ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Buliding

៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Building សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន


ធនាគារអេស៊ីលីដា បានឲ្យដឹងថា ការកំណត់ថ្លៃ និងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ឬហៅថា Book Building នឹងបិទនៅក្នុងរយៈពេល៣ថ្ងៃទៀតនេះ ពោលគឺត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះហើយ ខណៈដែលការបើក Book Building ដំបូង គឺតាំងពីថ្ងៃទី ០៣ មីនាមកម្ល៉េះ។ ទន្ទឹមនឹងនោះ ធនាគារអេស៊ីលីដា ក៏បានធ្វើ Roadshow ចំនួន២លើករួចហើយផងដែរ អំពីការដំណើរការលក់ភាគហ៊ុននេះ។
៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Buliding សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន
ដោយ

លោក​បណ្ឌិត អិុន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ Roadshow ចំនួន​២​លើក​កន្លង​មកនេះ បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ហើយ ដើម្បី​បង្ហាញ​ព័ត៌មាន​លម្អិត​ដល់​វិនិយោគិន​សាធារណៈ​ទាំងអស់ និង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ មុន​នឹង​សម្រេចចិត្ត​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា​។

លោក​បណ្ឌិត​បាន​បន្ត​ថា « យើង​មានការ​ជឿជាក់​លើ​អតិថិជន ដែល​ជា​វិនិយោគិន​ដែល​មាន​សក្តានុពល វិនិយោគិន​ឯកត្តជន វិនិយោគិន​សាធារណៈ គឺ​យើង​មានការ​ទុកចិត្ត​ខ្ពស់ ទៅ​លើ​ការ​ចាប់អារម្មណ៍​របស់ Investors​នេះ (​វិនិយោគិន​)»​។

លោក​បណ្ឌិត អិុន ចាន់​នី បាន​បញ្ជាក់​ទៀត​ថា លោក​មាន​តួលេខ ពី​ចំនួន​អ្នកចូលរួម​ទិញ​ភាគហ៊ុន​អេ​ស៊ី​លី​ដា ក្នុង​ដំណាក់កាល Book Building នេះ​ដែរ ប៉ុន្ដែ លោក​ថា លោក​មិន​ទាន់​អាច​បញ្ចេញ​នូវ​ព័ត៌មាន​ទាំងនេះ បាន​នៅឡើយ រង់ចាំ​ដល់​ថ្ងៃ​បិទ​បញ្ចប់ ទើប​ប្រកាស​តែ​ម្ដង​ថា​តើ វិនិយោគិន​ប៉ុន្មាន​នាក់​បាន​ទិញ​ភាគហ៊ុន​អេ​ស៊ី​លី​ដា និង​តម្លៃ​ហ៊ុន ត្រូវ​បាន​កំណត់​ថា នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ជាក់លាក់​។

លោក​បណ្ឌិត អិុន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា

ចំពោះ​ការ​កម្មវិធី​ធ្វើ​Road Show២​ដង​នេះ​ដែរ ត្រូវ​បាន​ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈ​ក​ម្មា​មូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់​ថា ធនាគារ​អេ​ស៊ី​លី​ដា​បាន​មាន​គម្រោង​ច្បាស់លាស់​ណាស់ ដោយ​មានការ​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ធានា​ទិញ​ផង​ដែរ​។

ឯកឧត្តម​ឲ្យ​ដឹង​ថា « តាម​ពិត​ទៅ​ការ​ធ្វើ Book Building   ឬ​ក៏​ការ ផ្តល់​ព័ត៌មាន​នេះ គឺ​យើង​ធ្វើ​រហូត​តាំងពី​ថ្ងៃ​ប្រកាស​ចាប់ផ្តើម មិនមែន​ផ្តល់​ព័ត៌មាន​តែ​ពេល​ធ្វើ​Road Show ហ្នឹង​ទេ អ​ញ្ចឹ​ង​គ្រប់​វិនិយោគិន​ទាំងអស់ ដែល​បន្ទាប់​ពី​មានការ​ធ្វើ​បទ​បង្ហាញ​ដំបូង​នៅ​ថ្ងៃ​ទី​០៣ ហើយ​មាន​ច​ម្ង​ល់​លោក​បាន​បន្ត​សួរ​រហូត​មក​ខាង​ធនាគារ​ក៏​ដូច​ជា​ក្រុមហ៊ុន​ធានា​ទិញ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៤ ក៏​នៅ​តែ​បន្ត​សួរ​បាន​ដែរ ហើយ​បើ​យើង​និយាយ​ទៅ រយៈពេល​នៃ​ការ​ផ្តល់​ព័ត៌មាន និង​ការ​ធ្វើ Book Building  គឺ​យើង​ធ្វើ​រហូត​ជាប់​ជា​ប្រចាំ មិនមែន​ផ្តល់​ព័ត៌មាន​តែ​ថ្ងៃ Road Show​ហ្នឹង ចប់ Road Show សួរ​អត់​បាន អត់​មាន​ចម្លើយ អត់​ទេ​»​។

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈ​ក​ម្មា​មូល​ប​ត្រ​កម្ពុជា

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ តាម​ការ​គ្រោងទុក ធនាគារ​អេ​ស៊ី​លី​ដា​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ខ្លួន​ជា​ផ្លូវការ ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ចុង​ខែមេសា​ឆ្នាំ​២០២០​នេះ​។ ធនាគារ អេ​ស៊ី​លី​ដា ក៏​ជា​ធនាគារ ពាណិជ្ជ ទី​១ ដែល​ទទួល​បាន​បានការ​អនុញ្ញាត​បោះផ្សាយ​លក់​ភាគហ៊ុន នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​។

សូម​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា  ភី​អិ​ល​ស៊ី បាន​ចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០៣ មីនា  ដល់ ថ្ងៃ​ទី​១៤ មីនា ២០២០ និង​បាន​កំណត់​ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ (​ភាគហ៊ុន​) នៅ​ក្នុង​ចន្លោះ​ថ្លៃ ចាប់ពី ១៥.០០០ រៀល  ដល់ ១៧.៤០០  រៀល  ក្នុង​មួយ​ភាគហ៊ុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញករណី Covid-19 ថ្មី១ករណីបន្ថែមទៀតហើយ!

ព័ត៌មាន
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអះអាងនៅល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០នេះ ថា កម្ពុជារកឃើញមានករណីអ្នកឆ្លងថ្មី ចំន…

សមាគមរោងចក្រកាត់ដេរ៖ នាវាដឹកវត្ថុធាតុដើម ១២ គ្រឿងបន្ថែមទៀតនឹងចូលមកកម្ពុជា នៅចុងសប្ដាហ៍នេះ

ព័ត៌មាន
សមាគមរោងចក្រកាន់ដេរនៅកម្ពុជា រំពឹងថា នឹងមានកប៉ាល់ដឹកវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរ ចំនួន ១២ គ្រឿងបន្ថែមទៀត នឹងចូលចតនៅកំពង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ