អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ


លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ​អេស៊ីលីដា បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងនាពេលថ្មីៗនេះថា អេស៊ីលីដាទាន់ចិត្ត មានមុខងារជាច្រើនសម្រាប់បំពេញតម្រូវការអតិថិជន ក្នុងកិច្ចការជីវភាពប្រចាំថ្ងៃ ដូចជា ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប ផ្ទេរប្រាក់ ដាក់ប្រាក់ចូលគណនីទាន់ចិត្ត ទូទាត់វិក្កយបត្រ (ថ្លៃប្រើប្រាស់ភ្លើង, ទឹក, ទូរស័ព្ទ, អ៊ីនធើណែត ឬសាលារៀន...) ស្កែនទូទាត់តាមឃ្យូអរកូដ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់សំណងឥណទាន ចុះឈ្មោះស្នើសុំឥណទាន ពិនិត្យមើលអត្រាប្តូរប្រាក់ជាដើម។
អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ
ដោយ

ឥឡូវនេះ​អេ​ស៊ី​លី​ដា​ទាន់​ចិត្តបាន​បន្ថែម​មុខងារ​ថ្មី​មួយទៀត​ដើម្បី​សម្រួល​ដល់​អតិថិជន​ឲ្យ​កាន់ តែ​ងាយស្រួល និង​សន្សំ​សំចៃ​ពេលវេលា គឺ​បង់ប្រាក់​ថ្លៃ​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង App របស់​ខ្លួន​។ សម្រាប់​ការ​បង់ប្រាក់​ថ្លៃ​សំរាម និង​សំណល់​រឹង តាម​អេ​ស៊ី​លី​ដា​ទាន់ចិត្ត​ផ្ទាល់ខ្លួន មិន​គិត​កម្រៃ​សេវា​ចាប់ពី​ខែកុម្ភៈ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២០  ផុ​តពីនេះទៅ​នឹង​ត្រូវ​បង់​ថ្លែ​សេវា​ជា​ធម្មតា​ទៅ​តាម​តម្លៃ​កំណត់​គឺ ៥០០​រៀល​ក្នុង​មួយ​ដង ។

អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ (ខេមបូណូមីស)

តាម​ការ​អះអាង​របស់​លោកស្រី សុខ សោភា បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បង់ប្រាក់​ថ្លៃ​សំរាម និង​សំណ​ល់​រឹង​នៅ​រាជធានី​ភ្នំពេញ​បាន ចំពោះ​អតិថិជន​ដែល​បាន​ភ្ជាប់​សេវា​អេ​ស៊ី​លី​ដា​ទាន់ចិត្ត​នេះ ហើយ​ត្រូវធ្វើ​បច្ចុប្បន្នភាព (Update) សេវា​នេះ​ជា​ថ្មី ទើប​ឃើញ​មាន​ប៊ូ​តុង​មួយ​ដែល​មាន​មុខងារ​សម្រាប់​បង់ថ្លៃ​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចំពោះ​អតិថិជន​ដែល​ពុំ​ទាន់​បាន​ភ្ជាប់ សូម​ទាញ​យក​កម្មវិធី​នេះ​បញ្ចូល​ក្នុង​ទូរស័ព្ទ​ដៃ​ពី App Store ឬ Google Play ។ រហូត​មក​ដល់​ពេល​នេះ អតិថិជន​ដែល​បាន​ភ្ជាប់​សេវា​ដ៏​ទំនើប​នេះ​ប្រើប្រាស់​មាន​រហូត​ដល់​ជាង ១,៣ លាន​នាក់​ហើយ ។

អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេបូណូមីស)

ខាងក្រោម​នេះ​ជា​របៀប​បង់ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត​ដូច​ខាងក្រោម​៖

១. ចូល​ប្រើ​សេវា (Login) ២. ជ្រើសរើស​ម៉ឺ​នុយ “​ទូទាត់​វិក្កយបត្រ​” ៣. ជ្រើសរើស “​រដ្ឋាករ​ស្វ័​យ​ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​” ៤. ជ្រើសរើស​គណនី​ផ្ទេរ​ចេញ ៥. បញ្ចូល​លេខ​សំគាល់​អតិថិជន (ID) ដែល​មាននៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី​របស់​លោក​អ្នក ៦. ជ្រើសរើស​ប៊ូ​តុង “​យល់ព្រម​” ៧. ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (​លេខ​គណនី លេខ​សំគាល់​អតិថិជន ចំនួន​ទឹកប្រាក់​ត្រូវ​ទូទាត់ ។​ល​។​)​និង ៨. ជ្រើសរើស​ប៊ូ​តុង “​ទូទាត់​”៕

អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ (ខេមបូណូមីស)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង អះអាងប្រាប់សម្តេច ហ៊ុន សែន ថា «និស្សិតខ្មែរនៅវូហាន នឹងត្រូវបានមើលថែយ៉ាងល្អ»

ព័ត៌មាន
ប្រធានាធិបតីចិន នៅក្នុងជំនួបជាមួយនឹងសម្ដេច ហ៊ុន សែន នៅទីក្រុងប៉េងកាំង នាថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០២០នេះ បានអះអាងថា រដ្ឋាភិបាលចិន នឹងមើ…

ចិនប្រកាសកាត់បន្ថយពន្ធគយលើទំនិញពីអាមេរិក ស្របពេលវីរុសកូរ៉ូណាកំពុងគំរាមកំហែងសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៦ កុម្ភៈនេះថា ខ្លួននឹងកាត់បន្ថយពន្ធគយពាក់កណ្ដាលលើទំនិញមួយចំនួនដែលបាននាំចូលពីអាមេរិក ក្នុងវិធានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ