បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

បណ្ណនិម្មិត​ អេស៊ីលីដា ស្រួល​ទូទាត់​តាមអនឡាញ ស្រួលគ្រប់គ្រង និងមានសុវត្ថិភាព!


កាន់តែទំនើប កាន់តែងាយស្រួល ! ឥឡូវនេះ លោកអ្នក​​អាច​ប្រើ​ប័ណ្ណនិម្មិត ជា​ប្រភេទ​ប័ណ្ណ​វីសា​ដែល​​បង្កើត​បាន​​ភ្លាមៗ​​នៅ​តាម​ម៉ាស៊ីន​​អេធីអឹម​របស់​​ធនាគារ អេស៊ីលីដា ឬ​តាម អេស៊ីលីដាម៉ូបាល សម្រាប់​ទិញ​​ទំនិញ-​សេវាកម្ម​​ផ្សេងៗ​​តាម ​អ៊ីខុមមើស ឬ​អ៊ីនធើណែត (អនឡាញ) ។
ដោយ

ជាមួយនឹង​បណ្ណ​និម្មិត (Virtual Card) អេស៊ីលីដា អ្នក​អាច​​បញ្ជា​​ទិញ​​ទំនិញ-​សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬ​បណ្តាញ​​សង្គម​​ផ្សេងៗ, កក់​សំបុត្រ​​យន្តហោះ ឬ​​សណ្ឋាគារ តាម​អនឡាញ ។ល។ ដែល​ចំណេញ​​ពេលវេលា និង​​កាត់​​បន្ថយ​​ចំណាយ ។

ការប្រើ​បណ្ណ​និម្មិត អេស៊ីលីដា ជួយ​កាត់​បន្ថយ​ហានិភ័យ​​ផ្សេងៗ ទាក់ទង​នឹង​ការប្រើប្រាស់​​សាច់ប្រាក់ អាចប្រើ​បាន​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក និង​មាន​សុវត្ថិភាព ។ 

កាន់តែពិសេស​ជាងនេះ​ទៀត ឥឡូវនេះ អ្នក​អាច​ទទួល​បាន​ប្រាក់​ត្រឡប់​វិញ ១០$ រាល់ការទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗ​នៅ​​លើ​អនឡាញ ទាំងក្នុង​និង​ក្រៅប្រទេស (សរុបចាប់ពី ៥០$) តាម​ប​ណ្ណនិម្មិត របស់​ធនាគារ អេស៊ីលីដា ។

ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការទូទាត់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១ ដោយ​លក្ខខណ្ឌផ្សេងៗ​នឹង​ត្រូវ​បាន​អនុវត្ត ។

គួរ​បញ្ជាក់ថា ប​ណ្ណនិ​ម្មិត អាច​បង្កើត​បាន​ ទាំង​នៅ​តាម​ម៉ាស៊ីន អេធីអឹម (សូម​ពិនិត្យ​មើល ៖ https://acledabank.com.kh/sl/?vir3) និងទាំង​នៅ​លើ អេស៊ីលីដាម៉ូបាល (សូម​ពិនិត្យ​មើល ៖ https://acledabank.com.kh/sl/?vir4) ៕




អត្ថបទបន្ទាប់


ម៉ាស៊ីន ATM អេស៊ីលីដា ចង់​ដក​ប្រាក់​ត្រឹម​តែ​ ១​ម៉ឺន​រៀល​ក៏​បាន​ដែរ !

ព័ត៌មាន
នៅ​ពេល​លោក​អ្នក​មាន​តម្រូវការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) អេស៊ីលីដា មិន​ចាំបាច់​ទាល់​តែ​មាន​ចំនួន​ច្រើន​ទើបអាច​ដក​បាន​នោះ…

បាន១០%មកវិញ ពេល​​កុម្ម៉ង់ម្ហូប​ឬទំនិញ​តាម nham24 ដោយទូទាត់តាមបណ្ណវីសាអេស៊ីលីដា

ព័ត៌មាន
ពិតជាឡូយមែន! ឥឡូវនេះ លោកអ្នក​កុម្ម៉ង់​អាហារ​និង​ទំនិញ​គ្រប់មុខ​ដែល​លោកអ្នក​ត្រូវការ​ តាម​ nham24 និង​ទូទាត់​តាមបណ្ណវីសាគ្រប់ប្រភេទ​​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ