សេដ្ឋកិច្ចតំបន់អាស៊ី

ធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល ប៉ុន្ដែដំឡើងការព្យាករកំណើនសម្រាប់អាស៊ីអាគ្នេយ៍


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះថា តំបន់អាស៊ីដែលកំពុងស្តារសេដ្ឋកិច្ចឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចយឺតជាងការព្យាករណ៍ដំបូងនៅដើមឆ្នាំនេះ។ ការបន្តមានកំណើនសេដ្ឋកិច្ចយឺតដូចនេះ ត្រូវបានបង្កឡើងដោយសារសង្រ្គាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងបង្កឱ្យមានការរឹតបន្តឹងរូបិយវត្ថុផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ADB បន្ថយកំណើននៅអាស៊ីតដំឡើងនៅអាស៊ីអាគ្នេយ៍!

ADB បានទាញទម្លាក់សេដ្ឋកិច្ចតំបន់អាស៊ីពីការព្យាករក្នុងខែមេសាដែលមានអត្រា ៥,២% មកនៅត្រឹម៤,៦%ប៉ុណ្ណោះក្នុងខែកក្កដានេះ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ ADB ព្យាករណ៍ថា សេដ្ឋកិច្ចតំបន់មួយនេះនឹងមានកំណើន ៥,២%វិញ ពោលគឺធ្លាក់ចុះ 0,១% ពីការព្យាករណ៍លើកមុន ដែលថានឹងមានកំណើនដល់ ៥,៣%។

ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងទៀតថា ខណៈពេលដែលការរាតត្បាតនៃមេរោគឆ្លងបានធូរស្រាលបន្តិចក្ដី ប៉ុន្ដែការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចតំបន់នៅតែមាន ដោយសារការលុកលុយរបស់រុស្សីទៅលើអ៊ុយក្រែន។

សង្គ្រាមបានបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីបាននាំឱ្យមានការកើនឡើងនៃតម្លៃទំនិញជាសកល។ ក្រោយមើលឃើញពីភាពរអាក់រអួលទាំងនេះ ADB រំពឹងអត្រាអតិផរណានៅក្នុងតំបន់អាស៊ីថា នឹងកើនឡើងដល់ ៤,២%ឯណោះ ក្នុងឆ្នាំ២០២២នេះ ពោលគឺបានកើនឡើងពីការព្យាករណ៍ ៣,៧% កាលពីខែមេសា។ យ៉ាងណាមិញអតិផរណានៅឆ្នាំក្រោយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម៣,៥%។ ប៉ុន្ដែ ចំនួននេះ នៅតែជាអត្រាមួយខ្ពស់ បើធៀបនឹងការព្យាការកាលពីខែមេសា ដែលថា អតិផរណានឹងធ្លាក់ចុះដល់ ៣.១%នៅឆ្នាំ២០២៣។

ជាមួយគ្នានេះ សេដ្ឋកិច្ចមហាយក្សចិនដែលកំពុងតែមានការកើនឡើងយឺត ក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចតំបន់អាស៊ីផងដែរ។ នៅចុងក្រោយនេះ ADBព្យាករថា សេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤%នៅឆ្នាំនេះ ជំនួសឱ្យអត្រា ៥%ដែលធ្លាប់បានព្យាករពីមុន។ សេដ្ឋកិច្ចចិនកើនយឺត ក៏ដោយសារតែប្រទេសចិនបានជាប់គាំងនៅក្នុងគោលនយោបាយកូវីដ១៩ស្មើសូន្យ រួមមានការអនុវត្តវិធានការណ៍ទប់ស្កាត់ទ្រង់ទ្រាយធំម្តងហើយម្តងទៀត ពិសេសគឺការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគកូវីដ១៩ប្រភេទ។

សូមជម្រាបថា ទោះបីជា សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីទាំងមូលប្រឈមនឹងមានការកំណើនថមថយចុះក្ដី ប៉ុន្ដែ សម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងវិញ ត្រូវបាន ADB រំពឹងថានឹងមានភាពប្រសើរឡើងបន្តិច។ GDP នៅអាស៊ីអាគ្នេយ៍នឹងកើនឡើងដល់៥% ពោលគឺកើន ០,១% ពីអត្រាដែលបានព្យាករពីខែមេសាដែលថា មាន ៤.៩%៕




អត្ថបទបន្ទាប់


ចិនលុបចោលការពិន័យលើអ្នកនាំចូលគ្រឿងសមុទ្រវៀតណាមវិញហើយ ទោះត្រូវប្រឈមនឹងការរកឃើញកូវីដ១៩

ព័ត៌មាន
ស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយប្រទេសវៀតណាមបានប្រកាសឱ្យដឹងថា អាជ្ញាធរចិននឹងលែងដាក់ពិន័យលើអ្នកនាំចេញអាហារសមុទ្រពីប្រទេសវៀតណាមទៀតហើយ បើទ…

បណ្ឌិត អ៊ិន ចាន់នី ពន្យល់ហេតុផល ដែលធនាគារអេស៊ីលីដានៅតែបន្ដពង្រីកឥណទានក្នុងវិស័យកសិកម្ម

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយនៅពីក្រោយការរីកចម្រើននៃវិស័យនេះ ក៏មានការចូលរួមជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ