​វិមាន​ចតុមុខ

នាយកជាន់​ខ្ពស់​ធនាគារ​អេស៊ីលីដា​សាខាវិមាន​ចតុមុខ​រូបនេះ​បានបន្តថា កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រាក់​កម្ចីមាន​សមតុល្យ​ឥណទាន​សរុបជាង ៥០លាន​ដុល្លារ​អាមេរិក និងប្រាក់​បញ្ញើ​សន្សំ មាន​សម​តុល្យ​ចំនួន​​ជាង១០០លាន​ដុល្លារ​សហរដ្ឋអាមរិក នេះគឺសម្រាប់​តែធនាគារ​អេស៊ីលីដា​សាខាវិមាន​ចតុមុខ​មួយ​ប៉ុណ្ណោះ។ នេះ គឺជាជោគជ័យ​មួយលើសពី​ការរំពឹងទុក ដែល​​ធនាគារ​អេស៊ីលីដាសាខា​វិមាន​ចតុមុខ​ត្រូវបានទទួល​ការលើក​ទឹកចិត្ត​ពីធនាគារ​កណ្តាលផងដែរ។

គិតត្រឹមចុង​ខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារ​អេស៊ីលីដា មាន​សាខាចំនួន ២៦២ សាខា ដោយ​គ្របដណ្តប់ ទូទាំង​ប្រទេសកម្ពុជា ព្រមទាំង​បានពង្រីក​តំបន់ប្រតិបត្តិការ​ទៅកាន់​ប្រទេស​ឡាវ និងមីយ៉ាន់ម៉ា​ផងដែរ។ បច្ចុប្បន្ន ធនាគារកំពុងតែ ចាប់ផ្តើម​វិវត្តខ្លួន​ទៅជា Digital Banking ដោយបាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុទំនើប​ក្នុងការ​ប្រតិបត្តិការ​សេវាកម្មនានា​របស់ខ្លួន។ នៅក្នុងនោះដែរ សាខានីមួយៗ នៃធនាគារ​ក៏កំពុង​តែមមាញឹក​ក្នុងការ​អនុវត្ត​តាមយុទ្ធសាស្រ្ត​សំខាន់ៗ ដែលថ្នាក់ដឹក​នាំជាន់ខ្ពស់ នៃធនាគារ​នេះបាន​ដាក់ចេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយ​ទស្សនកិច្ច​ អឺរ៉ុប​សង្ឃឹម​ថា​នឹង​មាន​ការ​វិវត្តន៍​ជុំវិញ​រឿង EBA

ព័ត៌មាន
បន្ទាប់​ពី​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​សង្ឃឹម​ថា នឹង​មាន​ការ​រីកចម្រើន​ដោ…

សម្តេច ហ៊ុន សែន ផ្ដាំទៅអ្នកនយោបាយជាប់ឃុំម្នាក់ថា«អញមិនឲ្យហ្អែងរួចខ្លួនទេ!»

ព័ត៌មាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបញ្ចេញសារខ្លាំងដោយបានផ្ដាំទៅកាន់អ្នកនយោបាយដែលកំពុងជាប់ឃុំខ្លួនម្នាក់ ថា លោកនឹង មិនអនុញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ