កំណើនសេដ្ឋកិច្ចវៀតណាម

ធនាគារ ADB៖ កំណើនសេដ្ឋកិច្ចវៀតណាមកើនខ្ពស់ជាង​ព្យាករណ៍​នៅឆ្នាំ២០១៩នេះ


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានធ្វើកំណែប្រែការព្យាករកំណើនសេដ្ឋកិច្ចរវៀតណាម នៅឆ្នាំនេះ ដោយបានកែតម្រូវពី៦,៨% ទៅ៦,៩%វិញ ដោយសារតែធនាគារនេះ មើលឃើញពីកំណើនសន្ទុះខ្លាំងក្លារបស់វៀតណាមនៅត្រីមាសរយៈពេលចុងក្រោយនេះ។ ហើយសម្រាប់ឆ្នាំក្រោយ ធនាគារ ADB ក៏បានព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាមថា នឹងអាចមាន ៦,៨%ផងដែរ។
ទីក្រុង​ ហូជីមិញ ប្រទេសវៀតណាម (រូបថត៖ https://www.travellingking.com)
ដោយ

កំណើន​សេដ្ឋកិច្ចវៀតណាម​នៅឆ្នាំនេះ ហាក់ដើរ​ផ្ទុយពី​កំណើន​របស់តំបន់​​អាស៊ី ដែល​ត្រូវបានបន្ថយ​ការព្យាករកំណើន​០,២% ពោលគឺ​មាន​មកនៅត្រឹមតែ​៥,២% ប៉ុណ្ណោះ នៅឆ្នាំនេះ ដោយសារតែ​ភាពតានតឹង​ពាណិជ្ជកម្ម​ជាប់រហូត និងកាចុះខ្សោយនៃ​ការវិនិយោគ​ក្នុងស្រុក។

ធនាគារ ADB បានគូសបញ្ជាក់ទៀតថា វៀតណាម​សម្រេច​បាន​សន្ទុះកំណើន​ខ្ពស់​លើសការ​រំពឹងទុក​ខ្លាំង នៅ​ត្រីមាសទី៣ ឆ្នាំនេះ ដែល​អាច​នឹង​បន្ត​រហូតដល់​ត្រីមាសទី៤ ផងដែរ។

កំណើន​សេដ្ឋកិច្ច​វៀតណាម បានកើនឡើង​ដល់ទៅ​៧,៣% នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដែលជាអត្រា​មួយខ្ពស់​បំផុត​មិនធ្លាប់មាន​នៅ​រយៈពេល​៩ឆ្នាំចុងក្រោយនេះ។ 

កំណើនដ៏រឹងមាំ​របស់សេដ្ឋកិច្ចវៀតណាម គឺត្រូវបាន​ជំរុញពីក្រោយ​ដោយវិស័យ​ឧស្សាហកម្ម ដែល​
វា​អាចជួយ​កាត់បន្ថយ​ការធ្លាក់ចុះ នៃវិស័យ​កសិកម្មបាន។  បន្ថែមពីនេះ វិស័យ​រ៉ែ ពិសេស​គឺធ្យូងថ្ម ក៏មានកំណើន​ខ្ពស់ផងដែរ។ នេះបើតាម​ការ​អះអាង​របស់​វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ។

ត្រូវបាន​ស្រង់សម្ដី ដោយសារព័ត៌មាន Vietnam Express លោក ផាម ដឹ អាញ់ ប្រធាន​សេដ្ឋវិទូនៃ វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ បាន​ឲ្យដឹងថា ចាប់តាំងពី កំណើន​ឆ្នាំនេះ ពឹងផ្អែកខ្លាំងលើ​ការធ្វើអាជីវកម្ម​ធនធានធម្មជាតិ​ គេសង្កេតឃើញថា គុណភាព​នៃកំណើន​បាន​ធ្លាក់ចុះ ហើយវៀតណាម​កំពុង​ប្រឈម​មុខ​នឹង​ផលប៉ះពាល់​បរិស្ថាន ដូចជាការកើនឡើង​នៃការបំពុល​បរិយាកាស​ទីក្រុងជាដើម។ 

អ្នកជំនាញ​ក៏បាន​ព្រមានផងដែរថា ការនាំចេញ​យឺត​អាច​នឹង​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​នៅឆ្នាំនេះផងដែរ។ បើតាម​ការគូសបញ្ជាក់ ពីអ្នកជំនាញ ការ​កើនឡើង​នៃភាពតានតឹងពាណិជ្ជកម្ម និង​ការការពារនិយម បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការនាំចេញវៀតណាម។ លើសពីនេះទៀត វៀតណាម​អាចនឹង​ថយចុះគោលដៅ​កំណើន​សម្រាប់​ឆ្នាំក្រោយ​ដែលអាច​រក្សាបាន​នៅត្រឹមតែប្រមាណ ៦,៥% ទៅ៦,៧% ប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ប្រទេសវៀតណាម​នៅឆ្នាំនេះ មានគោលដៅកំណើន​សេដ្ឋកិច្ច​ពី​៦,៦% ទៅ៦,៨% បន្ទាប់ពី​កាលពីឆ្នាំ ២០១៨មុននេះ វៀតណាម​មានកំណើន​សេដ្ឋកិច្ច​ខ្ពស់បំផុត​ក្នុងមួយ​ទសវត្សរ៍​ចុងក្រោយនេះ ដែលមាន ៧,០៨%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ប្ដេជ្ញាគ្រប់គ្រងកម្រិតបំណុលសាធារណៈឲ្យបាននៅត្រឹម ៥០% នៃ GDP នៅឆ្នាំ ២០២១-២០២៤

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានប្ដេជ្ញាចិត្តគ្រប់គ្រងកម្រិតបំណុលសាធារណៈឲ្យបាននៅត្រឹម៥០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នៅក្នុងផែនការសារពើពន្ធរយៈពេលមធ្…

ថៃ កំពុងសម្លឹង​ចង់ចាប់យកទីផ្សារភ្ញៀវទេសចរចំណូលខ្ពស់មកពី វៀតណាម និងឡាវ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញពី គម្រោងការចាប់យកទីផ្សារភ្ញៀវទេសចរណ៍ចំណូលខ្ពស់ មកពី ប្រទេសឡាវ និងភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តជាលើកដំបូង មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ