ការទូទាត់ឆ្លងដែន

ធនាគារ អេស៊ីលីដា គ្រោងដាក់ឲ្យដំណើរការទូទាត់តាមកូដ QR ឆ្លងដែនជាមួយប្រទេសវៀតណាម និងឡាវនៅចុងឆ្នាំ២០២២


ក្រោយពីទទួលបានជោគជ័យលើការអនុវត្តការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយប្រទេសថៃរួចមក ឥឡូវនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរឈានមុខគេមួយនៅកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការការទូទាត់ឆ្លងដែនតាមកូដ QR នេះជាមួយប្រទេសវៀតណាម និងឡាវនៅចុងឆ្នាំ២០២២នេះហើយ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា។
ធនាគារ អេស៊ីលីដា គ្រោងដាក់ឲ្យដំណើរការទូទាត់តាមកូដ QR ឆ្លងដែនជាមួយប្រទេសវៀតណាម និងឡាវនៅចុងឆ្នាំ២០២២

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ​ ធនាគារអេស៊ីលីដា ភីអិលស៊ី បានអះអាងថា ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេច​នូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិ នៃ កម្ពុជា បានជ្រើសរើសយក ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទំនាក់ទំនង​សម្រាប់ការទូទាត់ប្រាក់រៀលឆ្លងដែន​តាម ឃ្យូអរកូត (QR Code) ជាមួយនឹងប្រទេសវៀតណាម និងប្រទេសឡាវ ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយក្នុង​តំបន់អាស៊ាន និងដើម្បីជំរុញ​បរិយាបន្នហិរញ្ញវត្ថុ​អាស៊ាន ស្របតាមទិសដៅ​សមាហរណកម្មសហគមន៍​សេដ្ឋកិច្ចអាស៊ាន។

លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា បន្ថែមលើការទូទាត់ប្រាក់រៀលតាមឃ្យូអរកូត (QR Code) នៅប្រទេសថៃ ដែលកំពុងដំណើរការបច្ចុប្បន្ន ធនាគារ អេស៊ីលីដា ក៏បាននិងកំពុងសហការជាមួយស្ថាប័ន​ពាក់ព័ន្ធ ដើម្បីដំណើរការការទូទាត់ប្រាក់រៀលឆ្លងដែន​នៅវៀតណាម និងឡាវ តាមរយៈការប្រើប្រាស់ឃ្យូអរកូត (QR Code) ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២នេះផងដែរ។ ជំហានបន្ទាប់ ធនាគារ អេស៊ីលីដា គ្រោងនឹងសហការជាមួយបណ្តាប្រទេសដទៃទៀត ដែលជាសមាជិក​អាស៊ាន ដើម្បីបន្តពង្រីកការទូទាត់ប្រាក់រៀលនៅតំបន់អាស៊ានឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីសម្រួលដល់ការទូទាត់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ាន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ប

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង Siam Commercial Bank (SCB) ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង ដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធឃ្យូអរកូត (QR Code) ឆ្លងដែន ដោយអតិថិជន និងប្រជាជនកម្ពុជាអាចធ្វើការទូទាត់ជាប្រាក់រៀលនៅក្នុងព្រះរាជាណាចក្រថៃ តាមរយៈការស្កែនឃ្យូអរកូត (QR Code)។ នៅចុងឆ្នាំ២០២២នេះ អតិថិជន និងប្រជាជនថៃ ក៏អាចធ្វើការទូទាត់ជាប្រាក់បាតថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្កែនឃ្យូអរកូត (QR Code)ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឲ្យរៀបចំឡានដឹកជញ្ជូនពលរដ្ឋ និងទទូចឲ្យម្ចាស់ឡានឈ្នួលកុំដំឡើងថ្លៃពេលភ្ជុំបិណ្ឌ

ព័ត៌មាន
ក្រោយខកខានអស់រយៈពេលពីរឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសារសំឡេងពិសេស បានណែនាំឲ្យរដ្ឋបាលរាជធា…

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែសម្រេចបានកំណើន២ខ្ទង់នៅ៨ខែដំបូងនៅឆ្នាំ២០២២

ព័ត៌មាន
នៅរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ