ផ្សារទំនើបអ៊ីអន៣

ផ្សារទំនើបអ៊ីអន៣ ចាប់ផ្ដើមរើសបុគ្គលិកជាបណ្ដើរៗ ខណៈការសាងសង់គ្រោងបញ្ចប់នៅឆ្នាំចុង២០២២នេះ


វិស័យលក់រាយនៅកម្ពុជាបាននិងកំពុងចាប់ផ្ដើមមានការរីកដុះដាលកាន់តែខ្លាំងឡើង ដោយក្នុងនោះ យើងសង្កេតឃើញថាការពង្រីកខ្លួននៃហាងលក់ទំនិញ ផ្សារទំនើប និងមជ្ឈមមណ្ឌលលក់ទំនិញធំៗក៏បានបើកដំណើរការកាន់តែច្រើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ នៅឆ្នាំ២០២២ យ៉ាងហោចណាស់នឹងមានមជ្ឈមណ្ឌលលក់ទំនិញធំៗជាច្រើនទៀត នឹងត្រូវសាងសង់រួចរាល់ និងបើកប្រតិបត្តិនៅកម្ពុជា រួមមានផ្សារទំនើបអ៊ីអន៣ និងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាលម៉ល។
គម្រោងផ្សារទំនើបអ៊ីអន៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ

ផ្សារទំនើបអ៊ីអន៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ បច្ចុប្បន្ន កំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដោយគម្រោងវិនិយោគតម្លៃជាង២០០លានដុល្លារអាមេរិកមួយនេះ គ្រោងនឹងសាងសង់បញ្ចប់ និងបើកដំណើរការនៅចុងឆ្នាំ២០២២។ បច្ចុប្បន្ន ផ្សារទំនើបអ៊ីអនម៉លមានជ័យ ក៏កំពុងប្រកាសរើសបុគ្គលិកជាច្រើនមុខតំណែង ដើម្បីត្រៀមសម្រាប់បម្រើការនៅក្នុងផ្សារទំនើបនេះផងដែរ។ នេះបើយោងតាមការផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន AEON Mall Cambodia។

ផ្សារទំនើបអ៊ីអន៣នេះ គឺជាគម្រោងវិនិយោគធំជាងគេមួយរបស់ក្រុមហ៊ុន AEON បើធៀបនឹងគម្រោងផ្សារទំនើបធំៗចំនួន២ទៀត ដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងបើកដំណើរការនៅកម្ពុជានាពេលបច្ចុប្បន្ន។ ផ្សារទំនើប អ៊ីអន៣ សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតាមបណ្ដោយផ្លូវសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ និងមានហាងសរុបប្រមាណ ២៥០ហាង និងកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ ៤ពាន់គ្រឿង។

របាយការណ៍ពីក្រុមហ៊ុនបម្រើសេវាអចលនទ្រព្យ CBRE បានឲ្យដឹងថា វិស័យលក់រាយនឹងបន្ដកើនឡើងថែមទៀត នៅឆ្នាំ២០២២នេះ ដោយក្នុងនោះ ការផ្គត់ផ្គង់សម្រាប់ទីតាំងលក់រាយអាចនឹងកើនដល់ទៅជាង១៩ម៉ឺនម៉ែត្រការ៉េ។

សូមបញ្ជាក់ថា ក្រៅតែពីគម្រោង ផ្សារទំនើបអ៊ីអន៣ គេសង្កេតឃើញថា កម្ពុជាកំពុងមានគម្រោងផ្សារទំនើបធំៗក៏គ្រោងនឹងសាងសង់រួចរាល់នៅត្រឹមឆ្នាំ២០២២នេះផងដែរ ដូចជា ផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, ផ្សារទំនើបសិនជូរី ផ្លាហ្សា, ផ្សារទំនើប Prince International Plaza និងគម្រោងផ្សារទំនើប Lucky Pavilion Mall ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB អនុម័តផ្តល់ជំនួយ ៦,៨ លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែមករា បានអនុម័តផ្តល់ជំនួយចំនួនពីរ មានតម្លៃសរុប ៦លាន៨សែនដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ ល…

សេដ្ឋកិច្ចតៃវ៉ាន់ឆ្នាំ២០២១ កើនឡើងលឿនបំផុតក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ ទោះរងសម្ពាធកាន់តែខ្លាំងពីក្រុងប៉េកាំងក្ដី

ព័ត៌មាន
បើទោះបីជា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងក្ដី ប៉ុន្ដែកោះតៃវ៉ាន់ នៅតែរក្សាជំហរឹងមាំរបស់ខ្លួនទាំងនៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ