អត្ថបទពាណិជ្ជកម្ម!

វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ!


អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេមួយនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា វិនិយោគិនទាំងអស់ ដែលមានគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដទៃទៀត ដែលជ្រើសរើសធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួនជាមួយ អេស៊ីលីដាទាន់ចិត្ត បានហើយចាប់ពីថ្ងៃនេះតទៅ ។
វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់​ចិត្តបានហើយ!
ដោយ

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ជា​ក្រុមហ៊ុនមេ​របស់​អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី បាន​អភិវឌ្ឍ​ប្រព័ន្ធ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត​ដែល​ជា​ប្រព័ន្ធ​ធនាគារ​ចល័ត​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​វិនិយោគិន​ទាំងអស់ ដែល​មាន​គណនី​ជួញដូរ​នៅ អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី ឬ​ក្រុមហ៊ុន​មូល​ប​ត្រ​ដទៃ​ទៀត​ដែល​ជ្រើសរើស​ធនាគារ អេ​ស៊ី​លី​ដា ភី​អ៊ិ​ល​ស៊ី ធ្វើ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ អាច​ភ្ជាប់​គណនី​ជួញដូរ​របស់​ខ្លួន ជាមួយ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត ដែល​ជួយ​ឲ្យ​វិនិយោគិន​ទាំងនោះ អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់ចិត្ត ឬ​/​និង គណនី​ធនាគារ ទៅ​គណនី​ជួញដូរ​របស់​ខ្លួន និង​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ជួញដូរ​របស់​ខ្លួន​មក​គណនី​ទាន់ចិត្ត ឬ​/​និង​គណនី​ធនាគារ​វិញ​បាន ព្រមទាំង​អាច​ពិនិត្យ​មើល​របាយការណ៍​សាច់ប្រាក់​សង្ខេប និង​សមតុល្យ​សាច់ប្រាក់​ក្នុង​គណនី​ជួញដូរ​តាម​ប្រព័ន្ធ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត បាន​គ្រប់ពេលវេលា និង​ទីកន្លែង ដោយ​ពុំ​មាន​កម្រៃ​សេវា ។

វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ!

លោក ព្រំ វិសុទ្ធ អគ្គនាយក អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ត​ភ្ជាប់​នេះ នឹង​ធ្វើ​ឲ្យ​មាន​កំណើន​ប្រតិបត្តិការ​ជួញដូរ​ភាគហ៊ុន នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ធ្វើ​ឲ្យ​មូលធន​ទីផ្សារ​កាន់តែ​មាន​ទំហំ​ធំ ប្រកបដោយ​សន្ទនីយ​ភាព​ខ្ពស់ អាច​ទាក់ទាញ​ក្រុមហ៊ុន ដែល​មិន​ទាន់​សម្រេចចិត្ត​បោះផ្សាយ ពិចារណា​បោះផ្សាយ​មូល​ប​ត្រ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដើម្បី​ប្រមូល​សាច់ប្រាក់​សំបូរ​បែប មាន​ថ្លៃដើម​ទាប និង​រយៈពេល​យូរ មក​ប្រើប្រាស់​ក្នុង​ការ​ពង្រីក និង​គាំទ្រ​ឱកាស​រីក​ចម្រើន​នៃ​អាជីវកម្ម​របស់​ខ្លួន ។

លោក​អគ្គនាយក បន្ថែម​ថា ប្រព័ន្ធ​ត​ភ្ជាប់​នេះ អាច​ជួយ​វិនិយោគិន​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់ចិត្ត ឬ​/​និង​គណនី​ធនាគារ ទៅ​គណនី​ជួញដូរ​របស់​ខ្លួន បាន​ទាន់​ពេលវេលា គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ដើម្បី​ឆក់​យក​ឱកាស​ចំណេញ​ក្នុង​ការ​ទិញ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​បោះផ្សាយ​ណាមួយ​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើ​ការទិញ​ភាគហ៊ុន​ធនាគារអេស៊ីលីដា

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ តាមការរំពឹងទុក ធនាគារអេស៊ីលីដា នឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន របស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជ…

សម្តេច ហ៊ុន សែន ព្រមានចាត់វិធានការលើអ្នកឡាយលក់ផលិតផលតាមអនឡាញ ស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានថា នឹងចាត់វិធានការចំពោះ អ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ