កម្រិតបំណុលសាធារណៈកម្ពុជា

សេដ្ឋវិទូធនាគារ ADB៖ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីបំណុលបន្ថែម


ក្រុមសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអះអាងថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ននៅតែមានកម្រិតទាបនៅឡើយ ដែលផ្ដល់នូវលទ្ធភាពខ្ពស់ក្នុងការខ្ចីបំណុលបន្ថែមទៀត ពោលគឺបើធៀបនឹងប្រទេសដទៃទៀតកម្រិតបំណុលសាធារណៈរបស់កម្ពុជា គឺនៅមានទាបជាងគេដល់ទៅ ៣០%ឯណោះ។ ទោះយ៉ាង ក្រុមសេដ្ឋវិទូធនាគារ ADB បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ត្រូវតែធ្វើការតាមដានវិភាគកម្រិតបំណុលសាធារណៈរបស់ខ្លួនឲ្យបានទៀងទាត់ផងដែរ ដើម្បីធានាឲ្យបាននូវស្ថិរភាពហិរញ្ញវត្ថុកម្រិតម៉ាក្រូ។
សេដ្ឋវិទូធនាគារ ADB៖ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីបំណុលបន្ថែម (រូបភាព៖ ADB Cambodia)

នាយិកា​ប្រចាំប្រទេស​របស់ធនាគារ អភិវឌ្ឍន៍អាស៊ី​ លោកស្រី Sunniya Durrani-Jamal បានឆ្លើយតប​ទៅនឹង​សំណួរ​បស់​អ្នកសារព័ត៌មាន ​នាពេលថ្មីៗនេះថា ជាការពិតណាស់​កម្រិតបំណុល​សាធារណៈ​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន គឺនៅតែ​មានចន្លោះ​ទំនេរ​សម្រាប់​ខ្ចី​បន្ថែមទៀត ដើម្បី​យក​មកប្រើប្រាស់​សម្រាប់​ការវិនិយោគ​ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែលវា​ជារឿង​មួយ​ចាំបាច់​ណាស់។ ក្នុងន័យនេះ លោកស្រី Sunniya បាន​គូសបញ្ជាក់ថា នេះ មិនមែន​មានន័យា ADB ចង់​ដាក់សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែខ្ចី​បំណុល​បន្ថែមនោះទេ។ ម្យ៉ាងទៀត ទាក់ទង​នឹង​រឿង​បំណុល​សាធារណៈ​នេះទៀតសោត មិនថា​ខាង​ ADB ​ ឬ រាជរដ្ឋាភិបាល​​កម្ពុជា​នោះទេ គឺយើង​មានប្រុងប្រយ័ត្នខ្ពស់ និងបាន​គិតគូរ​តាមដាន វិភាគច្បាស់លាស់​ណាស់​មុនសម្រេចចិត្ត​ឲ្យខ្ចី ឬសម្រេចចិត្តខ្ចី។

ជាមួយគ្នានេះដែរ លោក David Freedman សេដ្ឋវិទូ​ប្រចាំប្រទេស និង មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច របស់​ធនាគារអភិវឌ្ឍន៍​អាស៊ី បាន​លើកឡើងដែរថា កម្រិតបំណុលសាធារណៈ​របស់​កម្ពុជា​ដែលមាន​នាពេល​បច្ចុប្បន្ន​ គឺពិត​ជា​នៅមានទំហំតូចនៅឡើយ និងអាច​មានលទ្ធភាព​ខ្ពស់​ក្នុង​ពង្រីកបន្ថែម ពោលគឺ​កម្រិតបំណុល​សាធារណៈ​របស់​កម្ពុជា​នៅមាន​ទាបជាងប្រទេស​ដទៃទៀត​ដល់ទៅ ៣០%ឯណោះ។ ទោះយ៉ាងណា លោក David បាន​សង្កត់ធ្ងន់ថា និយាយបែបនេះ មិនមែន​មានន័យថា​ADB ជំរុញ​ឲ្យ​កម្ពុជា​ត្រូវតែខ្ចី​បំណុល​កាន់តែច្រើន​ឬខ្ចី ៥ ទៅ១០% នៃ GDP ក្នុងរយៈពេល​ខ្លីនោះទេ។ ក៏ប៉ុន្ដែ នេះ​គ្រាន់តែចង់បង្ហាញថា ក្នុងពេលនេះ កម្ពុជា​ត្រូវតែ​បន្ដ​ការវិនិយោគ​របស់ខ្លួន ហើយ​ការតាមដាន វិភាគ​ពីកម្រិត​បំណុល​ជាទៀតទាត់​ក៏ត្រូវតែបន្ដធ្វើដែរ។

បើតាម​លោកស្រីនាយិកា​ប្រចាំប្រទេស​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ក៏បាន​គូសបញ្ជាក់ដែរថា កម្ពុជា​អាច​រក្សា​បាន​នូវកម្រិតបំណុល​សាធារណៈ​របស់ខ្លួន​ឲ្យនៅទាបបាន​តាមរយៈ​ការ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេសបន្ថែម ក៏ដូចជា​ជំរុញ​ការវិនិយោគ​ក្នុងវិស័យឯកជន ហើយរាជរដ្ឋាភិបាល​ត្រូវ​ធ្វើការកែលម្អ​ទៅលើ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ប្រសើរឡើង។

យោងតាម​របាយការណ៍​ពីក្រសួង​សេដ្ឋកិច្ច គិតត្រឹម​ដំណាច់​ឆ្នាំ២០១៩ បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុជា ធៀបនឹង​ផលិតផល​ក្នុងស្រុក​គឺមានកម្រិត​ត្រឹមតែ​ជាង ២១% ប៉ុណ្ណោះ ខណៈដែល​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិកម្រិត​បំណុល​សាធារណៈ​នេះ​អាច​ខ្ចីបាន​ដល់ទៅ​ ៤០% ​នៃ GDP ឯណោះ។ ដូច្នេះ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​ត្រូវបាន​ក្រសួងសេដ្ឋកិច្ច អះអាងថា គឺមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។

យ៉ាងណាមិញ សម្រាប់​ឆ្នាំ២០២០នេះ គេសង្កេតឃើញថា កម្ពុជា​បាន​បន្ដ​ខ្ចី​បំណុល​ពីដៃគូអភិវឌ្ឍន៍​ជាបន្ដ​បន្ទាប់​ពិសេស គឺពីធនាគារ​អភិវឌ្ឍន៍អាស៊ី និងធនាគារ​ពិភពលោក ខណៈដែល​បំណុល​ដែលខ្ចី​ពីប្រទេសចិន ដែលជា​ប្រទេស​ម្ចាស់បំណុលធំ របស់​កម្ពុជានោះ ចាប់ផ្ដើម​មាននិន្នាការ​ខ្ចី​ធ្លាក់ចុះ​គួរឲ្យ​គត់សម្គាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ជីប ម៉ុង ស្រាយបំភ្លឺ​ករណីគម្រោងលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ក្រោយមានផ្ទុះការតវ៉ា

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង លែនដែលកំពុងរងការតវ៉ាប្រឆាំងពីសំណាក់ពលរដ្ឋម្ចាស់បុរីក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនោះ ពាក់ព័ន្ធនឹងគម្រោងលុបបឹងក្នុងទីក្រុ…

ចំនួនក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យស្នើសុំចុះបញ្ជីកើនឡើង ខណៈដែលវិបត្តិកូវីដ-១៩ នៅបន្ត

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២០ នេះសម្រេចផ្តល់ការចុះបញ្ជីអាជីវកម្មក្រុមហ៊ុនដែលជាភ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ